រីឯយើងវិញ យើងមិនអួតហួសកម្រិតឡើយ គឺធ្វើតាមតែខ្នាតដែលព្រះបានកំណត់ឲ្យយើងប៉ុណ្ណោះ ជាខ្នាតដែលបានឈានរហូតមកដល់អ្នករាល់គ្នានេះ។ ដ្បិតយើងមិនបានឈានរំលងហួសខ្នាតរបស់យើង ទុកដូចជាយើងឈានមិនដល់អ្នករាល់គ្នានោះឡើយ ដ្បិតយើងបាននាំដំណឹងល្អរបស់ព្រះគ្រីស្ទ មកដល់អ្នករាល់គ្នាមុនគេ។ យើងមិនអួតហួសកម្រិត គឺមិនអួតពីការនឿយហត់របស់អ្នកដទៃនោះឡើយ ដ្បិតយើងសង្ឃឹមថា ពេលជំនឿរបស់អ្នករាល់គ្នាចម្រើនឡើង នោះកិច្ចការរបស់យើងក្នុងចំណោមអ្នករាល់គ្នា ក៏នឹងទូលំទូលាយជាបរិបូរឡើងដែរ ដើម្បីឲ្យយើងបានប្រកាសដំណឹងល្អតាមតំបន់នានា នៅខាងនាយអ្នករាល់គ្នា ដោយមិនអួតពីកិច្ចការដែលអ្នកដទៃបានធ្វើរួចហើយនោះឡើយ។ «អ្នកណាដែលអួត ត្រូវអួតពីព្រះអម្ចាស់» ។ ដ្បិតមិនមែនជាអ្នកដែលលើកតម្កើងខ្លួននោះទេ ដែលគេទុកចិត្ត គឺអ្នកដែលព្រះអម្ចាស់លើកតម្កើងនោះវិញ។
អាន ២ កូរិនថូស 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ កូរិនថូស 10:13-18
20 ថ្ងៃ
ភាពរីករាយនៃទំនាក់ទំនងនៅក្នុងរូបកាយរបស់ព្រះគ្រីស្ទត្រូវបានគូសបញ្ជាក់នៅក្នុងសំបុត្រទីពីរទៅកាន់ពួកកូរិនថូស នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសចេញពីព្រះបន្ទូលនៃព្រះ។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈ កូរិនថូសទី 2 នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសចេញពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ