រ៉ូម 4
4
ណាពីអ៊ីព្រហ៊ីមបានសុចរិតដោយសារជំនឿ
1ដូច្នេះ តើយើងគិតដូចម្ដេចចំពោះអ៊ីព្រហ៊ីមដែលជាបុព្វបុរសរបស់យើងផ្នែកខាងសាច់ឈាម តើគាត់បានទទួលអ្វីខ្លះ? 2ប្រសិនបើអ៊ីព្រហ៊ីមបានសុចរិត ដោយសារការប្រព្រឹត្ដអំពើល្អនោះ គាត់អាចនឹងអួតអាងខ្លួនបានមែន។ ក៏ប៉ុន្ដែ នៅចំពោះអុលឡោះ គាត់ពុំអាចអួតអាងបានទេ 3ដ្បិតក្នុងគីតាបមានចែងថា «អ៊ីព្រហ៊ីមជឿលើអុលឡោះតាអាឡា ហើយទ្រង់រាប់សេចក្តីជំនឿនោះទុកជាសេចក្តីសុចរិចដល់គាត់»។ 4ធម្មតា អ្នកណាធ្វើការអ្វីមួយ គេពុំចាត់ទុកប្រាក់ឈ្នួលរបស់គេថាជាអំណោយទេ គឺចាត់ទុកជាប្រាក់ដែលខ្លួនត្រូវតែបាន។ 5ចំពោះអ្នកដែលពុំបានប្រព្រឹត្ដតាមហ៊ូកុំ តែមានជំនឿលើអុលឡោះដែលប្រោសមនុស្សមិនគោរពប្រណិប័តន៍ទ្រង់ឲ្យបានសុចរិត ទ្រង់នឹងប្រោសអ្នកនោះឲ្យបានសុចរិត ដោយយល់ដល់ជំនឿរបស់គេ។
6ហេតុនេះហើយបានជាទតថ្លែងអំពីសុភមង្គលរបស់អ្នកដែលអុលឡោះប្រោសឲ្យបានសុចរិត ដោយមិនគិតដល់ការប្រព្រឹត្ដអំពើល្អថាៈ
7 «មានសុភមង្គលហើយ
អស់អ្នកដែលអុលឡោះ
លើកលែងទោសឲ្យ
ព្រមទាំងប្រោសប្រណីឲ្យបានរួចពីបាប!
8 មានសុភមង្គលហើយ
អស់អ្នកដែល អុលឡោះតាអាឡាមិនប្រកានទោស!»។
9តើមានតែសាសន៍យូដាទេឬ ដែលអាចទទួលសុភមង្គលនេះ ឬមួយសាសន៍ដទៃ ក៏អាចទទួលបានដែរ?។ យើងទើបនឹងនិយាយថា «អុលឡោះប្រោសអ៊ីព្រហ៊ីមឲ្យបានសុចរិត ដោយយល់ដល់ជំនឿរបស់គាត់»។ 10តើអុលឡោះប្រោសអ៊ីព្រហ៊ីមឲ្យបានសុចរិតនៅពេលណា? ក្រោយពេលគាត់ទទួលពិធីខតាន ឬក៏មុននោះ? គឺនៅមុនពេលគាត់ទទួលពិធីខតាន់ មិនមែនក្រោយពេលខតាន់ហើយនោះទេ!។ 11គាត់បានទទួលពិធីខតាន់តាមក្រោយ ទុកជាសញ្ញាបញ្ជាក់ថា គាត់បានសុចរិត ដោយសារជំនឿដែលគាត់មានកាលពីមិនទាន់ខតាន់នៅឡើយ។ ដូច្នេះ គាត់បានទៅជាឪពុករបស់មនុស្សទាំងអស់ដែលមិនបានទទួលពិធីខតាន់តែមានជំនឿ ហើយអុលឡោះប្រោសគេឲ្យបានសុចរិត។ 12គាត់ក៏ជាឪពុករបស់សាសន៍យូដាដែលបានទទួលពិធីខតាន់ដែរ ជាអ្នកដែលមិនត្រឹមតែបានទទួលពិធីខតាន់ប៉ុណ្ណោះទេ គឺថែមទាំងបានយកតម្រាប់តាមជំនឿរបស់អ៊ីព្រហ៊ីមជាឪពុករបស់យើង នៅគ្រាដែលគាត់មិនទាន់ទទួលពិធីខតាន់នៅឡើយនោះផង។
ណាពីអ៊ីព្រហ៊ីមបានទទួលបន្ទូលសន្យានៃអុលឡោះដោយសារជំនឿ
13អុលឡោះមានបន្ទូលសន្យាមកអ៊ីព្រហ៊ីម និងពូជពង្សរបស់គាត់ថា គេនឹងបានទទួលពិភពលោកទុកជាមត៌ក ដោយមិនគិតតាមហ៊ូកុំទេ គឺគិតតាមសេចក្ដីសុចរិតដែលបានមកពីជំនឿវិញ។ 14ប្រសិនបើមនុស្សទទួលមត៌ក ដោយគោរពតាមហ៊ូកុំនោះ បានសេចក្ដីថាជំនឿគ្មានប្រយោជន៍អ្វីសោះ ហើយបន្ទូលសន្យានៃអុលឡោះក៏គ្មានតម្លៃអ្វីដែរ 15ដ្បិតហ៊ូកុំបង្កើតឲ្យមានកំហឹង តែទីណាគ្មានហ៊ូកុំ នៅទីនោះក៏គ្មានបទល្មើសហ៊ូកុំដែរ។
16ដូច្នេះ ព្រោះតែជំនឿដែលស្របតាមក្តីមេត្តានៃអុលឡោះ បន្ទូលសន្យានៃអុលឡោះត្រូវបានប្រទានមកចំពោះពូជពង្សអ៊ីព្រហ៊ីមទាំងមូល មិនត្រឹមតែអស់អ្នកដែលប្រតិបត្ដិតាមហ៊ូកុំប៉ុណ្ណោះទេ តែសម្រាប់អស់អ្នកដែលមានជំនឿដូចអ៊ីព្រហ៊ីម ជាឪពុករបស់យើងទាំងអស់គ្នាដែរ 17ដូចមានចែងទុកមកថា «យើងនឹងធ្វើឲ្យអ្នកបានទៅជាឪពុករបស់ប្រជាជាតិដ៏ច្រើន។»។ គាត់ជាឪពុករបស់យើង នៅចំពោះអុលឡោះជាម្ចាស់ដែលគាត់បានជឿ គឺអុលឡោះដែលប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយបានត្រាស់ហៅអ្វីៗដែលគ្មានរូបរាងឲ្យកើតមាន។ 18ទោះបីគ្មានអ្វីជាទីសង្ឃឹមក៏ដោយ ក៏អ៊ីព្រហ៊ីមនៅតែមានសង្ឃឹម និងមានជំនឿ ហើយគាត់ក៏បានទៅជាឪពុករបស់ជាតិសាសន៍ជាច្រើន ស្របតាមបន្ទូលនៃអុលឡោះដែលមានថ្លែងទុកមកថា «ពូជពង្សរបស់អ្នកនឹងមានច្រើនយ៉ាងនេះ»។ 19កាលណោះ គាត់មានអាយុជិតមួយរយឆ្នាំហើយ ទោះបីគាត់មើលមករូបកាយរបស់គាត់ឃើញថាជិតស្លាប់ និងមើលទៅយាយសារ៉ាឃើញថា ពុំអាចបង្កើតកូនបានសោះនោះក៏ដោយ ក៏ជំនឿរបស់គាត់មិនអន់ថយដែរ។ 20គាត់មិនបាត់ជំនឿ ហើយមិនសង្ស័យនឹងបន្ទូលសន្យារបស់អុលឡោះទេ ផ្ទុយទៅវិញ ជំនឿរបស់គាត់ធ្វើឲ្យគាត់មានកម្លាំងចិត្ដនឹងលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ 21ព្រោះគាត់ជឿប្រាកដក្នុងចិត្ដថា បើអុលឡោះសន្យាធ្វើអ្វី ទ្រង់ពិតជាមានអំណាចនឹងសម្រេចតាមបានមិនខាន។ 22ហេតុនេះហើយបានជា «អុលឡោះរាប់សេចក្តីជំនឿនោះទុកជាសេចក្តីសុចរិចដល់គាត់»។ 23ក៏ប៉ុន្ដែ សេចក្ដីដែលមានចែងថា «អុលឡោះរាប់ជាសេចក្តីសុចរិត» នេះមិនមែនសំដៅតែលើអ៊ីព្រហ៊ីមប៉ុណ្ណោះទេ 24គឺសំដៅមកយើងដែលអុលឡោះរាប់ឲ្យបានសុចរិត ព្រោះយើងជឿលើទ្រង់ដែលបានប្រោសអ៊ីសាជាអម្ចាស់នៃយើងឲ្យរស់ឡើងវិញនេះដែរ។ 25អ៊ីសាត្រូវគេបញ្ជូនទៅសម្លាប់ព្រោះតែកំហុសរបស់យើង ហើយអុលឡោះប្រោសអ៊ីសាឲ្យរស់ឡើងវិញ ដើម្បីឲ្យយើងបានសុចរិត។
ទើបបានជ្រើសរើសហើយ៖
រ៉ូម 4: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.

: