១ របា‌ក្សត្រ 8

8
កុល‌សម្ព័ន្ធ​បេនយ៉ាមីន
1បេនយ៉ាមីន​បង្កើត​បេឡា​ជា​កូន​ច្បង ទី​ពីរ​អ័ស‌បេល ទី​បី​អ័ហ៊ី‌រ៉ាម 2ទី​បួន​ណូហា ទី​ប្រាំ​រ៉ាផា។ 3ឯ​បេឡា​ក៏​មាន​កូន គឺ​អ័តដើរ កេរ៉ា អ័ប៊ី‌ហ៊ូឌ 4អ័ប៊ី‌សួរ ណាម៉ាន អ័ហូ‌អា 5កេរ៉ា សេភូ‌ផាន និង​ហ៊ូរ៉ាម។ 6កូន​របស់​អេហ៊ុឌ (ជា​ពួក​អ្នក​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ក្នុង​ពួក​អ្នក​ស្រុក​កេបា ដែល​ត្រូវ​ផ្លាស់​ទៅ​នៅ​ក្រុង​ម៉ាណា‌ហាត់)។ 7គឺ​ណាម៉ាន អ័ហ៊ី‌យ៉ា និង​កេរ៉ា គឺ​កេរ៉ា​នេះ ដែល​នាំ​គេ​ផ្លាស់​ទៅ ហើយ​គាត់​បង្កើត​អ៊ូសា និង​អ័ហ៊ី‌ហ៊ូឌ។ 8ឯ​សាហា‌រែម​បង្កើត​កូន​នៅ​ស្រុក​ម៉ូអាប់ ក្រោយ​ដែល​បាន​ឲ្យ​គេ​ទៅ​ប្រពន្ធ​របស់​គាត់ គឺ​ហ៊ូស៊ីម និង​ប្អារ៉ា។ 9គាត់​បង្កើត​កូន​ជា‌មួយ​ហូដេស ជា​ប្រពន្ធ គឺ​យ៉ូបាប់ ស៊ីបយ៉ា មេសា ម៉ាលកាម 10យេអ៊ូស សុកយ៉ា និង​មារម៉ា អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​គាត់ ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ។ 11គាត់​ក៏​បង្កើត​កូន​ជា‌មួយ​ហ៊ូស៊ីម‌ដែរ គឺ​អ័ប៊ី‌ធូប និង​អែល‌ផ្អាល។ 12ឯ​កូន​របស់​អែល‌ផ្អាល គឺ​ហេប៊ើរ មីសាម សេមើរ ជា​អ្នក​ដែល​សង់​ក្រុង​អូណូរ និង​ក្រុង​ឡូឌ ព្រម​ទាំង​ភូមិ​នៅ​ជុំ‌វិញ​ទាំង​ប៉ុន្មាន។ 13បេរា និង​សេម៉ា ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ជា​ពួក​អ្នក​ស្រុក​អាយ៉ា‌ឡូន គេ​បាន​ឈ្នះ ធ្វើ​ឲ្យ​ពួក​អ្នក​ស្រុក​កាថ​រត់​ចេញ 14ហើយ​អ័ហ៊ីយ៉ូរ សាសាក់ យេរេ‌ម៉ូត 15សេបា‌ឌា អើរ៉ាត អេឌើរ 16មីកែល យីសប៉ា និង​យ៉ូហា នោះ​សុទ្ធ​តែ​ជា​កូន​របស់​បេរា។ 17សេបា‌ឌា មស៊ូ‌ឡាម ហ៊ីសគី ហេប៊ើរ 18យីសមេ‌រ៉ាយ យីសលា និង​យ៉ូបាប់ នោះ​សុទ្ធ​តែ​ជា​កូន​របស់​អែល‌ផ្អាល។ 19រីឯ​យ៉ាគីម ស៊ីកគ្រី សាប់ឌី 20អេលី‌យេ‌ណាយ ស៊ីល‌ថាយ អេលាល 21អ័ដាយ៉ា បេរ៉ា‌យ៉ា និង​ស៊ីមរ៉ាត សុទ្ធ​តែ​ជា​កូន​របស់​ស៊ីម៉ាយ។ 22ឯ​យីសផាន ហេប៊ើរ អេលាល 23អាបដូន ស៊ីកគ្រី ហាណាន 24ហាណា‌នា អេឡាំ អាន់ថូ‌ធីយ៉ា 25យីបដេ‌យ៉ា និង​ពេនួល សុទ្ធ​តែ​ជា​កូន​របស់​សាសាក់។ 26សាំសេ‌រ៉ាយ សេហារា អ័ថា‌លា 27យ៉ារេស‌យ៉ា អេលីយ៉ា និង​ស៊ីកគ្រី សុទ្ធ​តែ​ជា​កូន​របស់​យេរ៉ូ‌ហាំ។ 28អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​ពួក​អ្នក​កំពូល​លើ​វង្ស​របស់​ឪពុក​គេ តាម​តំណ​គេ​រៀង​ខ្លួន ជា​ពួក​មេ​ទាំង​អស់ ហើយ​ជា​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម។
29យេហ៊ីអែល ជា​អ្នក​សង់​ក្រុង​គីបៀន ក៏​នៅ​ក្រុង​នោះ​ដែរ ប្រពន្ធ​គាត់​ឈ្មោះ​ម្អាកា។ 30កូន​ច្បង គឺ​អាបដូន បន្ទាប់​មក ស៊ើរ គីស បាល ណាដាប 31កេដោរ អ័ហ៊ីយ៉ូរ និង​សាការី 32និង​មីកឡូត ដែល​ជា​ឪពុក​របស់​សាំម៉ា អ្នក​ទាំង​នោះ​រស់​នៅ​ក្រុង​យេរូ‌សាឡិម ជា‌មួយ​បង‌ប្អូន​របស់​គេ​ដែរ។ 33នើរ បង្កើត​គីស គីស​បង្កើត​សូល ហើយ​សូល​បង្កើត​យ៉ូណា‌ថាន ម៉ាលគី-ស៊ូអា អ័ប៊ី‌ណាដាប់ និង​អែស-បាល។ 34កូន​របស់​យ៉ូណា‌ថាន គឺ​មេរីប-បាល ហើយ​មេរីម-បាល​បង្កើត​មីកា។ 35កូន​របស់​មីកា គឺ​ពីថូន មែលេក ថាក់រា និង​អ័ហាស។ 36ឯ​អ័ហាស​បង្កើត​យេហូ‌អាដា យេហូអាដា​បង្កើត​អ័លេ‌មេត អាស‌ម៉ាវែត និង​ស៊ីមរី ស៊ីមរី​បង្កើត​ម៉ូសា 37ម៉ូសា​បង្កើត​ប៊ីនា ប៊ីនា​មាន​កូន​ឈ្មោះ រេផា‌យ៉ា រេផាយ៉ា​មាន​កូន​ឈ្មោះ អេលា‌សា អេលា‌សា​មាន​កូន​ឈ្មោះ អ័សេស។ 38អ័សេល​គាត់​មាន​កូន​ប្រុស​ប្រាំមួយ​នាក់ ឈ្មោះ​អាស‌រីកាម បូករូវ អ៊ីស‌ម៉ា‌អែល ស្អារា អូបា‌ឌា និង​ហាណាន នោះ​សុទ្ធ​តែ​ជា​កូន​របស់​អ័សេល។ 39ឯ​កូន​របស់​អេសែក​ប្អូន​របស់​គាត់ គឺ​អ៊ូឡាម​ជា​កូន​ច្បង យេអ៊ូស​ជា​កូន​ទី​ពីរ និង​អេលី‌ផាលេត​ជា​កូន​ទី​បី។ 40កូន​របស់​អ៊ូឡាម សុទ្ធ​តែ​ជា​អ្នក​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ស្ទាត់​ក្នុង​ការ​បាញ់​ធ្នូ ហើយ​គេ​មាន​កូន មាន​ចៅ​ជា​ច្រើន រួម​ទាំង​អស់​មាន​មួយ​រយ​ហាសិប​នាក់ នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​បេនយ៉ាមីន។

ទើបបានជ្រើសរើសហើយ៖

១ របា‌ក្សត្រ 8: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល