ក្នុងចំណោមអ្នករាល់គ្នា ពេលអ្នកណាម្នាក់មានរឿងឈ្លោះប្រកែកនឹងម្នាក់ទៀត ម្ដេចក៏ហ៊ានយករឿងនោះទៅប្ដឹងពួកមនុស្សទុច្ចរិត ហើយមិនទុកឲ្យពួកបរិសុទ្ធកាត់ក្ដី? តើអ្នករាល់គ្នាមិនដឹងថា ពួកបរិសុទ្ធនឹងជំនុំជម្រះពិភពលោកទេឬ? ប្រសិនបើអ្នករាល់គ្នាជំនុំជម្រះពិភពលោកដូច្នេះ ម្ដេចក៏អ្នករាល់គ្នាគ្មានសមត្ថភាពនឹងជំនុំជម្រះរឿងរ៉ាវដ៏តូចបំផុតនេះ? តើអ្នករាល់គ្នាមិនដឹងទេឬ? យើងត្រូវជំនុំជម្រះពួកទេវតាទៀតផង កុំថាឡើយរឿងរ៉ាវក្នុងជីវិតនេះ! ដូច្នេះ បើអ្នករាល់គ្នាមានរឿងក្ដីក្នុងជីវិតនេះ ម្ដេចក៏អ្នករាល់គ្នាឲ្យមនុស្សដែលក្រុមជំនុំមិនសូវរាប់អានកាត់ក្ដីទៅវិញ? ខ្ញុំនិយាយដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាអៀនខ្មាស។ ក្នុងចំណោមអ្នករាល់គ្នា តើគ្មានអ្នកណាម្នាក់មានប្រាជ្ញា អាចនឹងអារកាត់រវាងពួកបងប្អូនរបស់ខ្លួនបានទេឬ? ផ្ទុយទៅវិញ បងប្អូនបែរជាប្ដឹងផ្ដល់គ្នាឯង ហើយនៅមុខអ្នកមិនជឿទៀតផង! តាមពិត ដែលគ្រាន់តែមានរឿងក្តីនឹងគ្នា នោះអ្នករាល់គ្នាខុសទាំងស្រុងរួចទៅហើយ។ ហេតុអ្វីបានជាមិនស៊ូទ្រាំនឹងបងប្អូនដែលធ្វើខុសលើខ្លួន? ហេតុអ្វីបានជាមិនស៊ូទ្រាំឲ្យគេកេងបន្លំខ្លួនជាជាង? តែអ្នករាល់គ្នាខ្លួនឯងធ្វើខុស ហើយកេងបន្លំគ្នា ដែលសុទ្ធតែជាបងប្អូនរបស់ខ្លួន។
អាន ១ កូរិនថូស 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ កូរិនថូស 6:1-8
22 ថ្ងៃ
"តើគ្រីស្ទានគួររស់នៅដោយរបៀបណា?" គឺជាប្រធានបទដែលត្រូវបានលើកឡើងនៅក្នុងសំបុត្រទីមួយទៅកាន់ពួកកូរិនថូស ដោយផ្តល់ការថែទាំជាក់ស្តែង និងការកែតម្រូវចំពោះបញ្ហាដែលគ្រីស្ទានវ័យក្មេងប្រឈមមុខ។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈ កូរិនថូសទី 1 នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសចេញពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ