ក្នុងពេលយប់នោះ ព្រះបានលេចមកឲ្យព្រះបាទសាឡូម៉ូនឃើញ ហើយមានព្រះបន្ទូលថា៖ «ចូរអ្នកសូមចុះ តើចង់ឲ្យយើងឲ្យអ្វីដល់អ្នក?» ព្រះបាទសាឡូម៉ូនទូលឆ្លើយថា៖ «ទ្រង់បានសម្ដែងសេចក្ដីសប្បុរសជាច្រើនដល់ព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំ ក៏បានតាំងទូលបង្គំឡើងជាស្តេចជំនួសបិតាហើយ។ ឥឡូវនេះ ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ សូមឲ្យសេចក្ដីដែលទ្រង់បានសន្យានឹងព្រះបាទដាវីឌ ជាបិតាទូលបង្គំ បានតាំងខ្ជាប់ខ្ជួន ដ្បិតទ្រង់បានលើកទូលបង្គំឡើង ជាស្តេចលើសាសន៍មួយមានគ្នាច្រើនដូចជាធូលីនៅផែនដី ។ ដូច្នេះ សូមប្រោសប្រទានឲ្យទូលបង្គំមានប្រាជ្ញា និងយោបល់ ដើម្បីឲ្យទូលបង្គំបានចេញចូលនាំមុខបណ្ដាជននេះ ដ្បិតតើមានអ្នកណាអាចនឹងគ្រប់គ្រងលើប្រជារាស្ត្ររបស់ព្រះអង្គ ដែលមានគ្នាច្រើនយ៉ាងនេះបាន?»។ ព្រះទ្រង់មានព្រះបន្ទូលតបថា៖ «ដោយព្រោះអ្នកបានប្រាថ្នាដូច្នេះ នៅក្នុងចិត្ត ហើយមិនបានសូមឲ្យបានទ្រព្យសម្បត្តិ ឬធនធាន ឬកិត្តិយស ឬការប្រហារជីវិតនៃពួកអ្នកដែលស្អប់អ្នក ក៏មិនបានសូមអាយុឲ្យយឺនយូរឡើយ គឺបានសូមឲ្យមានប្រាជ្ញា និងយោបល់ ដើម្បីនឹងគ្រប់គ្រងលើប្រជារាស្ត្ររបស់យើង ដែលយើងបានតាំងអ្នកឲ្យធ្វើជាស្តេចលើគេ។ ដូច្នេះ យើងនឹងឲ្យអ្នកមានប្រាជ្ញា និងយោបល់ ថែមទាំងឲ្យមានទ្រព្យសម្បត្តិ ធនធាន និងកិត្តិយសទៀត ទោះបីពីមុន ហើយទៅមុខទៀត គឺគ្មានស្តេចណាបានដូចនេះឡើយ ក៏មិនមានដែរ»។
អាន ២ របាក្សត្រ 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ របាក្សត្រ 1:7-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ