ខ្ញុំសូមដាស់តឿនអ្នកយ៉ាងម៉ឺងម៉ាត់ នៅចំពោះព្រះ នៅចំពោះព្រះគ្រីស្ទយេស៊ូវ និងនៅចំពោះពួកទេវតារើសតាំងថា ត្រូវកាន់តាមសេចក្ដីទាំងនេះ ដោយឥតរើសមុខអ្នកណា ឬល្អៀងទៅខាងណាឡើយ។ កុំប្រញាប់ដាក់ដៃលើអ្នកណា ហើយកុំចូលរួមក្នុងអំពើបាបរបស់ដទៃឡើយ ចូររក្សាខ្លួនឲ្យបានបរិសុទ្ធ។ កុំផឹកទឹកតែទៀតឡើយ ចូរផឹកស្រាទំពាំងបាយជូរបន្តិចបន្តួចផង ដោយព្រោះក្រពះរបស់អ្នក និងជំងឺដែលអ្នកមានជាញឹកញាប់។ អំពើបាបរបស់មនុស្សខ្លះលេចឲ្យឃើញយ៉ាងច្បាស់ មុនពេលជួបការជំនុំជម្រះ តែអំពើបាបរបស់អ្នកខ្លះទៀត នឹងលេចឲ្យឃើញតាមក្រោយ។ រីឯអំពើល្អ ក៏នឹងលេចឲ្យឃើញយ៉ាងច្បាស់ដូច្នោះដែរ ទោះបើមិនទាន់លេចឲ្យឃើញក៏ដោយ ក៏មិនអាចលាក់កំបាំងបានឡើយ។
អាន ១ ធីម៉ូថេ 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ធីម៉ូថេ 5:21-25
12 ថ្ងៃ
សំបុត្រទីមួយទៅកាន់ធីម៉ូថេផ្តល់នូវការចង្អុលបង្ហាញជាក់ស្តែងថានរណាម្នាក់ត្រូវបានផ្លាស់ប្តូរដោយដំណឹងល្អ—សញ្ញាពិតនៃការគោរពព្រះ។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈ ធីម៉ូថេទី 1 នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសចេញពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ