២ កូរិនថូស 10:13-18

២ កូរិនថូស 10:13-18 គកស១៦

រីឯ​យើង​វិញ យើង​មិន​អួត​ហួស​កម្រិត​ឡើយ គឺ​ធ្វើ​តាម​តែ​ខ្នាត​ដែល​ព្រះ​បាន​កំណត់​ឲ្យ​យើង​ប៉ុណ្ណោះ ជា​ខ្នាត​ដែល​បាន​ឈាន​រហូត​មក​ដល់​អ្នក​រាល់​គ្នា​នេះ។ ដ្បិត​យើង​មិន​បាន​ឈាន​រំលង​ហួស​ខ្នាត​របស់​យើង ទុក​ដូច​ជា​យើង​ឈាន​មិន​ដល់​អ្នក​រាល់​គ្នា​នោះ​ឡើយ ដ្បិត​យើង​បាន​នាំ​ដំណឹង​ល្អ​របស់​ព្រះ​គ្រីស្ទ មក​ដល់​អ្នក​រាល់​គ្នា​មុន​គេ។ យើង​មិន​អួត​ហួស​កម្រិត គឺ​មិន​អួត​ពី​ការ​នឿយ​ហត់​របស់​អ្នក​ដទៃ​នោះ​ឡើយ ដ្បិត​យើង​សង្ឃឹម​ថា ពេល​ជំនឿ​របស់​អ្នក​រាល់​គ្នា​ចម្រើន​ឡើង នោះ​កិច្ច‌ការ​របស់​យើង​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ក៏​នឹង​ទូលំ​ទូលាយ​ជា​បរិបូរ​ឡើង​ដែរ ដើម្បី​ឲ្យ​យើង​បាន​ប្រកាស​ដំណឹង​ល្អ​តាម​តំបន់​នានា នៅ​ខាង​នាយ​អ្នក​រាល់​គ្នា ដោយ​មិន​អួត​ពី​កិច្ច‌ការ​ដែល​អ្នក​ដទៃ​បាន​ធ្វើ​រួច​ហើយ​នោះ​ឡើយ។ «អ្នក​ណា​ដែល​អួត ត្រូវ​អួត​ពី​ព្រះ‌អម្ចាស់» ។ ដ្បិត​មិន​មែន​ជា​អ្នក​ដែល​លើក​តម្កើង​ខ្លួន​នោះ​ទេ ដែល​គេ​ទុក​ចិត្ត គឺ​អ្នក​ដែល​ព្រះ‌អម្ចាស់​លើក​តម្កើង​នោះ​វិញ។