ខ្ញុំ ប៉ុល ដែលគេនិយាយថា កាលនៅជាមួយអ្នករាល់គ្នា ខ្ញុំមានឫកពាសុភាព តែពេលនៅឆ្ងាយ មានសេចក្តីក្លាហានចំពោះអ្នករាល់គ្នា ខ្ញុំសូមទូន្មានអ្នករាល់គ្នាដោយចិត្តសុភាព និងចិត្តស្លូតបូតរបស់ព្រះគ្រីស្ទ ខ្ញុំសូមអង្វរអ្នករាល់គ្នាថា ពេលខ្ញុំមកដល់ នោះសូមកុំឲ្យខ្ញុំក្លាហាន ដូចដែលខ្ញុំបានតាំងចិត្តជាស្រេចថា ខ្ញុំមិនខ្លាចនឹងស្ដីបន្ទោសអ្នកខ្លះដែលស្មានថា យើងរស់នៅតាមសាច់ឈាមនោះឡើយ។ ដ្បិតទោះជាយើងរស់នៅខាងសាច់ឈាមក៏ដោយ ក៏យើងមិនតយុទ្ធតាមសាច់ឈាមដែរ ដ្បិតគ្រឿងសស្ត្រាវុធរបស់យើង មិនមែនខាងសាច់ឈាមទេ គឺជាអាវុធដ៏មានចេស្ដាមកពីព្រះ ដែលអាចនឹងរំលំទីមាំមួននានា ហើយរំលំអស់ទាំងគំនិតដែលរិះគិត និងគ្រប់ទាំងអំនួតដែលលើកខ្លួនឡើងទាស់នឹងចំណេះរបស់ព្រះ ព្រមទាំងនាំអស់ទាំងគំនិត ឲ្យចុះចូលស្តាប់បង្គាប់ព្រះគ្រីស្ទវិញ។ យើងប្រុងប្រៀបជាស្រេចនឹងធ្វើទោសអ្នកឯទៀតដែលមិនស្ដាប់បង្គាប់ ពេលអ្នករាល់គ្នាស្ដាប់បង្គាប់ពេញលេញ។ អ្នករាល់គ្នាមើលតែឫកពាខាងក្រៅប៉ុណ្ណោះ។ ប្រសិនបើអ្នកណាជឿប្រាកដថា ខ្លួនជារបស់ព្រះគ្រីស្ទ អ្នកនោះត្រូវពិចារណាសេចក្តីនេះដោយខ្លួនឯងម្ដងទៀតថា យើងក៏ជារបស់ព្រះគ្រីស្ទ ដូចអ្នកនោះដែរ។ ដ្បិតទោះបើខ្ញុំអួតជ្រុលបន្តិចពីអំណាច ដែលព្រះអម្ចាស់បានប្រទានមកយើងក៏ដោយ ក៏ខ្ញុំមិនខ្មាសដែរ ដ្បិតសម្រាប់នឹងស្អាងចិត្តអ្នករាល់គ្នា មិនមែនសម្រាប់នឹងផ្តួលអ្នករាល់គ្នាទេ។ ដើម្បីកុំឲ្យមើលទៅ ហាក់ដូចជាខ្ញុំចង់បំភ័យអ្នករាល់គ្នា ដោយសារសំបុត្ររបស់ខ្ញុំ។ ដ្បិតគេថា «សំបុត្ររបស់គាត់មានពាក្យធ្ងន់ ហើយខ្លាំង តែពេលគាត់នៅជាមួយ នោះគាត់ខ្សោយ ហើយពាក្យសម្ដីរបស់គាត់ក៏គួរឲ្យមើលងាយដែរ» ។ ត្រូវឲ្យមនុស្សបែបនោះយល់ថា ពេលយើងមិននៅជាមួយ យើងសរសេរនៅក្នុងសំបុត្រយ៉ាងណា នោះពេលនៅជាមួយ យើងក៏នឹងប្រព្រឹត្តយ៉ាងនោះដែរ។ ដ្បិតយើងមិនហ៊ានរាប់ខ្លួន ឬផ្ទឹមខ្លួននឹងអ្នកខ្លះដែលលើកតម្កើងខ្លួននោះឡើយ ប៉ុន្តែ ពេលអ្នកទាំងនោះវាស់ខ្លួនឯងនឹងគ្នាឯង ហើយផ្ទឹមខ្លួនឯងនឹងគ្នាឯង នោះគេគ្មានប្រាជ្ញាទេ។
អាន ២ កូរិនថូស 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ កូរិនថូស 10:1-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ