២ ធីម៉ូថេ 4:1-4

២ ធីម៉ូថេ 4:1-4 គកស១៦

ខ្ញុំ​សូម​ដាស់​តឿន​អ្នក​យ៉ាង​ម៉ឺង​ម៉ាត់ នៅ​ចំពោះ​ព្រះ និងនៅ​ចំពោះ​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដែល​ទ្រង់​រៀប​នឹង​ជំនុំ​ជម្រះ ទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់ ហើយ​ដោយ​ការ​យាង​មក​របស់​ព្រះ‌អង្គ និង​ព្រះរាជ្យ​របស់​ព្រះ‌អង្គ​ថា ចូរ​ប្រកាស​ព្រះ‌បន្ទូល ហើយ​ជំរុញ​ជានិច្ច ទោះ​ត្រូវ​ពេលក្ដី ខុស​ពេល​ក្តី ត្រូវ​រំឭក​គេ​ឲ្យ​ដឹង​ខ្លួន បន្ទោស ហើយ​ដាស់​តឿន ដោយ​ចិត្ត​អត់‌ធ្មត់ និង​បង្រៀន​គ្រប់​បែប​យ៉ាង។ ដ្បិត​នឹង​មាន​គ្រា​មួយ​មកដល់ ដែល​មនុស្ស​មិន​ទ្រាំទ្រ​នឹង​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ​ទេ គឺ​គេ​នឹង​មាន​ត្រចៀក​រមាស់ ហើយ​ហៅ​គ្រូ​កាន់​តែ​ច្រើន​ឡើង មក​បង្រៀន​ឲ្យ​ត្រូវ​ចិត្ត​របស់​គេ គេ​នឹង​បែរ​ត្រចៀក​ចេញ​ពី​សេចក្ដី​ពិត ហើយ​ទៅ​ស្ដាប់​រឿង​ព្រេង​វិញ។

អាន ២ ធីម៉ូថេ 4