យ៉ាកកូប 3
3
អំពីអណ្ដាត
1បងប្អូនអើយ កុំចង់ធ្វើតួនច្រើនគ្នាពេក ដ្បិតបងប្អូនជ្រាបស្រាប់ហើយថា អុលឡោះវិនិច្ឆ័យទោសយើងជាតួន យ៉ាងតឹងរ៉ឹងជាងគេ។ 2យើងទាំងអស់គ្នាតែងតែធ្វើខុសជាច្រើន។ អ្នកណាឥតធ្វើខុសដោយពាក្យសំដី អ្នកនោះជាមនុស្សគ្រប់លក្ខណៈ អាចត្រួតលើខ្លួនឯងទាំងមូលបាន។ 3ប្រសិនបើយើងដាក់ដែកបង្ខាំក្នុងមាត់សេះ ដើម្បីឲ្យវាស្ដាប់បង្គាប់យើងនោះ យើងអាចញាក់ខ្លួនវាទាំងមូល ឲ្យទៅណាក៏បាន។ 4សូមគិតពីសំពៅដែរ ទោះបីវាធំប៉ុនណា ហើយមានខ្យល់បក់មកខ្លាំងយ៉ាងណាក៏ដោយ ក៏អ្នកបើកសំពៅអាចបត់បែនបានតាមបំណងចិត្ដ ដោយសារចង្កូតដ៏តូចមួយ។ 5រីឯអណ្ដាតក៏ដូច្នោះដែរ វាជាសរីរាង្គមួយតូចមែន តែពូកែធ្វើការសម្បើមណាស់។ មើលចុះ សូម្បីតែផ្កាភ្លើងមួយតូច ក៏អាចធ្វើឲ្យឆេះព្រៃមួយយ៉ាងធំបានដែរ! 6អណ្ដាតក៏ជាភ្លើងម្យ៉ាង ជាពិភពនៃអំពើទុច្ចរិត។ អណ្ដាតជាផ្នែកមួយក្នុងចំណោមសរីរាង្គរបស់យើង ដែលធ្វើឲ្យរូបកាយទាំងមូលទៅជាសៅហ្មង និងធ្វើឲ្យដំណើរជីវិតរបស់យើងត្រូវខ្លោចផ្សា ព្រោះមានភ្លើងនរ៉កានៅក្នុងអណ្ដាតនេះ។ 7មនុស្សជាតិអាចផ្សាំងសត្វគ្រប់ប្រភេទបានទាំងអស់ ទាំងសត្វព្រៃ ទាំងសត្វស្លាប ហើយសត្វលូនវារ សត្វនៅក្នុងទឹក ក៏មនុស្សផ្សាំងបានដែរ 8ប៉ុន្ដែ គ្មានជនណាម្នាក់អាចផ្សាំងអណ្ដាតបានឡើយ ព្រោះវាជាគ្រឿងមួយដ៏ចង្រៃដែលចេះតែគន្លាស់ជានិច្ចពោរពេញទៅដោយពិសពុល បណ្ដាលឲ្យស្លាប់ទៀតផង។ 9ដោយសារអណ្ដាត យើងអរគុណអុលឡោះជាអម្ចាស់ជាបិតា ហើយដោយសារអណ្ដាតដដែល យើងក៏ជេរប្រទេចផ្ដាសាមនុស្សដែលទ្រង់បានបង្កើតមក ឲ្យមានលក្ខណៈខ្លះដូចទ្រង់ដែរ 10គឺទាំងពាក្យអរគុណ ទាំងពាក្យជេរប្រទេចផ្ដាសា ហូរចេញមកពីមាត់តែមួយ! បងប្អូនអើយ ធ្វើដូច្នេះមិនកើតទេ!។ 11តើប្រភពទឹកអាចបង្ហូរចេញជាទឹកសាបផង ជាទឹកភ្លាវផង ពីរន្ធតែមួយបានឬ? 12បងប្អូនអើយ ដើមឧទុម្ពរអាចឲ្យផ្លែជាអូលីវ ឬដើមទំពាំងបាយជូរអាចឲ្យផ្លែជាឧទុម្ពរបានឬ? រន្ធទឹកប្រៃពុំអាចបង្ហូរចេញជាទឹកសាបបានឡើយ។
ប្រាជ្ញាដែលមកពីអុលឡោះ
13ក្នុងចំណោមបងប្អូន បើអ្នកណាមានប្រាជ្ញា និងចេះដឹង សូមសំដែងកិរិយាមារយាទរបស់ខ្លួនឲ្យអ្នកដទៃឃើញថា អំពើដែលខ្លួនប្រព្រឹត្ដសុទ្ធតែផុសចេញមកពីចិត្ដស្លូតបូត និងពីប្រាជ្ញាទាំងស្រុង។ 14ផ្ទុយទៅវិញ ប្រសិនបើបងប្អូនមានចិត្ដច្រណែនឈ្នានីស និងមានចិត្ដប្រណាំងប្រជែងគ្នានោះ សូមកុំអួតខ្លួន កុំកុហកទាស់នឹងសេចក្ដីពិតឲ្យសោះ។ 15ប្រាជ្ញាបែបនេះ មិនមែនជាប្រាជ្ញាមកពីអុលឡោះទេ គឺជាប្រាជ្ញារបស់លោកីយ៍ ប្រាជ្ញារបស់មនុស្ស និងប្រាជ្ញារបស់អ៊ីព្លេស 16ដ្បិតទីណាមានការច្រណែន ប្រណាំងប្រជែងគ្នា ទីនោះតែងតែមានការខ្វះសណ្ដាប់ធ្នាប់ និងមានរឿងអាស្រូវគ្រប់យ៉ាង។ 17រីឯប្រាជ្ញាមកពីអុលឡោះវិញ ដំបូងបង្អស់ ជាប្រាជ្ញាបរិសុទ្ធ បន្ទាប់មកជាប្រាជ្ញាផ្ដល់សន្ដិភាព មានអធ្យាស្រ័យ ទុកចិត្ដគ្នា ពោរពេញទៅដោយចិត្ដមេត្ដាករុណា និងបង្កើតផលល្អគ្រប់យ៉ាង ឥតមានលំអៀង ឥតមានពុតត្បុត។ 18អស់អ្នកកសាងសន្ដិភាព តែងសាបព្រោះសន្ដិភាព ហើយច្រូតយកផលជាជីវិតសុចរិត។
ទើបបានជ្រើសរើសហើយ៖
យ៉ាកកូប 3: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.

: