លេវីវិន័យ 3
3
គូរបានមេត្រីភាព
1«ប្រសិនបើនរណាម្នាក់ យកគោមកធ្វើជាគូរបានមេត្រីភាព ទោះបីគោនោះឈ្មោល ឬញីក្តី គេត្រូវយកគោដ៏ល្អឥតខ្ចោះមកជូនអុលឡោះតាអាឡា។ 2គេត្រូវដាក់ដៃលើក្បាលគោនោះ ហើយអារកវានៅត្រង់មាត់ទ្វារនៃជំរំជួបអុលឡោះតាអាឡា។ ពួកអ៊ីមុាំដែលជាកូនរបស់ហារូនប្រោះឈាមគោនោះ ទៅលើជ្រុងទាំងបួនរបស់អាសនៈ។ 3គូរបានមេត្រីភាពមួយចំណែក ត្រូវធ្វើជាគូរបានដុតជូនអុលឡោះតាអាឡា គឺខ្លាញ់ដែលនៅជាប់នឹងពោះវៀន និងខ្លាញ់ទាំងអស់នៅលើពោះវៀន 4ក្រលៀនទាំងពីរ និងខ្លាញ់ដែលនៅជាប់ក្រលៀន រហូតដល់ចង្កេះ ព្រមទាំងអ្វីៗនៅជាប់នឹងថ្លើមដែលគេផ្តាច់ចេញមកជាមួយក្រលៀន។ 5អ៊ីមុាំជាកូនរបស់ហារូន ដុតចំណែកទាំងនោះនៅលើអាសនៈរួមជាមួយនឹងគូរបានដុត នៅលើគំនរអុសដែលកំពុងឆេះ។ នេះជាគូរបានដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា។
6ប្រសិនបើជំនូនដែលគេយកមកជូននោះ ជាចៀម គេត្រូវយកចៀមឈ្មោល ឬញីល្អឥតខ្ចោះមកជូនអុលឡោះតាអាឡា ទុកជាគូរបានមេត្រីភាព។ 7ប្រសិនបើជំនូនរបស់គេជាកូនចៀម គេត្រូវយកវាមកជូនអុលឡោះតាអាឡា។ 8គេត្រូវដាក់ដៃលើក្បាលសត្វដែលជាជំនូនរបស់ខ្លួន ហើយអារកវានៅមុខជំរំជួបអុលឡោះតាអាឡា។ បន្ទាប់មក ពួកអ៊ីមុាំដែលជាកូនរបស់ហារូន យកឈាមប្រោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។ 9គូរបានមេត្រីភាពមួយចំណែក ត្រូវធ្វើជាគូរបានដុតជូនអុលឡោះតាអាឡា គឺខ្លាញ់កន្ទុយទាំងមូលដែលកាត់ផ្តាច់ចេញពីឆ្អឹងខ្នងខ្លាញ់ដែលនៅជាប់នឹងពោះវៀន និងខ្លាញ់ទាំងអស់នៅលើពោះវៀន 10ក្រលៀនទាំងពីរ និងខ្លាញ់ដែលនៅជាប់ក្រលៀន រហូតដល់ចង្កេះ ព្រមទាំងអ្វីៗនៅជាប់នឹងថ្លើមដែលគេផ្តាច់ចេញមកជាមួយក្រលៀន។ 11អ៊ីមុាំដុតចំណែកទាំងនោះនៅលើអាសនៈ។ នេះជាអាហារដែលគេដុតជូនអុលឡោះតាអាឡា។
12ប្រសិនបើជំនូនរបស់គេជាពពែញី គេត្រូវយកវាមកជូន នៅចំពោះអុលឡោះតាអាឡា។ 13គេត្រូវដាក់ដៃលើក្បាលសត្វ ដែលជាជំនូនរបស់ខ្លួន ហើយអារកវានៅមុខជំរំជួបអុលឡោះតាអាឡា។ បន្ទាប់មក ពួកអ៊ីមុាំដែលជាកូនរបស់ហារូន យកឈាមប្រោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។ 14ជំនូនមួយចំណែកត្រូវធ្វើជាគូរបានដុតជូនអុលឡោះតាអាឡា គឺខ្លាញ់ដែលនៅជាប់នឹងពោះវៀន និងខ្លាញ់ទាំងអស់នៅលើពោះវៀន 15ក្រលៀនទាំងពីរ និងខ្លាញ់ដែលនៅជាប់ក្រលៀន រហូតដល់ចង្កេះ ព្រមទាំងអ្វីៗនៅជាប់នឹងថ្លើម ដែលគេផ្តាច់ចេញមកជាមួយក្រលៀន។ 16អ៊ីមុាំដុតចំណែកទាំងនោះនៅលើអាសនៈ។ នេះជាអាហារដុតដែលមានក្លិនឈ្ងុយ។ ខ្លាញ់ទាំងអស់ជាចំណែករបស់អុលឡោះតាអាឡា។
17នេះជាហ៊ូកុំដែលអ្នករាល់គ្នាត្រូវអនុវត្តតាមគ្រប់ជំនាន់រហូតតទៅ គឺអ្នករាល់គ្នាមិនត្រូវបរិភោគខ្លាញ់ ឬឈាមសត្វសោះឡើយ ទោះបីអ្នករាល់គ្នាទៅរស់នៅកន្លែងណាក៏ដោយ»។
ទើបបានជ្រើសរើសហើយ៖
លេវីវិន័យ 3: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.

: