ប៉ុន្ដែ ត្រូវដឹងដូច្នេះថា នៅថ្ងៃចុងក្រោយបង្អស់នឹងមានគ្រាលំបាក ដ្បិតមនុស្សនឹងស្រឡាញ់តែខ្លួនឯង ស្រឡាញ់ប្រាក់ អួតអាង មានឫកខ្ពស់ ប្រមាថមើលងាយ មិនស្តាប់បង្គាប់ឪពុកម្តាយ រមិលគុណ មិនមានចិត្តបរិសុទ្ធ ជាមនុស្សគ្មានចិត្ត គ្មានអធ្យាស្រ័យ និយាយមួលបង្កាច់ មិនចេះទប់ចិត្ត មានចិត្តសាហាវ ស្អប់អំពើល្អ ជាមនុស្សមានចិត្តក្បត់ ឆាប់ច្រឡោត មានចិត្តធំ ចូលចិត្តសប្បាយជាជាងស្រឡាញ់ព្រះ គេមានឫកពាជាអ្នកគោរពប្រតិបត្តិដល់ព្រះ ប៉ុន្តែ បដិសេធមិនព្រមទទួលស្គាល់ព្រះចេស្តា ដែលបានមកពីការគោរពប្រតិបត្តិនោះឡើយ។ ចូរចៀសចេញពីមនុស្សប្រភេទនោះទៅ។ ដ្បិតក្នុងចំណោមអ្នកទាំងនោះ មានអ្នកខ្លះលបចូលទៅក្នុងផ្ទះគេ ហើយទាក់យកស្ត្រីឆោតៗ ទាំងផ្ទុកដោយអំពើបាប ក៏បណ្តោយតាមសេចក្ដីប៉ងប្រាថ្នាគ្រប់បែបយ៉ាង គេរៀនជានិច្ច ប៉ុន្តែ នៅតែមិនអាចស្គាល់សេចក្ដីពិតដដែល។ គេជាអ្នកប្រឆាំងនឹងសេចក្ដីពិត ដូចយ៉ានេស និងយ៉ាមប្រេស បានប្រឆាំងនឹងលោកម៉ូសេដែរ គេជាមនុស្សមានគំនិតខូច ហើយឥតប្រយោជន៍ខាងជំនឿ។
អាន ២ ធីម៉ូថេ 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ ធីម៉ូថេ 3:1-8
8 ថ្ងៃ
សំបុត្រទីពីរទៅកាន់ធីម៉ូថេ ហៅរាស្ដ្ររបស់ព្រះឱ្យឈរចំពោះព្រះបន្ទូលរបស់ព្រះ ការពារវា ផ្សព្វផ្សាយវា ហើយបើចាំបាច់ ចូររងទុក្ខជំនួសវា។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈ ធីម៉ូថេ ទី 2 នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
12 ថ្ងៃ
សំបុត្រទីមួយទៅកាន់ធីម៉ូថេផ្តល់នូវការចង្អុលបង្ហាញជាក់ស្តែងថានរណាម្នាក់ត្រូវបានផ្លាស់ប្តូរដោយដំណឹងល្អ—សញ្ញាពិតនៃការគោរពព្រះ។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈ ធីម៉ូថេទី 1 នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសចេញពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ