ភីលីព 2
2
អ៊ីសាបន្ទាបខ្លួន និងទទួលសិរីរុងរឿង
1ដូច្នេះប្រសិនបើបងប្អូនពិតជាបានទទួលការដាស់តឿន អ្វីមួយ ដោយរួមជាមួយអាល់ម៉ាហ្សៀស ប្រសិនបើសេចក្ដីស្រឡាញ់របស់អុលឡោះ ពិតជាលើកទឹកចិត្ដបងប្អូន ប្រសិនបើរសអុលឡោះពិតជាប្រទានឲ្យបងប្អូនរួមរស់ជាមួយគ្នា ឬប្រសិនបើបងប្អូនពិតជាមានចិត្ដអាណិតអាសូរ និងចិត្ដមេត្ដាករុណា 2សូមបំពេញអំណររបស់ខ្ញុំ ដោយបងប្អូនមានចិត្ដគំនិតតែមួយ មានសេចក្ដីស្រឡាញ់តែមួយ មានចិត្ដថ្លើមតែមួយ និងមានឆន្ទៈតែមួយ។ 3កុំធ្វើអ្វីដោយចង់ប្រកួតប្រជែងគ្នា ឬដោយអួតបំប៉ោងឡើយ ផ្ទុយទៅវិញ ត្រូវដាក់ខ្លួន ហើយចាត់ទុកអ្នកឯទៀតៗថាប្រសើរជាងខ្លួន។ 4ក្នុងចំណោមបងប្អូន ម្នាក់ៗកុំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺត្រូវគិតដល់ប្រយោជន៍អ្នកដទៃវិញ ។ 5អាល់ម៉ាហ្សៀសអ៊ីសាមានចិត្ដគំនិតយ៉ាងណា បងប្អូនត្រូវមានចិត្ដគំនិតយ៉ាងនោះដែរ។
6ទោះបីអ៊ីសាមានភាពជាអុលឡោះ
ក៏ដោយ ក៏គាត់ពុំបានក្ដោបក្ដាប់
ឋានៈដែលស្មើនឹងអុលឡោះ
ទុកជាកម្មសិទ្ធិដាច់មុខរបស់គាត់ឡើយ។
7ផ្ទុយទៅវិញ អ៊ីសាបានលះបង់អ្វីៗទាំងអស់
មកយកឋានៈជាអ្នកបម្រើ
អ៊ីសាបានទៅជាមនុស្សដូចមនុស្សឯទៀតៗ
ហើយក៏រស់នៅក្នុងភាពជា
មនុស្សសាមញ្ញដែរ។
8អ៊ីសាបានដាក់ខ្លួន ធ្វើតាមបញ្ជារបស់អុលឡោះ
រហូតដល់ស្លាប់
គឺស្លាប់លើឈើឆ្កាង
ថែមទៀតផង។
9ហេតុនេះហើយបានជាអុលឡោះ
លើកតម្កើងអ៊ីសាឡើងយ៉ាងខ្ពង់ខ្ពស់បំផុត
ព្រមទាំងប្រោសប្រទានឲ្យគាត់
មាននាមប្រសើរលើសអ្វីៗទាំងអស់
10ដើម្បីឲ្យអ្វីៗទាំងអស់
ទាំងនៅសូរ៉ក
ទាំងនៅលើផែនដី ទាំងនៅក្រោមដី
នាំគ្នាលុតជង្គង់ចុះ
នៅពេលណាឮនាមអ៊ីសា
11និងឲ្យមនុស្សគ្រប់ភាសា ប្រកាសឡើងថា
អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់
ដើម្បីលើកតម្កើងសិរីរុងរឿងអុលឡោះ
ជាបិតា។
អូមាត់អ៊ីសាជាពន្លឺពិភពលោក
12ហេតុនេះ បងប្អូនជាទីស្រឡាញ់អើយដូចបងប្អូនធ្លាប់តែស្ដាប់បង្គាប់ជារៀងដរាបមកហើយនោះ ចូរស្ដាប់បង្គាប់តទៅមុខទៀតទៅ គឺមិនត្រឹមតែពេលខ្ញុំនៅជាមួយប៉ុណ្ណោះទេ ជាពិសេសពេលខ្ញុំនៅឆ្ងាយសូមបងប្អូនខំប្រឹងធ្វើការ ទាំងគោរពកោតខ្លាច និងញាប់ញ័រ ស្របតាមការសង្គ្រោះដែលបងប្អូនបានទទួល 13ដ្បិតអុលឡោះទេតើ ដែលធ្វើឲ្យបងប្អូនមានទាំងបំណង មានទាំងសមត្ថភាពអាចនឹងប្រព្រឹត្ដតាមបំណងដ៏សប្បុរសរបស់ទ្រង់។ 14ចូរធ្វើកិច្ចការទាំងអស់ ដោយឥតរអ៊ូរទាំ ឬជជែកតវ៉ាឡើយ 15ដើម្បីឲ្យបងប្អូនបានល្អឥតខ្ចោះ ឥតសៅហ្មង ជាបុត្ររបស់អុលឡោះដែលឥតមានកំហុស ក្នុងចំណោមមនុស្សវៀចវេរ និងខិលខូចនៅជំនាន់នេះ។ បងប្អូនភ្លឺក្នុងចំណោមពួកគេ ដូចពន្លឺដែលបំភ្លឺពិភពលោក 16ទាំងនាំបន្ទូលរបស់អុលឡោះដែលផ្ដល់ជីវិតមកឲ្យពួកគេ។ បើបងប្អូនធ្វើដូច្នេះ ខ្ញុំនឹងបានខ្ពស់មុខនៅថ្ងៃអាល់ម៉ាហ្សៀសមក ព្រោះកិច្ចការដែលខ្ញុំបានខំប្រឹងធ្វើ ទាំងនឿយហត់នោះ មិនមែនអសារឥតការទេ។ 17ទោះបីខ្ញុំត្រូវបង្ហូរឈាម ទុកជាជំនូនបន្ថែមពីលើគូរបាន និងពីលើជំនូននៃជំនឿរបស់បងប្អូន ខ្ញុំមានអំណរសប្បាយពីការនេះ ហើយខ្ញុំក៏សប្បាយចិត្ដរួមជាមួយបងប្អូនទាំងអស់គ្នាដែរ។ 18រីឯបងប្អូនវិញ សូមឲ្យបងប្អូនមានអំណរ ហើយសប្បាយចិត្ដរួមជាមួយខ្ញុំផង។
បេសកកម្មរបស់លោកធីម៉ូថេ និងលោកអេប៉ោប្រូឌីត
19ដោយរួមជាមួយអ៊ីសាជាអម្ចាស់ ខ្ញុំសង្ឃឹមថានឹងចាត់លោកធីម៉ូថេមករកបងប្អូន ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឲ្យខ្ញុំបានធូរស្បើយក្នុងចិត្ដដោយទទួលដំណឹងពីបងប្អូន 20ដ្បិតក្រៅពីគាត់គ្មាននរណាជួយរំលែកទឹកចិត្ដរបស់ខ្ញុំ ហើយគ្មាននរណាខ្វល់ខ្វាយនឹងបងប្អូនពិតប្រាកដទេ។ 21អ្នកឯទៀតៗគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនទាំងអស់គ្នា គេមិនគិតពីប្រយោជន៍របស់អ៊ីសាអាល់ម៉ាហ្សៀសទេ។ 22បងប្អូនជ្រាបអំពីទឹកចិត្ដរបស់គាត់ស្រាប់ហើយថា គាត់ពួតដៃជាមួយខ្ញុំ ដូចកូននឹងឪពុកដើម្បីបម្រើដំណឹងល្អ។ 23ដូច្នេះ ខ្ញុំសង្ឃឹមថានឹងចាត់គាត់មករកបងប្អូនក្នុងពេលឆាប់ៗ នៅពេលណារឿងរ៉ាវខ្ញុំបានជ្រះស្រឡះ។ 24ដោយរួមជាមួយអ៊ីសាជាអម្ចាស់ ខ្ញុំជឿជាក់ថា ខ្លួនខ្ញុំផ្ទាល់ ក៏មុខជាមកក្នុងពេលឆាប់ៗខាងមុខនេះដែរ។
25ខ្ញុំយល់ឃើញទៀតថា ត្រូវតែចាត់លោកអេប៉ោប្រូឌីតជាបងប្អូន និងជាសហការីរបស់ខ្ញុំ ហើយជាអ្នកតយុទ្ធរួមជាមួយខ្ញុំ ឲ្យមករកបងប្អូនជាចាំបាច់។ បងប្អូនបានចាត់គាត់ឲ្យមកជួយឧបត្ថម្ភខ្ញុំនៅពេលខ្ញុំត្រូវការ។ 26គាត់មានបំណងចង់មកជួបបងប្អូនទាំងអស់គ្នាខ្លាំងណាស់ ហើយគាត់ក៏ពិបាកចិត្ដ ព្រោះបងប្អូនបានទទួលដំណឹងថាគាត់មានជំងឺ។ 27គាត់ឈឺធ្ងន់ ជិតស្លាប់មែន ក៏ប៉ុន្ដែ អុលឡោះអាណិតគាត់ គឺទ្រង់មិនត្រឹមតែអាណិតគាត់ប៉ុណ្ណោះទេ ទ្រង់ក៏អាណិតខ្ញុំដែរ ដើម្បីកុំឲ្យខ្ញុំមានទុក្ខត្រួតពីលើទុក្ខ។ 28ហេតុនេះហើយបានជាខ្ញុំខំខ្នះខ្នែងចាត់គាត់ឲ្យមកជួបបងប្អូន ដើម្បីឲ្យបងប្អូនមានអំណរសប្បាយដោយឃើញគាត់សាជាថ្មី ហើយឲ្យខ្ញុំផ្ទាល់ឈប់ព្រួយចិត្ដ។ 29សូមទទួលគាត់ទុកដូចជាបងប្អូនរួមជំនឿដោយអរសប្បាយជាទីបំផុត សូមគោរពមនុស្សបែបគាត់នេះផង 30ដ្បិតគាត់ជិតបាត់បង់ជីវិត ព្រោះតែកិច្ចការរបស់អាល់ម៉ាហ្សៀស គឺគាត់បានស៊ូប្ដូរជីវិត ដើម្បីជួយខ្ញុំជំនួសបងប្អូន ដែលពុំអាចមកជួយខ្ញុំបាន។
ទើបបានជ្រើសរើសហើយ៖
ភីលីព 2: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.

: