១ សាំ‌យូ‌អែល 8:4-8

១ សាំ‌យូ‌អែល 8:4-8 គកស១៦

នៅ​គ្រា​នោះ ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ក៏​ប្រជុំ​គ្នា​មក​ឯ​លោកសាំយូ‌អែល​ទៅ​ត្រង់​រ៉ាម៉ា គេ​ជម្រាប​ថា៖ «មើល៍ ឥឡូវ​លោក​ចាស់​ហើយ ពួក​កូន​លោក គេ​មិន​ប្រព្រឹត្ត​តាម​គន្លង​របស់​លោក​ទេ ដូច្នេះ សូម​លោក​តាំង​ឲ្យ​មាន​ស្តេច​មួយ​អង្គ សម្រាប់​នឹង​គ្រប់‌គ្រង​លើ​យើង​រាល់​គ្នា ដូច​ជា​សាសន៍​ឯ​ទៀត​ដែរ»។ តែ​ដំណើរ​ដែល​គេ​សូម​ឲ្យ​តាំង​ស្តេច​ឡើង​សម្រាប់​គ្រប់‌គ្រង​លើ​គេ នោះ​មិន​គាប់​ចិត្ត​ដល់​សាំយូ‌អែល​ទេ ហើយ​លោក​ក៏​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​នឹង​លោក​ថា៖ «ចូរ​ស្តាប់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ពួក​ប្រជាជន​សូម​ដល់​អ្នក​ចុះ ដ្បិត​គេ​មិន​បាន​បោះ‌បង់​ចោល​អ្នក​ទេ គឺ​បោះ‌បង់​ចោល​យើង​ហើយ មិន​ឲ្យ​យើង​ធ្វើ​ជា​ស្តេច​លើ​គេ​ទៀត។ គេ​ប្រព្រឹត្ត​នឹង​អ្នក ដូច​ជា​បាន​ប្រព្រឹត្ត​នឹង​យើង ចាប់​តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​នាំ​គេ​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក រហូត​ដល់​ថ្ងៃ​នេះ​ដែរ គឺ​គេ​បាន​បោះ‌បង់​ចោល​យើង បែរ​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​វិញ។