វិវរណៈ 12
12
ស្ដ្រី និងនាគ
1ពេលនោះ មានទីសំគាល់មួយយ៉ាងធំលេចចេញមកនៅលើមេឃ គឺមានស្ដ្រីមួយនាក់ស្លៀកពាក់ព្រះអាទិត្យបិទបាំងកាយមានព្រះច័ន្ទនៅក្រោមជើង ព្រមទាំងមានពាក់ផ្កាយដប់ពីរជាមកុដនៅលើក្បាលផង។ 2ស្ដ្រីនោះមានផ្ទៃពោះហើយកំពុងស្រែកឈឺចុកចាប់ ហៀបនឹងសំរាលបុត្រ។
3មានទីសំគាល់មួយទៀត លេចចេញមកនៅលើមេឃដែរ គឺមាននាគមួយយ៉ាងធំ សម្បុរក្រហមឆ្អិនឆ្អៅដូចភ្លើង។ នាគនោះមានក្បាលប្រាំពីរ និងមានស្នែងដប់ ហើយនៅលើក្បាលទាំងប្រាំពីររបស់វា មានមកុដប្រាំពីរដែរ។ 4កន្ទុយវាកៀរប្រមូលផ្កាយនៅលើមេឃមួយភាគបីទម្លាក់មកផែនដី។ នាគមកពេននៅមុខស្ដ្រីដែលហៀបនឹងសំរាលបុត្រ ចាំត្របាក់លេបបុត្រនៅពេលបុត្រនោះកើតមក។ 5នាងសំរាលបានបុត្រមួយដែលត្រូវកាន់ដំបងដែក ដឹកនាំជាតិសាសន៍ទាំងអស់។ ក៏ប៉ុន្ដែ អុលឡោះបានឆក់យកបុត្រនោះឡើងទៅជាមួយទ្រង់ គឺនៅជិតបល្ល័ង្ករបស់ទ្រង់។ 6រីឯស្ដ្រីវិញ នាងរត់ភៀសខ្លួនទៅនៅវាលរហោស្ថានត្រង់កន្លែងដែលអុលឡោះបានរៀបចំទុក ដើម្បីឲ្យគេទំនុកបម្រុងនាងក្នុងអំឡុងពេលមួយពាន់ពីររយហុកសិបថ្ងៃ។ 7ពេលនោះ ក៏មានចំបាំងផ្ទុះឡើង នៅសូរ៉កា គឺមហាម៉ាឡាអ៊ីកាត់មីកែល និងពួកម៉ាឡាអ៊ីកាត់របស់គាត់នាំគ្នាច្បាំងនឹងនាគ ហើយនាគរួមជាមួយពួកបរិវារវាក៏ច្បាំងតទល់វិញដែរ 8ក៏ប៉ុន្ដែ វាច្បាំងមិនឈ្នះ ហើយរកកន្លែងស្នាក់នៅសូរ៉កាមិនបានទៀតឡើយ។ 9នាគធំនោះ ក៏ត្រូវគេទម្លាក់ចុះមក គឺនាគធំហ្នឹងឯង ជាពស់ពីបុរាណឈ្មោះអ៊ីព្លេស ឬហ្សៃតនដែលបាននាំមនុស្សនៅលើផែនដីទាំងមូលឲ្យវង្វេង។ វាត្រូវគេទម្លាក់ចុះមកផែនដី ហើយពួកបរិវារវាក៏ត្រូវគេទម្លាក់ចុះមកជាមួយដែរ។
10ពេលនោះ ខ្ញុំបានឮសំឡេងមួយបន្លឺយ៉ាងខ្លាំងនៅលើមេឃថា៖ «ឥឡូវនេះ ដល់ពេលអុលឡោះសង្គ្រោះមនុស្សលោកហើយ ហើយអំណាច និងនគរនៃអុលឡោះជាម្ចាស់របស់យើង ព្រមទាំងអំណាចអាល់ម៉ាហ្សៀសរបស់ទ្រង់ក៏បានមកដល់ដែរ ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ គឺអ្នកនោះឯងដែលចោទប្រកាន់បងប្អូនយើង ទាំងថ្ងៃទាំងយប់ នៅមុខម្ចាស់របស់យើង។ 11បងប្អូនយើងបានឈ្នះវា ដោយសារឈាមរបស់កូនចៀម និងដោយសក្ខីភាពរបស់ពួកគេ ហើយបងប្អូនទាំងនោះបានស៊ូប្ដូរជីវិត ឥតស្ដាយសោះឡើយ។ 12ហេតុនេះសូរ៉កា និងអស់អ្នកដែលរស់នៅក្នុងសូរ៉កាអើយ ចូរមានអំណរសប្បាយឡើង! រីឯផែនដី និងសមុទ្រវិញ អ្នកត្រូវវេទនាជាពុំខាន! ដ្បិតអ៊ីព្លេសបានចុះទៅរកអ្នករាល់គ្នាទាំងមានកំហឹងយ៉ាងខ្លាំងផង ព្រោះវាដឹងថា វានៅសល់ពេលតែបន្ដិចប៉ុណ្ណោះ»។
13កាលនាគឃើញថា ខ្លួនត្រូវគេទម្លាក់ចុះមកលើផែនដីដូច្នេះ វាក៏ដេញតាមស្ដ្រីដែលបានសំរាលបុត្រ។ 14នាងបានទទួលស្លាបទាំងពីររបស់ឥន្ទ្រីដ៏ធំនោះ ដើម្បីហោះទៅកាន់វាលរហោស្ថាន គឺនៅកន្លែងរបស់នាង។ នៅទីនោះ អុលឡោះនឹងទំនុកបម្រុងនាង ក្នុងរយៈពេលមួយវស្សា ពីរវស្សា និងពាក់កណ្ដាលវស្សា ឲ្យឆ្ងាយពីមុខពស់។ 15ពស់បានព្រួសទឹកចេញពីមាត់វាដូចទឹកទន្លេតាមពីក្រោយនាង ដើម្បីឲ្យទឹកហូរនាំយកនាងទៅ 16ក៏ប៉ុន្ដែ ដីបានជួយនាង ដោយស្រូបទឹកទន្លេដែលនាគបានព្រួសចេញពីមាត់វានោះអស់។ 17នាគក្ដៅក្រហាយនឹងស្ដ្រីនោះយ៉ាងខ្លាំង វាក៏ចេញទៅធ្វើសឹកនឹងកូនចៅរបស់នាងដែលនៅសល់ គឺធ្វើសឹកនឹងអស់អ្នកដែលប្រតិបត្ដិតាមបទបញ្ជាទាំងប៉ុន្មានរបស់អុលឡោះ និងអស់អ្នកដែលបានជឿសក្ខីភាពរបស់អ៊ីសា។
18បន្ទាប់មក នាគក៏ទៅនៅតាមឆ្នេរខ្សាច់ នាមាត់សមុទ្រ។
ទើបបានជ្រើសរើសហើយ៖
វិវរណៈ 12: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.

: