ភីលីព 4
4
1បងប្អូនជាទីស្រឡាញ់អើយ ខ្ញុំចង់ជួបបងប្អូនខ្លាំងណាស់ បងប្អូនជាអំណរសប្បាយ និងជាកិត្ដិយសរបស់ខ្ញុំ! បងប្អូនជាទីស្រឡាញ់អើយ ចូរស្ថិតនៅឲ្យបានខ្ជាប់ខ្ជួន រួមជាមួយអ៊ីសាជាអម្ចាស់ដូច្នេះតរៀងទៅ!
សេចក្ដីដាស់តឿនផ្សេងៗ
2ខ្ញុំសូមទូន្មាននាងអ៊ើរ៉ូឌា និងនាងស៊ុនទីចថា ចូរមានចិត្ដគំនិតតែមួយ ឲ្យសមជាអ្នករួមរស់ជាមួយអ៊ីសាជាអម្ចាស់។ 3រីឯអ្នកវិញ មិត្ដដ៏ស្មោះត្រង់អើយ សូមជួយនាងទាំងពីរនាក់នេះផង ដ្បិតនាងធ្លាប់បានតយុទ្ធរួមជាមួយខ្ញុំ ព្រោះតែដំណឹងល្អ ជាមួយលោកក្លេមេន ព្រមទាំងជាមួយអ្នកឯទៀតៗ ដែលបានធ្វើការជាមួយខ្ញុំ ហើយដែលមានឈ្មោះនៅក្នុងបញ្ជីជីវិតនោះផងដែរ។
4ចូរបងប្អូនអរសប្បាយ ដោយរួមជាមួយអ៊ីសាជាអម្ចាស់ជានិច្ច ខ្ញុំសូមជម្រាបបងប្អូនម្ដងទៀតថា ចូរអរសប្បាយឡើង! 5ចូរសំដែងឲ្យមនុស្សម្នាទាំងអស់ស្គាល់សន្ដានចិត្ដសប្បុរសរបស់បងប្អូន អ៊ីសាជាអម្ចាស់ជិតមកដល់ហើយ។ 6សូមកុំខ្វល់ខ្វាយនឹងអ្វីឡើយ ផ្ទុយទៅវិញ ក្នុងគ្រប់កាលៈទេសៈទាំងអស់ ត្រូវជម្រាបអុលឡោះឲ្យជ្រាបពីសំណូមពររបស់បងប្អូន ដោយទូរអា និងសូមអង្វរទាំងអរគុណទ្រង់ផង។ 7ធ្វើដូច្នេះ សេចក្ដីសុខសាន្ដរបស់អុលឡោះដែលហួសពីការស្មានរបស់មនុស្ស នឹងស្ថិតជាប់ក្នុងចិត្ដគំនិតបងប្អូន ដែលរួមក្នុងអាល់ម៉ាហ្សៀសអ៊ីសាមិនខាន។
8ជាទីបញ្ចប់ បងប្អូនអើយ សូមបងប្អូនគិតតែអំពីអ្វីៗដែលពិត ថ្លៃថ្នូរ សុចរិត បរិសុទ្ធ គួរឲ្យស្រឡាញ់ គួរឲ្យគោរព និងគំនិតណាដែលល្អឥតខ្ចោះ គួរឲ្យកោតសរសើរ។ 9សេចក្ដីដែលបងប្អូនបានរៀន បានទទួល និងបានឮពីខ្ញុំ ហើយការអ្វីដែលបងប្អូនបានឃើញខ្ញុំធ្វើនោះ ចូរបងប្អូនប្រព្រឹត្ដតាមទៅ។ ធ្វើដូច្នេះ អុលឡោះជាប្រភពនៃសេចក្ដីសុខសាន្ដនឹងនៅជាមួយបងប្អូនមិនខាន។
លោកប៉ូលអរគុណអូមាត់អ៊ីសានៅក្រុងភីលីព
10ខ្ញុំមានអំណរក្នុងអ៊ីសាជាអម្ចាស់យ៉ាងខ្លាំង ដោយដឹងថា បងប្អូនបាននឹកគិតដល់ខ្ញុំជាថ្មីឡើងវិញ។ កាលពីមុនបងប្អូនក៏បាននឹកគិតដល់ខ្ញុំដែរ តែបងប្អូនគ្មានឱកាសនឹងសំដែងទឹកចិត្ដរបស់បងប្អូនចំពោះខ្ញុំ។ 11ខ្ញុំនិយាយដូច្នេះ មិនមែនមកពីខ្ញុំខ្វះខាតទេ ដ្បិតខ្ញុំបានរៀនឲ្យចេះស្កប់ចិត្ដ ក្នុងគ្រប់កាលៈទេសៈ។ 12ទោះបីទ័លក្រក្ដី មានបរិបូណ៌ក្ដី ខ្ញុំក៏ចេះរស់ដែរ។ ខ្ញុំបានអប់រំចិត្ដក្នុងគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង គឺថាទោះបីបរិភោគឆ្អែតក្ដី អត់ឃ្លានក្ដី មានបរិបូណ៌ក្ដី ឬខ្វះខាតក្ដី ខ្ញុំស្កប់ចិត្ដជានិច្ច។ 13ខ្ញុំអាចទ្រាំបានទាំងអស់ ដោយរួមជាមួយអ៊ីសាដែលប្រទានកម្លាំងឲ្យខ្ញុំ។ 14ទោះជាយ៉ាងណាក្ដី បងប្អូនរួមជាមួយខ្ញុំក្នុងពេលខ្ញុំមានទុក្ខវេទនាដូច្នេះ ជាការប្រសើរណាស់។
15បងប្អូននៅក្រុងភីលីពអើយ បងប្អូនជ្រាបស្រាប់ហើយថា តាំងពីខ្ញុំបានចាប់ផ្ដើមផ្សព្វផ្សាយដំណឹងល្អ គឺតាំងពីខ្ញុំបានចាកចេញពីស្រុកម៉ាសេដូនមកនោះ ក្រៅពីបងប្អូន គ្មានក្រុមជំអះណាបានជួយខ្ញុំ ក្នុងការចំណាយ ឬចំណូលឡើយ។ 16កាលខ្ញុំនៅក្រុងថេស្សាឡូនិក បងប្អូនបានផ្ញើប្រាក់ទៅជួយ តាមសេចក្ដីត្រូវការរបស់ខ្ញុំដល់ទៅពីរបីលើក។ 17ត្រង់ណេះ មិនមែនមានន័យថា ខ្ញុំប្រាថ្នាចង់បានជំនួយពីបងប្អូនទេ តែខ្ញុំចង់ឲ្យបងប្អូនបានទទួលពរដ៏បរិបូណ៌។ 18ខ្ញុំបានទទួលសព្វគ្រប់ទាំងអស់ហើយ ហើយខ្ញុំមានបរិបូណ៌ថែមទៀត ឥឡូវនេះខ្ញុំមានរឹតតែច្រើន ដោយបានទទួលអំណោយពីបងប្អូនតាមរយៈលោកអេប៉ោប្រូឌីត។ អំណោយទាំងនេះប្រៀបបីដូចជាក្លិនក្រអូបឈ្ងុយឈ្ងប់ ជាគូរបានដែលអុលឡោះគាប់ចិត្ត និងយល់ព្រមទទួល។ 19អុលឡោះជាម្ចាស់របស់ខ្ញុំនឹងបំពេញសេចក្ដីត្រូវការគ្រប់យ៉ាងរបស់បងប្អូន ស្របតាមសិរីរុងរឿងដ៏ប្រសើរបំផុតរបស់ទ្រង់ ដោយរួមក្នុងអាល់ម៉ាហ្សៀសអ៊ីសា។ 20សូមលើកតម្កើងសិរីរុងរឿងអុលឡោះ ជាបិតារបស់យើងអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ីន!
អវសានកថា
21សូមជម្រាបសួរប្រជាជនដ៏បរិសុទ្ធគ្រប់ៗគ្នា ក្នុងអាល់ម៉ាហ្សៀសអ៊ីសាឲ្យខ្ញុំផង។
22បងប្អូនដែលនៅជាមួយខ្ញុំ សូមជម្រាបសួរមកបងប្អូនទាំងអស់គ្នា។ បងប្អូនទាំងអស់ដែលជាប្រជាជនដ៏បរិសុទ្ធ ជាពិសេសបងប្អូនដែលជាអ្នករាជការរបស់ស្តេចអធិរាជ ក៏សូមជម្រាបសួរមកបងប្អូនដែរ។
23សូមគុណរបស់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើងស្ថិតនៅជាមួយវិញ្ញាណរបស់បងប្អូន!
ទើបបានជ្រើសរើសហើយ៖
ភីលីព 4: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.

: