ដូច្នេះ ចូរឯងប្រាប់ដាវីឌអ្នកបម្រើយើងឥឡូវថា ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលយ៉ាងនេះ យើងបានយកឯងពីក្រោលចៀម គឺពីការឃ្វាលហ្វូងសត្វមក ដើម្បីឲ្យឯងបានធ្វើជាអ្នកនាំមុខសាសន៍អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង យើងបាននៅជាមួយឯង គ្រប់ទីកន្លែងណាដែលឯងបានទៅ ក៏បានធ្វើឲ្យពួកខ្មាំងសត្រូវឯងទាំងប៉ុន្មាន វិនាសពីមុខឯងចេញ យើងបានលើកឈ្មោះឯងឲ្យជាធំ ស្មើនឹងឈ្មោះនៃអស់អ្នកធំដែលនៅផែនដី។ យើងបានតម្រូវទីកន្លែងមួយ ឲ្យពួកអ៊ីស្រាអែលជាប្រជារាស្ត្រយើង ហើយបានដាំគេឲ្យបាននៅជាប់ក្នុងស្រុករបស់គេ ឥតរលើងទៅឯណាទៀតឡើយ ឯពួកមនុស្សអាក្រក់នឹងមិនធ្វើទុក្ខគេដូចកាលពីដើមទេ ឬដូចនៅគ្រាដែលយើងបានតាំងពួកចៅហ្វាយ ឲ្យគ្រប់គ្រងលើអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងនោះឡើយ យើងបានប្រោសឲ្យឯងបានសម្រាក រួចពីពួកខ្មាំងសត្រូវឯងទាំងអស់ហើយ។ ម្យ៉ាងទៀត ព្រះយេហូវ៉ាមានព្រះបន្ទូលឲ្យព្រះរាជាជ្រាបថា ទ្រង់នឹងតាំងព្រះវង្សាព្រះករុណាឡើង។ កាលណាឯងបានរស់នៅគ្រប់កំណត់អាយុហើយ រួចបានដេកលក់ទៅជាមួយបុព្វបុរសឯង នោះយើងនឹងតាំងពូជពង្សដែលកើតពីឯងមក ឲ្យឡើងសោយរាជ្យជំនួសឯង ហើយយើងនឹងតាំងរាជ្យគេឲ្យខ្ជាប់ខ្ជួនឡើង គឺវាដែលនឹងស្អាងវិហារមួយសម្រាប់ឈ្មោះយើង ហើយយើងនឹងតាំងបល្ល័ង្កនៃរាជ្យរបស់គេ ឲ្យនៅស្ថិតស្ថេររហូតតទៅ។ យើងនឹងធ្វើជាឪពុកដល់គេ ហើយគេនឹងបានជាកូនរបស់យើង បើកាលណាគេប្រព្រឹត្តការទុច្ចរិត នោះយើងនឹងផ្ចាញ់ផ្ចាលគេដោយដំបងរបស់មនុស្ស ហើយនិងស្នាមរំពាត់របស់ពួកមនុស្សជាតិ ប៉ុន្តែ សេចក្ដីសប្បុរសរបស់យើង មិនដែលឃ្លាតចេញពីគេ ដូចជាយើងបានដកចេញពីស្ដេចសូល ដែលយើងបានចោលពីមុខឯងចេញនោះឡើយ ។ នោះវង្សា និងរាជ្យរបស់ឯងនឹងបានតាំងជាប់នៅចំពោះឯង ជាដរាបតទៅ បល្ល័ង្កឯងនឹងបានខ្ជាប់ខ្ជួននៅ ជារៀងរាបដរាបទៅ"» ណាថាន់ក៏ទូលព្រះបាទដាវីឌ តាមគ្រប់ទាំងព្រះបន្ទូល ហើយតាមការជាក់ស្តែងទាំងនោះគ្រប់ជំពូក។
អាន ២ សាំយូអែល 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ សាំយូអែល 7:8-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ