លេវីវិន័យ 7
7
ការធ្វើគូរបានលោះបាប
1«នេះជាហ៊ូកុំស្តីអំពីគូរបានលោះបាប គឺជាគូរបានបរិសុទ្ធបំផុត។ 2ចូរអារកសត្វដែលត្រូវធ្វើជាគូរបានលោះបាប នៅកន្លែងដែលគេអារកសត្វ សម្រាប់ធ្វើជាគូរបានដុត រួចប្រោះឈាមសត្វនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។ 3គេជូនខ្លាញ់ទាំងអស់ កន្ទុយ និងខ្លាញ់ដែលនៅជាប់ពោះវៀន 4ក្រលៀនទាំងពីរ និងខ្លាញ់ដែលនៅជាប់ក្រលៀនរហូតដល់ចង្កេះ ព្រមទាំងអ្វីៗនៅជាប់នឹងថ្លើម ដែលគេផ្តាច់ចេញមកជាមួយក្រលៀន។ 5អ៊ីមុាំដុតចំណែកទាំងនោះលើអាសនៈជាគូរបានដុត នៅចំពោះអុលឡោះតាអាឡា។ នេះជាគូរបានលោះបាប។ 6ក្នុងក្រុមគ្រួសាររបស់អ៊ីមុាំមានតែប្រុសៗប៉ុណ្ណោះដែលមានសិទ្ធិបរិភោគសាច់នេះ។ គេត្រូវបរិភោគសាច់នេះនៅកន្លែងដ៏សក្ការៈ ព្រោះជាជំនូនដ៏វិសុទ្ធបំផុត។ 7ហ៊ូកុំទាំងប៉ុន្មានស្តីអំពីគូរបានលោះបាប ក៏ដូចហ៊ូកុំស្តីអំពីគូរបានរំដោះបាបដែរ។ សាច់របស់សត្វត្រូវបានជាចំណែករបស់អ៊ីមុាំដែលធ្វើពិធីរំដោះបាប»។
ចំណែកនៃជំនូនដែលត្រូវបានទៅអ៊ីមុាំ
8«ប្រសិនបើអ៊ីមុាំធ្វើគូរបានដុតរបស់នរណាម្នាក់ ស្បែកសត្វដែលគេជូន នោះត្រូវបានជាចំណែករបស់អ៊ីមុាំ។
9ជំនូនម្សៅទាំងអស់ ទោះបីនំដែលដុតក្នុងឡ ឬដុតក្នុងពុម្ព ឬនំចៀន ត្រូវបានជាចំណែករបស់អ៊ីមុាំដែលធ្វើពិធីនោះ។ 10រីឯជំនូនម្សៅទាំងប៉ុន្មានដែលលាយជាមួយប្រេង ឬមិនទាន់លាយក្តីត្រូវបានជាចំណែកស្មើៗគ្នា សម្រាប់កូនទាំងអស់របស់ហារូន»។
ការធ្វើគូរបានមេត្រីភាព
11«នេះជាហ៊ូកុំស្តីអំពីគូរបានមេត្រីភាពដែលគេជូនអុលឡោះតាអាឡា។ 12ប្រសិនបើនរណាម្នាក់ជូនជំនូនសម្រាប់សំដែងការអរគុណត្រូវយកនំធ្វើពីម្សៅឥតមេ លាយជាមួយប្រេងនំក្រៀប លាយជាមួយប្រេង និងធ្វើពីម្សៅម៉ដ្តលាយជាមួយប្រេង មកជូនជាមួយគូរបានសម្រាប់អរគុណ។ 13គេត្រូវយកនំបុ័ងដែលមានមេមកជូន រួមជាមួយគូរបានមេត្រីភាពសម្រាប់អរគុណដែរ។ 14ត្រូវរំលែកនំដែលគេយកមកជូន ក្នុងមួយប្រភេទយកនំមួយៗ ទុកសម្រាប់អុលឡោះតាអាឡាគឺជាចំណែករបស់អ៊ីមុាំដែលធ្វើពិធីប្រោះឈាមសត្វធ្វើជាគូរបានមេត្រីភាព។ 15រីឯសាច់សត្វដែលគេធ្វើជាគូរបានមេត្រីភាពសម្រាប់អរគុណ ត្រូវតែបរិភោគឲ្យអស់នៅថ្ងៃនោះ គឺមិនត្រូវទុកឲ្យនៅសល់រហូតដល់ស្អែកឡើយ។
16ប្រសិនបើគូរបានដែលគេយកមកជូនជាជំនូនលាបំណន់ ឬជាជំនូនស្ម័គ្រចិត្ត ត្រូវបរិភោគសាច់ដែលធ្វើជាគូរបាននៅថ្ងៃនោះ ហើយសាច់នៅសល់ក៏អាចបរិភោគរហូតដល់ថ្ងៃស្អែកបានដែរ។ 17ប៉ុន្តែ បើមានសាច់នៃគូរបាននេះនៅសល់រហូតដល់ថ្ងៃទីបី គេត្រូវតែដុតវា។ 18នៅថ្ងៃទីបី ប្រសិនបើនរណាម្នាក់បរិភោគសាច់ដែលខ្លួនបានធ្វើជាគូរបានមេត្រីភាព អ្នកនោះនឹងនាំឲ្យខ្លួនមានទោស។ អុលឡោះតាអាឡាមិនព្រមទទួលគូរបានរបស់គេទេ ព្រោះជាគូរបានឥតបានការ ហើយជាសាច់សៅហ្មង។
19ប្រសិនបើសាច់នោះទៅប៉ះនឹងវត្ថុមិនហាឡាល់ មិនត្រូវបរិភោគវាឡើយ គឺត្រូវតែដុតចោល។ មានតែអ្នកបរិសុទ្ធប៉ុណ្ណោះទើបអាចបរិភោគសាច់នៃគូរបានបាន។ 20ប្រសិនបើនរណាម្នាក់មិនបរិសុទ្ធ ហើយបរិភោគសាច់នៃគូរបានមេត្រីភាពដែលគេជូនអុលឡោះតាអាឡា ត្រូវតែបណ្តេញអ្នកនោះចេញពីកុលសម្ព័ន្ធរបស់ខ្លួន។ 21រីឯអ្នកដែលប៉ះពាល់វត្ថុមិនបរិសុទ្ធ មនុស្សមិនបរិសុទ្ធ ឬសត្វមិនហាឡាល់ ឬអ្វីៗមិនបរិសុទ្ធ គួរស្អប់ខ្ពើមរួចបរិភោគសាច់របស់គូរបានមេត្រីភាពដែលគេជូនអុលឡោះតាអាឡា ក៏ត្រូវតែបណ្តេញចេញពីកុលសម្ព័ន្ធរបស់ខ្លួនដែរ»។
ហ៊ូកុំសម្រាប់ប្រជាជន
22 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 23«ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: “អ្នករាល់គ្នាមិនត្រូវបរិភោគខ្លាញ់គោខ្លាញ់ចៀម ឬខ្លាញ់ពពែជាដាច់ខាត។ 24រីឯខ្លាញ់របស់សត្វដែលងាប់ដោយជំងឺ ឬដោយសត្វព្រៃហែកសម្លាប់ នោះអ្នករាល់គ្នាអាចយកទៅធ្វើអ្វីក៏បានតែមិនត្រូវបរិភោគឡើយ។ 25ប្រសិនបើនរណាបរិភោគខ្លាញ់សត្វ ដែលគេបានធ្វើជាគូរបានជូនអុលឡោះតាអាឡា ត្រូវបណ្តេញអ្នកនោះចេញពីកុលសម្ព័ន្ធរបស់ខ្លួន។ 26ទោះបីអ្នករាល់គ្នាទៅរស់នៅទីណាក្តី មិនត្រូវបរិភោគឈាមរបស់សត្វចតុបាទឬសត្វស្លាបឡើយ។ 27អ្នកណាបរិភោគឈាម អ្នកនោះនឹងត្រូវបណ្តេញចេញពីកុលសម្ព័ន្ធរបស់ខ្លួន”»។
28 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 29«ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: “ប្រសិនបើនរណាម្នាក់ធ្វើគូរបានមេត្រីភាព គេត្រូវយកចំណែករបស់អុលឡោះតាអាឡាជូនអុលឡោះ។ 30គេត្រូវយកគូរបានដុតដែលជាចំណែករបស់អុលឡោះតាអាឡា មកជូនទ្រង់ដោយផ្ទាល់ដៃ គឺមានខ្លាញ់ និងសាច់ទ្រូងដែលត្រូវលើកជូនអុលឡោះ។ 31អ៊ីមុាំដុតខ្លាញ់នៅលើអាសនៈ រីឯសាច់ទ្រូងត្រូវបានទៅហារូន និងកូនៗរបស់គាត់។ 32ត្រូវរំលែកភ្លៅស្តាំរបស់សត្វដែលអ្នករាល់គ្នាធ្វើជាគូរបានមេត្រីភាពនោះ ជូនទៅអ៊ីមុាំផងដែរ។ 33ភ្លៅស្តាំនេះត្រូវបានជាចំណែករបស់អ៊ីមុាំណាដែលជូនខ្លាញ់ និងឈាមនៅលើអាសនៈ។ 34យើងនឹងយកសាច់ទ្រូងដែលគេលើកជូន និងភ្លៅដែលគេរំលែកពីគូរបានមេត្រីភាពរបស់ជនជាតិអ៊ីស្រអែលប្រគល់ឲ្យអ៊ីមុាំហារូន និងកូនចៅរបស់គាត់។ ជនជាតិអ៊ីស្រអែលត្រូវប្រគល់ចំណែកទាំងនេះជូនអ៊ីមុាំ រហូតតរៀងទៅ។ 35នេះជាចំណែកនៃគូរបានដែលត្រូវបានទៅហារូន និងកូនចៅរបស់គាត់ ចាប់ពីថ្ងៃដែលពួកគេបានទទួលការតែងតាំងជាអ៊ីមុាំបម្រើអុលឡោះតាអាឡា។ 36អុលឡោះតាអាឡាបង្គាប់ជនជាតិអ៊ីស្រអែលឲ្យប្រគល់ចំណែកទាំងនេះដល់ពួកគេ ចាប់តាំងពីថ្ងៃដែលពួកគេបានទទួលការតែងតាំងជាអ៊ីមុាំ។ នេះជាហ៊ូកុំដែលត្រូវតែអនុវត្តតាមគ្រប់ជំនាន់តរៀងទៅ ឥតប្រែប្រួលបានឡើយ»។
37នេះជាហ៊ូកុំទាំងប៉ុន្មានស្តីអំពីគូរបានដុត ជំនូនម្សៅគូរបានរំដោះបាបគូរបានលោះបាប គូរបានសម្រាប់តែងតាំងអ៊ីមុាំ និងគូរបានមេត្រីភាព។ 38អុលឡោះតាអាឡាប្រគល់ហ៊ូកុំទាំងនេះមកម៉ូសានៅភ្នំស៊ីណៃ នាថ្ងៃដែលទ្រង់បង្គាប់ឲ្យជនជាតិអ៊ីស្រអែលយកជំនូនមកជូនអុលឡោះនៅវាលរហោស្ថានស៊ីណៃ។
ទើបបានជ្រើសរើសហើយ៖
លេវីវិន័យ 7: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.

: