ក្រោយពេលព្រះអង្គបានរងទុក្ខរួចហើយ ព្រះអង្គបានបង្ហាញអង្គទ្រង់ដែលមានព្រះជន្មរស់ ឲ្យពួកសាវកទាំងនោះឃើញ រយៈពេលសែសិបថ្ងៃ ដោយបង្ហាញភស្តុតាងជាច្រើន ព្រមទាំងមានព្រះបន្ទូលអំពីព្រះរាជ្យរបស់ព្រះផង។ កាលកំពុងគង់នៅជាមួយពួកគេ ព្រះអង្គហាមមិនឲ្យគេចេញពីក្រុងយេរូសាឡិមឡើយ គឺត្រូវរង់ចាំព្រះបន្ទូលសន្យារបស់ព្រះវរបិតា ដែលទ្រង់មានព្រះបន្ទូលថា៖ «អ្នករាល់គ្នាបានឮពីខ្ញុំហើយថា លោកយ៉ូហានបានធ្វើពិធីជ្រមុជដោយទឹក ប៉ុន្តែ នៅប៉ុន្មានថ្ងៃទៀត អ្នករាល់គ្នានឹងទទួលពិធីជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធវិញ»។ ដូច្នេះ ពេលពួកសាវកបានមកប្រជុំគ្នា ពួកគេទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់អើយ តើព្រះអង្គនឹងតាំងរាជាណាចក្រឲ្យសាសន៍អ៊ីស្រាអែលឡើងវិញនៅពេលនេះឬ?» ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចំពោះពេលវេលា ដែលព្រះវរបិតាបានកំណត់ទុកដោយអំណាចរបស់ព្រះអង្គផ្ទាល់នោះ អ្នករាល់គ្នាមិនចាំបាច់ដឹងទេ។ ប៉ុន្តែ អ្នករាល់គ្នានឹងទទួលព្រះចេស្តា នៅពេលព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិតលើអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម នៅស្រុកយូដាទាំងមូល និងស្រុកសាម៉ារី ហើយរហូតដល់ចុងបំផុតនៃផែនដី»។ កាលព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ ពេលពួកសាវកកំពុងតែមើលព្រះអង្គ នោះព្រះបានលើកព្រះអង្គឡើងទៅ ហើយមានពពកមួយផ្ទាំងមកទទួលព្រះអង្គផុតពីភ្នែកគេ។ កាលពួកគេកំពុងងើយសម្លឹងមើលព្រះអង្គយាងឡើងទៅលើមេឃ មើល៍ មានបុរសពីរនាក់ស្លៀកពាក់ស ឈរនៅជិតគេ ហើយពោលថា៖ «ពួកអ្នកស្រុកកាលីឡេអើយ ហេតុអ្វីបានជាឈរងើយមើលទៅលើមេឃដូច្នេះ? ព្រះយេស៊ូវនេះឯង ដែលព្រះបានលើកពីអ្នករាល់គ្នាឡើងទៅលើស្ថានសួគ៌ ព្រះអង្គនឹងយាងមកវិញ តាមបែបដដែល ដូចដែលអ្នករាល់គ្នាបានឃើញព្រះអង្គយាងទៅស្ថានសួគ៌នោះដែរ»។ ពួកគេក៏វិលត្រឡប់ពីភ្នំដើមអូលីវ ទៅក្រុងយេរូសាឡិមវិញ ភ្នំនោះនៅជិតក្រុងយេរូសាឡិម មានចម្ងាយផ្លូវដើរមួយថ្ងៃសប្ប័ទ ។
អាន កិច្ចការ 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 1:3-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ