ដានីយ៉ែល 6:11-14
ដានីយ៉ែល 6:11-14 គកស១៦
ពួកអ្នកទាំងនោះក៏លើកគ្នាចូលមក ហើយឃើញដានីយ៉ែលកំពុងតែអធិស្ឋាន ទូលអង្វរនៅចំពោះព្រះរបស់លោក។ ពេលនោះ គេនាំគ្នាចូលទៅគាល់ស្តេច ហើយទូលអំពីបំរាមនោះថា៖ «បពិត្រព្រះរាជា តើទ្រង់មិនបានឡាយព្រះហស្ដលើបំរាមថា ក្នុងរយៈពេលសាមសិបថ្ងៃ បើអ្នកណាទូលសូមអ្វីពីព្រះណា ឬពីមនុស្សណា ក្រៅពីព្រះករុណា នោះនឹងត្រូវបោះចោលទៅក្នុងរូងសិង្ហទេឬ?»។ ស្ដេចឆ្លើយថា៖ «សេចក្ដីនោះពិតហើយ គឺស្របតាមច្បាប់របស់សាសន៍មេឌី និងសាសន៍ពើស៊ី ដែលប្រែក្រឡាស់មិនបានឡើយ»។ ពេលនោះ គេក៏ទូលស្តេចថា៖ «ដានីយ៉ែល ជាម្នាក់ក្នុងចំណោមពួកឈ្លើយមកពីស្រុកយូដា មិនអើពើនឹងព្រះករុណាទេ បពិត្រព្រះករុណា ក៏មិនយកចិត្តទុកដាក់នឹងបំរាមដែលទ្រង់បានឡាយព្រះហស្ដដែរ គឺគាត់នៅតែអធិស្ឋានមួយថ្ងៃបីដង»។ កាលស្តេចបានឮពាក្យទាំងនោះ ទ្រង់ព្រួយព្រះហឫទ័យជាខ្លាំង ហើយទ្រង់គិតរិះរកវិធីដើម្បីរំដោះដានីយ៉ែល។ ស្ដេចខំប្រឹងប្រែងជួយសង្គ្រោះលោក រហូតដល់ថ្ងៃលិច។

