ដ្បិតព្រះយេហូវ៉ាមិនធ្វើអ្វី ដោយមិនសម្ដែងការលាក់កំបាំងរបស់ព្រះអង្គ ប្រាប់ពួកហោរាជាអ្នកបម្រើព្រះអង្គនោះឡើយ។ សិង្ហបានគ្រហឹមហើយ តើមានអ្នកណាមិនខ្លាច? ព្រះអម្ចាស់ព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ តើមានអ្នកណាទប់មិនថ្លែងទំនាយបាន? ចូរប្រកាសប្រាប់ដល់ទីមាំមួននៅក្រុងអាសដូឌ ហើយដល់ទីមាំមួននៅស្រុកអេស៊ីព្ទផងថា "ចូរជួបជុំគ្នានៅលើភ្នំ របស់ស្រុកសាម៉ារី ហើយពិចារណាមើលការច្រួលច្របល់យ៉ាងធំ និងការសង្កត់សង្កិន ដែលកើតមាននៅកណ្ដាលស្រុកនោះចុះ"។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា គេមិនចេះប្រព្រឹត្តត្រឹមត្រូវទេ គេជាពួកអ្នកដែលសន្សំទុកអំពើឃោរឃៅ និងអំពើឆក់ប្លន់នៅក្នុងទីមាំមួនរបស់គេ។ ហេតុនេះ ព្រះអម្ចាស់ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ខ្មាំងសត្រូវនឹងឡោមព័ទ្ធស្រុក វានឹងធ្វើឲ្យកម្លាំងអ្នកចុះអន់ថយ ហើយទីមាំមួនរបស់អ្នកនឹងត្រូវរឹបអូស។ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដូចគង្វាលសង្គ្រោះបានតែជើងពីរ និងត្រចៀកមួយដុំ ចេញពីមាត់សិង្ហយ៉ាងណា ប្រជាជនអ៊ីស្រាអែលដែលនៅក្នុងក្រុងសាម៉ារី ក៏នឹងបានសង្គ្រោះឲ្យរួចយ៉ាងនោះដែរ គឺនឹងនៅសល់តែមួយជ្រុងគ្រែ និងមួយផ្នែកនៃកម្រាលប៉ុណ្ណោះ។ ចូរស្តាប់ ហើយធ្វើបន្ទាល់ទាស់នឹងពូជពង្សយ៉ាកុបទៅ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ នៅថ្ងៃដែលយើងដាក់ទោស ដោយព្រោះអំពើរំលងរបស់អ៊ីស្រាអែល យើងក៏នឹងដាក់ទោសអាសនានៅបេត-អែលដែរ ហើយស្នែងអាសនាទាំងនោះ នឹងត្រូវកាត់ចេញឲ្យធ្លាក់ដល់ដី។ យើងនឹងវាយរំលំទាំងដំណាក់សម្រាប់រដូវរងា ទាំងដំណាក់សម្រាប់រដូវក្តៅ ឯដំណាក់ភ្លុកនឹងត្រូវវិនាសទៅ ហើយដំណាក់ធំៗនឹងត្រូវសូន្យបាត់ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
អាន អេម៉ុស 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេម៉ុស 3:7-15
16 ថ្ងៃ
អេម៉ុស ជាគ្រូអធិប្បាយប្រចាំប្រទេស ទៅកាន់ទីក្រុងធំ ហើយថ្កោលទោសអំពើបាបរបស់ពួកគេ ដោយនិយាយថា យើងទាំងអស់គ្នាទទួលខុសត្រូវចំពោះព្រះ តាមពន្លឺដែលទ្រង់បានប្រទានមកយើង។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈអេម៉ុស នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ