លោកសាំយូអែលបានយកប្រេងមួយដប ហើយចាក់លើក្បាលលោកសូល រួចថើបគាត់ដោយពោលថា៖ «តើព្រះយេហូវ៉ាមិនបានចាក់ប្រេងតាំងអ្នក ឲ្យធ្វើជាអ្នកគ្រប់គ្រងលើប្រជារាស្ត្រអ៊ីស្រាអែលទេឬ? អ្នកនឹងគ្រប់គ្រងលើប្រជារាស្រ្តរបស់ព្រះយេហូវ៉ា ហើយអ្នកនឹងសង្គ្រោះគេពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវដែលនៅជុំវិញ ទីសម្គាល់នេះអ្នកនឹងដឹងថា ព្រះយេហូវ៉ាពិតជាបានតែងតាំងអ្នក ឲ្យធ្វើជាមេគ្រប់គ្រង លើប្រជារាស្ត្ររបស់ព្រះអង្គមែន។ នៅថ្ងៃនេះ កាលណាអ្នកចេញពីខ្ញុំទៅ នោះនឹងជួបមនុស្សពីរនាក់ ក្បែរផ្នូរលោកស្រីរ៉ាជែលនៅភូមិសេលសា ក្នុងព្រំប្រទល់ស្រុកបេនយ៉ាមីន គេនឹងប្រាប់អ្នកថា "សត្វលាដែលអ្នករកនោះបានឃើញហើយ ឥឡូវនេះ ឪពុកអ្នកលែងគិតពីលាហើយ តែព្រួយចិត្តអំពីអ្នកវិញ ដោយថា តើធ្វើដូចម្តេចឲ្យបានកូនខ្ញុំមកវិញ?"។ បន្ទាប់មក អ្នកនឹងចេញពីទីនោះ ទៅដល់ដើមម៉ៃសាក់នៅតាបោរ ហើយអ្នកនឹងជួបមនុស្សបីនាក់នៅទីនោះ ដែលកំពុងឡើងទៅឯព្រះ នៅបេត-អែល ម្នាក់កាន់កូនពពែបី ម្នាក់ទៀតកាន់នំបុ័ងបីដុំ ហើយម្នាក់ទៀតកាន់ថង់ស្បែកដាក់ស្រាទំពាំងបាយជូរ។ គេនឹងជម្រាបសួរដល់អ្នក ហើយនឹងជូននំបុ័ងពីរដុំមកអ្នក ដែលអ្នកត្រូវទទួលពីដៃគេ។ បន្ទាប់មកទៀត អ្នកនឹងទៅដល់គីបៀថ-អេឡូហ៊ីម ជាកន្លែងដែលមានបន្ទាយរបស់ពួកភីលីស្ទីន រួចកាលណាអ្នកទៅដល់ទីក្រុងហើយ អ្នកនឹងជួបពួកហោរាដែលចុះពីទីខ្ពស់មក មានគេកាន់ទាំងពិណ ក្រាប់ ខ្លុយ និងស៊ុងនាំមុខផង ហោរាទាំងនោះនឹងថ្លែងទំនាយ។ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាមកសណ្ឋិតលើអ្នក បណ្ដាលជាខ្លាំង អ្នកនឹងថ្លែងទំនាយជាមួយគេដែរ ហើយអ្នកនឹងបានប្រែទៅជាមនុស្សថ្មីវិញ។
អាន ១ សាំយូអែល 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ សាំយូអែល 10:1-6
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ