លេវីវិន័យ 5
5
1ប្រសិនបើនរណាម្នាក់ជាសាក្សី បានឮមនុស្សម្នាក់ទៀតនិយាយស្បថបំពាន ហើយមិនព្រមប្រាប់ពីហេតុការណ៍ដែលខ្លួនបានឃើញ និងបានឮទេ នោះគាត់មានបាប ហើយត្រូវទទួលទោស។ 2ប្រសិនបើនរណាម្នាក់ប៉ះពាល់អ្វីមួយដែលមិនបរិសុទ្ធ ដូចជាប៉ះពាល់ខ្មោចសត្វព្រៃ ឬសត្វស្រុកដែលមិនហាឡាល់ ឬខ្មោចសត្វលូនវារដែលមិនហាឡាល់ ទោះបីគេប៉ះពាល់ដោយអចេតនាក្តី ក៏គេត្រូវសៅហ្មង បណ្តាលឲ្យខ្លួនមានទោសដែរ។ 3ប្រសិនបើនរណាម្នាក់ប៉ះពាល់មនុស្សមិនបរិសុទ្ធដោយអចេតនា ធ្វើឲ្យខ្លួនឯងទៅជាមិនបរិសុទ្ធដែរនោះ នៅពេលគេដឹងខ្លួន គេនឹងត្រូវទទួលទោស។ 4ប្រសិនបើនរណាម្នាក់ស្បថលេងដោយអចេតនា ជាសម្បថដែលមានប្រយោជន៍ ឬអត់ប្រយោជន៍ ទោះបីអំពីរឿងអ្វីក៏ដោយ នៅពេលគេដឹងខ្លួន គេនឹងត្រូវទទួលទោស។
5ពេលនរណាម្នាក់មានទោស ដោយប្រព្រឹត្តកំហុសណាមួយដូចខាងលើនេះ គេត្រូវសារភាពអំពើបាបដែលខ្លួនបានប្រព្រឹត្ត។ 6បន្ទាប់មក គេត្រូវនាំចៀមញីមួយ ឬពពែញីមួយមកជូនអុលឡោះតាអាឡាជាគូរបានសម្រាប់រំដោះបាបដែលខ្លួនបានប្រព្រឹត្ត។ ពេលនោះ អ៊ីមុាំត្រូវធ្វើពិធីរំដោះបាបឲ្យគេ»។
គូរបានរបស់ជនក្រីក្រ
7«ប្រសិនបើនរណាម្នាក់គ្មានលទ្ធភាពនឹងជូនចៀមញីមួយ ឬពពែញីមួយទេនោះ គេអាចយកលលកពីរ ឬព្រាបជំទើរពីរ មកជូនអុលឡោះតាអាឡា ដើម្បីរំដោះបាបដែលខ្លួនបានប្រព្រឹត្ត គឺសត្វមួយធ្វើជាគូរបានរំដោះបាប និងមួយទៀតជាគូរបានដុត។ 8គាត់ត្រូវយកសត្វទាំងនោះទៅជូនអ៊ីមុាំ។ មុនដំបូង គាត់ត្រូវធ្វើសត្វមួយជាគូរបានរំដោះបាប គឺគាត់មួលកសត្វនោះ តែមិនផ្តាច់ក្បាលវាចេញពីខ្លួនទេ។ 9គាត់យកឈាមខ្លះរបស់សត្វដែលធ្វើជាគូរបានរំដោះបាបនោះ ប្រោះទៅលើជញ្ជាំងអាសនៈ ហើយចាក់ឈាមដែលនៅសល់ត្រង់ជើងរបស់អាសនៈ។ នេះជាគូរបានរំដោះបាប។ 10បន្ទាប់មក អ៊ីមុាំធ្វើសត្វទីពីរ ជាគូរបានដុត ស្របតាមហ៊ូកុំ។ អ៊ីមុាំធ្វើពិធីនេះ ដើម្បីរំដោះបាបរបស់អ្នកនោះ ហើយគាត់ក៏បានរួចពីបាប។
11ប្រសិនបើនរណាម្នាក់ គ្មានលទ្ធភាពនឹងជូនលលកពីរ ឬព្រាបជំទើរពីរទេនោះ គេអាចយកម្សៅម៉ដ្តមួយភាគដប់នៃអេផាមកធ្វើជាគូរបានរំដោះបាប។ ប៉ុន្តែ គេមិនត្រូវចាក់ប្រេង ឬដាក់គ្រឿងក្រអូបពីលើម្សៅនោះទេ ព្រោះជាគូរបានរំដោះបាប។ 12គេយកម្សៅនោះទៅជូនអ៊ីមុាំ។ អ៊ីមុាំយកម្សៅពេញមួយក្តាប់ទុកជាទីរំលឹក ហើយដុតម្សៅនោះនៅលើអាសនៈ រួមជាមួយគូរបានឯទៀតៗដែលគេដុតនៅចំពោះអុលឡោះតាអាឡា។ នេះជាគូរបានរំដោះបាប។ 13អ៊ីមុាំធ្វើ ពិធី នេះ ដើម្បីរំដោះបាបណាមួយដែលអ្នកនោះបានប្រព្រឹត្ត ហើយគាត់ក៏បានរួចពីបាប។ អ៊ីមុាំធ្វើដូច្នេះ ដូចជំនូនម្សៅឯទៀតៗដែរ»។
គូរបានសម្រាប់លោះបាប
14 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 15«ប្រសិនបើនរណាម្នាក់ប្រព្រឹត្តអំពើបាបដោយអចេតនា គឺបំពានលើហ៊ូកុំស្តីអំពីវត្ថុសក្ការៈដែលត្រូវជូនអុលឡោះតាអាឡា នោះគាត់ត្រូវនាំយកចៀមឈ្មោលមួយដ៏ល្អឥតខ្ចោះ ពីហ្វូងសត្វរបស់ខ្លួនមកជូនអុលឡោះតាអាឡា ដើម្បីរំដោះខ្លួនឲ្យរួចពីបាប។ សត្វនោះត្រូវមានតម្លៃគិតតាមប្រាក់ដែលគេប្រើនៅក្នុងទីសក្ការៈ។ 16ម្យ៉ាងទៀត អ្នកនោះត្រូវតែសងវត្ថុសក្ការៈដែលខ្លួនបានយកទៅជូនអ៊ីមុាំវិញ ដោយបន្ថែមមួយភាគប្រាំនៃតម្លៃវត្ថុនោះផង។ អ៊ីមុាំធ្វើពិធីរំដោះបាបឲ្យគាត់ ដោយយកចៀមឈ្មោលទៅធ្វើគូរបានលោះបាប ហើយអុលឡោះនឹងអត់ទោសឲ្យគាត់។
17ប្រសិនបើនរណាម្នាក់ប្រព្រឹត្តអំពើបាបដោយមិនដឹងខ្លួន គឺប្រព្រឹត្តអំពើណាមួយ រំលោភលើបទបញ្ជារបស់អុលឡោះតាអាឡា ដែលបណ្តាលឲ្យខ្លួនមានទោស 18គាត់ត្រូវនាំចៀមឈ្មោលមួយដ៏ល្អឥតខ្ចោះ ពីហ្វូងសត្វរបស់ខ្លួនមកជូនអ៊ីមុាំ ដោយគិតតាមតម្លៃគូរបានសម្រាប់រំដោះខ្លួនឲ្យរួចពីបាប។ អ៊ីមុាំធ្វើពិធីរំដោះបាបដែលគាត់បានប្រព្រឹត្តដោយអចេតនា ហើយគាត់ក៏បានរួចពីបាប។ 19នេះជាគូរបានលោះបាប ដ្បិតអ្នកនោះពិតជាបានប្រព្រឹត្តខុសចំពោះអុលឡោះតាអាឡា»។
ទើបបានជ្រើសរើសហើយ៖
លេវីវិន័យ 5: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.

: