កូឡុស 1:21-29

កូឡុស 1:21-29 គកស១៦

រីឯ​អ្នក​រាល់​គ្នា ដែល​ពី​ដើម​ត្រូវ​ឃ្លាត​ឆ្ងាយ ហើយ​ជា​ខ្មាំង​សត្រូវ​ក្នុង​គំនិត ដោយ​សារ​អំពើ​អាក្រក់ ឥឡូវ​នេះ ព្រះ‌អង្គ​បាន​ផ្សះ‌ផ្សា​ក្នុង​រូប​សាច់​ព្រះ‌អង្គ ដោយ​បាន​ទទួល​សុគត ដើម្បី​ថ្វាយ​អ្នក​រាល់​គ្នា​ជា​តង្វាយ​បរិសុទ្ធ ឥត​សៅ‌ហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន នៅ​ចំពោះ​ព្រះ‌អង្គ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ពិត​ជា​បាន​ចាក់​គ្រឹះ ហើយ​មាំ‌មួន​នៅ​ក្នុង​ជំនឿ ឥត​ងាក​បែរ​ចេញ​ពី​សេចក្តី​សង្ឃឹម​របស់​ដំណឹង​ល្អ ដែល​អ្នក​រាល់​គ្នា​បាន​ឮ ជា​ដំណឹង​ដែល​បាន​ប្រកាស​ដល់​មនុស្ស​លោក​ទាំង​អស់​នៅ​ក្រោម​មេឃ។ ឯ​ខ្ញុំ ប៉ុល បាន​ក្លាយ​ជា​អ្នក​បម្រើ​ដំណឹង​ល្អ​នេះ។ ឥឡូវ​នេះ ខ្ញុំ​មាន​ចិត្ត​អំណរ​ក្នុង​ការ​ដែល​ខ្ញុំ​រង​ទុក្ខ​លំបាក ដោយ​ព្រោះ​អ្នក​រាល់​គ្នា ហើយ​ទុក្ខ​វេទនា​របស់​ព្រះ‌គ្រីស្ទ ដែល​ខ្វះ​ក្នុង​រូប​សាច់​ខ្ញុំ នោះ​ខ្ញុំ​កំពុង​តែ​បំពេញ​ឡើង ដោយ​ព្រោះ​រូប‌កាយ​ព្រះ‌អង្គ ដែល​ជា​ក្រុម​ជំនុំ។ ខ្ញុំ​បាន​ត្រឡប់​ជា​អ្នក​បម្រើ​របស់​ក្រុម​ជំនុំ តាម​មុខ​ងារ​ជា​អ្នក​មើល​ខុស​ត្រូវ​របស់​ព្រះ ដែល​បាន​ប្រគល់​មក​ខ្ញុំ​សម្រាប់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ព្រះ‌បន្ទូល​របស់​ព្រះ​បាន​ពេញ​លេញ ជា​សេចក្តី​អាថ៌‌កំបាំង​ដែល​លាក់​ទុក តាំង​ពី​អស់​កល្ប គ្រប់​ជំនាន់​តរៀង​មក តែ​ឥឡូវ​នេះ បាន​បើក​សម្ដែង​ឲ្យ​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ស្គាល់។ ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សម្ដែង​ឲ្យ​ពួកគេ​ស្គាល់​សិរី​ល្អ​ដ៏​បរិបូរ នៃ​សេចក្តី​អាថ៌‌កំបាំង​ដ៏​អស្ចារ្យ​នេះ​ជា​យ៉ាង​ណា​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ គឺ​ព្រះ‌គ្រីស្ទ​គង់​នៅ​ក្នុង​អ្នក​រាល់​គ្នា ជា​សេចក្ដី​សង្ឃឹម​នៃ​សិរីល្អ។ យើង​ប្រកាស​អំពី​ព្រះ‌អង្គ ទាំង​ទូន្មាន​មនុស្ស​គ្រប់​គ្នា ហើយ​បង្រៀន​មនុស្ស​គ្រប់​គ្នា ដោយ​គ្រប់​ទាំង​ប្រាជ្ញា ដើម្បី​ឲ្យ​យើង​បាន​ថ្វាយ​មនុស្ស​ទាំង​អស់ ជា​មនុស្ស​គ្រប់​លក្ខណ៍​ក្នុង​ព្រះ‌គ្រីស្ទ។ សម្រាប់​ការ​នេះ ខ្ញុំ​ខំ​ធ្វើ​ការ​នឿយ​ហត់ ទាំង​តយុទ្ធ​តាម​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ ដែល​ធ្វើ​ការ​ក្នុង​ខ្ញុំ​ប្រកប​ដោយ​ចេស្ដា។

អាន កូឡុស 1

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង កូឡុស 1:21-29

BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់ កូឡុស 1:21-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់

28 ថ្ងៃ។

BibleProject បានរចនាឡើង ដើម្បីធ្វើការឆ្លុះបញ្ចាំងលើការ​យាងមកដល់ ដើម្បីបំផុសគំនិតដល់បុគ្គលម្នាក់ៗ ក្រុមតូច ព្រមទាំងក្រុមគ្រួសារ ក្នុង​ការ​អបអរសារទរចំពោះការយាងមកដល់​របស់ព្រះយេស៊ូវ។ ផែនការរយៈពេលបួនសប្តាហ៍នេះរួមបញ្ចូលទាំងវីដេអូមានចលនា សេចក្តីសង្ខេបខ្លី និងសំណួរឆ្លុះបញ្ចាំង ដើម្បីជួយអ្នកចូលរួមស្វែងយល់ពីអត្ថន័យនៅក្នុងព្រះគម្ពីរ អំពី​ពាក្យថា សេចក្តីសង្ឃឹម សេចក្តី​សុខ​សាន្ត អំណរ និងសេចក្តីស្រឡាញ់។ សូមជ្រើសរើសផែនការនេះដើម្បីស្វែងយល់ពីរបៀបដែលគុណតម្លៃ​ទាំងបួននេះបានមកដល់ក្នុងពិភពលោកតាមរយៈព្រះយេស៊ូវ។