កុំស្តីបន្ទោសមនុស្សចាស់ឡើយ តែត្រូវដាស់តឿនគាត់ទុកដូចជាឪពុក ហើយមនុស្សដែលក្មេងជាងអ្នក ត្រូវទុកដូចជាប្អូន ស្ត្រីចាស់ៗ ទុកដូចជាម្តាយ ស្ត្រីដែលក្មេងជាងអ្នក ទុកដូចជាប្អូន ដោយចិត្តបរិសុទ្ធទាំងស្រុង។ ត្រូវគោរពស្ត្រីមេម៉ាយ ដែលពិតជាស្ត្រីមេម៉ាយ មែន តែបើស្ត្រីមេម៉ាយណាមានកូន ឬមានចៅ ត្រូវឲ្យកូនចៅទាំងនោះរៀនបំពេញករណីយកិច្ចដល់ក្រុមគ្រួសាររបស់ខ្លួន ហើយចេះសងគុណឪពុកម្តាយ ដ្បិតធ្វើដូច្នេះ ទើបព្រះសព្វព្រះហឫទ័យ។ រីឯស្ត្រីណាដែលពិតជាមេម៉ាយ ហើយនៅតែម្នាក់ឯង ស្ត្រីនោះសង្ឃឹមលើព្រះតែប៉ុណ្ណោះ ក៏ព្យាយាមក្នុងការទូលអង្វរ និងអធិស្ឋានទាំងយប់ទាំងថ្ងៃ តែស្ត្រីមេម៉ាយណាដែលគិតតែពីស្រើបស្រាល ទោះបើនៅរស់ក៏ដោយ ក៏ឈ្មោះថាស្លាប់ដែរ។ ចូរបង្គាប់សេចក្ដីទាំងនេះ ដើម្បីកុំឲ្យគេមានកន្លែងបន្ទោសបាន។ បើអ្នកណាមិនផ្គត់ផ្គង់ញាតិសន្តានរបស់ខ្លួន ជាពិសេសក្រុមគ្រួសាររបស់ខ្លួន អ្នកនោះឈ្មោះថាបានបោះបង់ចោលជំនឿ ហើយអាក្រក់ជាងអ្នកមិនជឿទៅទៀត។ ស្ត្រីមេម៉ាយដែលត្រូវកត់ចូលក្នុងបញ្ជី ត្រូវមានអាយុហុកសិបឆ្នាំឡើងទៅ ហើយធ្លាប់មានប្តីតែមួយប៉ុណ្ណោះ គាត់ត្រូវមានគេធ្វើបន្ទាល់ពីអំពើល្អ ជាស្ត្រីដែលបានចិញ្ចឹមអប់រំកូន ទទួលអ្នកដទៃដោយរាក់ទាក់ លាងជើងពួកបរិសុទ្ធ ជួយទុក្ខធុរៈអ្នកមានទុក្ខលំបាក ហើយយកចិត្តទុកដាក់ប្រព្រឹត្តអំពើល្អគ្រប់បែបយ៉ាង។ តែចំពោះស្ត្រីមេម៉ាយដែលក្មេងជាងនេះ មិនត្រូវកត់ចូលក្នុងបញ្ជីឡើយ ដ្បិតនៅពេលពួកនាងមានចិត្តស្រើបស្រាល ពួកនាងនឹងឃ្លាតចេញពីព្រះគ្រីស្ទ ហើយចង់រៀបការទៀត ដូច្នេះ ពួកនាងត្រឡប់ជាមានទោស ព្រោះបានបំពានសេចក្ដីសន្យាពីមុន។ មួយវិញទៀត ពួកនាងទម្លាប់នៅដៃទំនេរ ទាំងដើរពីផ្ទះមួយទៅផ្ទះមួយ ហើយមិនត្រឹមតែនៅដៃទំនេរប៉ុណ្ណោះ គឺថែមទាំងនិយាយប៉ប៉ាច់ប៉ប៉ោច ហើយបេះបួយ ក៏និយាយសេចក្ដីដែលមិនគួរនិយាយ។ ដូច្នេះ ខ្ញុំចង់ឲ្យស្ត្រីមេម៉ាយដែលនៅក្មេងរៀបការទៅ ដើម្បីបង្កើតកូន ហើយគ្រប់គ្រងផ្ទះសំបែងរបស់ខ្លួន កុំឲ្យអ្នកប្រឆាំងមានឱកាសនឹងនិយាយបង្ខូច។ ដ្បិតមានពួកនាងខ្លះបានងាកបែរទៅតាមអារក្សសាតាំងរួចទៅហើយ។ ប្រសិនបើស្ដ្រីណាជាអ្នកជឿ មានសាច់ញាតិដែលជាស្ត្រីមេម៉ាយ ត្រូវឲ្យនាងជួយទំនុកបម្រុងស្ត្រីមេម៉ាយទាំងនោះ មិនត្រូវឲ្យក្រុមជំនុំមានបន្ទុកឡើយ ធ្វើដូច្នេះ ដើម្បីឲ្យក្រុមជំនុំអាចជួយដល់អ្នកដែលជាស្ត្រីមេម៉ាយពិតប្រាកដ។ ចាស់ទុំណាដែលនាំមុខបានល្អ ត្រូវរាប់ជាស័ក្ដិសមនឹងទទួលកិត្តិយសទ្វេដង ជាពិសេសអស់អ្នកដែលនឿយហត់នឹងប្រកាសព្រះបន្ទូល និងបង្រៀន។ ដ្បិតគម្ពីរចែងទុកមកថា «មិនត្រូវឃ្លុំមាត់គោនៅពេលបញ្ជាន់ស្រូវឡើយ» ហើយ «ជើងឈ្នួលសមនឹងទទួលប្រាក់ឈ្នួល» ។ កុំទទួលពាក្យចោទប្រកាន់ទាស់នឹងចាស់ទុំណាម្នាក់ឡើយ លើកលែងតែមានស្មរបន្ទាល់ពីរ ឬបីនាក់។ ចំណែកអស់អ្នកដែលនៅតែមានះក្នុងអំពើបាប ត្រូវបន្ទោសគេនៅមុខមនុស្សទាំងអស់ ដើម្បីឲ្យអ្នកឯទៀតបានខ្លាចដែរ។
អាន ១ ធីម៉ូថេ 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ធីម៉ូថេ 5:1-20
12 ថ្ងៃ
សំបុត្រទីមួយទៅកាន់ធីម៉ូថេផ្តល់នូវការចង្អុលបង្ហាញជាក់ស្តែងថានរណាម្នាក់ត្រូវបានផ្លាស់ប្តូរដោយដំណឹងល្អ—សញ្ញាពិតនៃការគោរពព្រះ។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈ ធីម៉ូថេទី 1 នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសចេញពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ