ចោទិយកថា 34
34
លោកម៉ូសេស្លាប់ ហើយបញ្ចុះសពនៅស្រុកម៉ូអាប់
1បន្ទាប់មក លោកម៉ូសេបានឡើងពីវាលទំនាបស្រុកម៉ូអាប់ ទៅភ្នំនេបូរ ត្រង់ដល់កំពូលពីសកា ដែលទល់មុខនឹងក្រុងយេរីខូរ ហើយព្រះយេហូវ៉ាបានបង្ហាញឲ្យលោកឃើញស្រុកទាំងអស់ គឺទឹកដីស្រុកកាឡាត រហូតដល់ក្រុងដាន់ 2ស្រុកណែបថាលីទាំងមូល ស្រុកអេប្រាអិម និងម៉ាណាសេ ស្រុកយូដាទាំងមូល រហូតដល់សមុទ្រខាងលិច 3តំបន់ណេកិប និងតំបន់វាលទំនាប គឺជ្រលងភ្នំយេរីខូរ ជាទីក្រុងដើមលម៉ើ រហូតដល់ក្រុងសូអារ។ 4ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកថា៖ «នេះជាស្រុកដែលយើងបានស្បថនឹងអ័ប្រាហាំ អ៊ីសាក និងយ៉ាកុបថា "យើងនឹងឲ្យស្រុកនេះដល់ពូជពង្សរបស់អ្នក" ។ យើងបានឲ្យអ្នកឃើញស្រុកនេះហើយ តែអ្នកមិនត្រូវឆ្លងទៅឡើយ»។ 5ដូច្នេះ លោកម៉ូសេជាបាវបម្រើរបស់ព្រះយេហូវ៉ា ក៏ស្លាប់នៅទីនោះ ក្នុងស្រុកម៉ូអាប់ តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា 6ហើយព្រះអង្គក៏បញ្ចុះសពលោកនៅជ្រលងភ្នំមួយ ក្នុងស្រុកម៉ូអាប់ ទល់មុខនឹងបេត-ពេអរ តែរហូតមកដល់សព្វថ្ងៃ គ្មានអ្នកណាដឹងកន្លែងបញ្ចុះសពរបស់លោកឡើយ។ 7កាលលោកម៉ូសេស្លាប់ លោកមានអាយុមួយរយម្ភៃឆ្នាំ តែភ្នែករបស់លោកមិនបានអន់ ហើយកម្លាំងរបស់លោកក៏មិនបានថយដែរ។ 8ប្រជាជនអ៊ីស្រាអែលបានយំសោកនឹងលោកម៉ូសេអស់សាមសិបថ្ងៃ នៅត្រង់វាលទំនាបស្រុកម៉ូអាប់។ បន្ទាប់មក វេលាកាន់ទុក្ខលោកម៉ូសេក៏ផុតទៅ។
9ឯលោកយ៉ូស្វេ ជាកូនរបស់លោកនុន មានចិត្តពេញដោយប្រាជ្ញាញាណ ព្រោះលោកម៉ូសេបានដាក់ដៃលើលោក ហើយប្រជាជនអ៊ីស្រាអែលក៏ស្តាប់តាមលោក ដោយធ្វើតាមដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
10មិនដែលមានហោរាណាម្នាក់កើតឡើងក្នុងស្រុកអ៊ីស្រាអែលដូចលោកម៉ូសេ ដែលព្រះយេហូវ៉ាស្គាល់ មុខទល់មុខឡើយ 11គឺដោយអស់ទាំងទីសម្គាល់ និងការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានចាត់លោកឲ្យធ្វើនៅស្រុកអេស៊ីព្ទ ទាស់នឹងផារ៉ោន និងពួករាជបម្រើរបស់ព្រះអង្គ និងដល់ស្រុករបស់ព្រះអង្គទាំងមូល 12ហើយដោយព្រះហស្តដ៏មានព្រះចេស្តា និងការស្ញែងខ្លាចយ៉ាងធំ ដែលលោកបានធ្វើនៅចំពោះភ្នែកនៃពួកអ៊ីស្រាអែលទាំងអស់។:៚
ទើបបានជ្រើសរើសហើយ៖
ចោទិយកថា 34: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: