១ កូរិន‌ថូស 2:12-14

១ កូរិន‌ថូស 2:12-14 គកស១៦

ឥឡូវ​នេះ យើង​មិន​បាន​ទទួល​វិញ្ញាណ​របស់​លោកីយ៍​ទេ គឺ​ទទួល​ព្រះ‌វិញ្ញាណ​ដែល​មក​ពី​ព្រះ​វិញ ដើម្បី​ឲ្យ​យើង​ស្គាល់​អំណោយ‌ទាន​ដែល​ព្រះ​បាន​ប្រទាន​មក​យើង។ យើង​និយាយ​សេចក្តី​ទាំង​នេះ មិន​មែន​ដោយ​ពាក្យ​សម្ដី ដែល​ប្រាជ្ញា​មនុស្ស​បាន​បង្រៀន​ទេ គឺ​ដោយ​ពាក្យ​សម្ដី ដែល​ព្រះ‌វិញ្ញាណ​បង្រៀន​វិញ ទាំង​បក​ស្រាយ​សេចក្តី​ខាង​វិញ្ញាណ ដល់​អស់​អ្នក​ដែល​មាន​ព្រះ‌វិញ្ញាណ។ អស់​អ្នក​ដែល​មិន​មាន​ព្រះ‌វិញ្ញាណ មិន​អាច​ទទួល​អំណោយ‌ទាន​របស់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​បាន​ទេ ដ្បិត​ជា​សេចក្តី​ល្ងី‌ល្ងើ​ដល់​គេ ហើយ​គេ​មិន​អាច​យល់​បាន​ឡើយ ព្រោះ​សេចក្តី​ទាំង​នោះ​ត្រូវ​ពិចារណា​យល់​ខាង​វិញ្ញាណ។