ហេប្រឺ 9
9
ការគោរពថ្វាយបង្គំអុលឡោះតាមរបៀបចាស់ និងតាមរបៀបថ្មី
1ក្នុងសម្ពន្ធមេត្រីទីមួយ មានក្បួនផ្សេងៗសម្រាប់គោរពបម្រើអុលឡោះ និងមានទីសក្ការៈនៅលើផែនដីនេះ 2ព្រោះគេបានដំឡើងជំរំសក្ការៈមួយ ហើយគេហៅផ្នែកខាងមុខថា“ទីសក្ការៈ” នៅទីនោះមានដាក់ជើងចង្កៀង តុ និងនំបុ័ងជំនូន។ 3បន្ទាប់មក ខាងក្រោយវាំងននទីពីរ មានជំរំសក្ការៈមួយទៀតហៅថា “ទីសក្ការៈបំផុត”។ 4នៅទីនោះ មានភាជន៍មួយធ្វើពីមាស សម្រាប់ដុតគ្រឿងក្រអូប និងមានហិបនៃសម្ពន្ធមេត្រីស្រោបមាសជុំវិញ ហើយក្នុងហិបនោះ មានពានមាសមួយដែលគេដាក់នំម៉ាណា មានដំបងរបស់ណាពីហារ៉ូន ដែលមានផ្ការីកចេញមក និងមានបន្ទះថ្មនៃសម្ពន្ធមេត្រីផង។ 5នៅពីលើហិបនៃសម្ពន្ធមេត្រី មានរូបម៉ាឡាអ៊ីកាត់ ត្រដាងស្លាបបាំងពីលើកន្លែងជូនឈាមសុំឲ្យរួចពីបាប រូបនោះបង្ហាញពីវត្ដមានរបស់អុលឡោះ។ ប៉ុន្ដែ យើងមិនបាច់រៀបរាប់ឲ្យបានល្អិតល្អន់ នៅពេលនេះទេ។ 6អ្វីៗទាំងអស់រៀបរយដូច្នេះហើយ ក្រុមអ៊ីមុាំក៏នាំគ្នាចូលទៅគោរពបម្រើនៅផ្នែកខាងមុខនៃជំរំសក្ការៈនោះជាប្រក្រតី។ 7រីឯជំរំសក្ការៈខាងក្នុងវិញ មានតែមូស្ទីប៉ុណ្ណោះ ដែលចូលទៅបានមួយឆ្នាំម្ដង។ គាត់ត្រូវតែយកឈាមសត្វចូលទៅជូនអុលឡោះ ដើម្បីលាងកំហុសរបស់ខ្លួនគាត់ផ្ទាល់ និងកំហុសរបស់ប្រជាជន។ 8ត្រង់នេះរសដ៏វិសុទ្ធរបស់អុលឡោះបង្ហាញឲ្យយើងដឹងថា ដរាបណាផ្នែកខាងមុខនៃជំរំសក្ការៈនៅស្ថិតស្ថេរនៅឡើយ ផ្លូវចូលទៅក្នុងទីសក្ការៈ ក៏ពុំទាន់បើកចំហឲ្យយើងចូលទៅបានដែរ។ 9នេះហើយជានិមិត្ដរូប សម្រាប់បច្ចុប្បន្នកាល គឺមានន័យថាជំនូន និងគូរបានដែលមនុស្សយកមកជូនអុលឡោះ ពុំអាចធ្វើឲ្យមនសិការរបស់អ្នកដែលមកគោរពបម្រើ ទៅជាគ្រប់លក្ខណៈបានឡើយ។ 10ពិធីទាំងនោះគ្រាន់តែជាក្បួនតម្រារបស់មនុស្ស អំពីម្ហូបអាហារភេសជ្ជៈ និងអំពីពិធីជ្រមុជទឹកផ្សេងៗប៉ុណ្ណោះ ជាពិធីដែលប្រជាជនត្រូវធ្វើ ទំរាំដល់ពេលអុលឡោះកែទំរង់អ្វីៗទាំងអស់ឡើងវិញ។
11រីឯអាល់ម៉ាហ្សៀសវិញ គាត់បានមកក្នុងឋានៈជាមូស្ទី ដែលនាំទៅកាន់សម្បត្តិនៅសូរ៉កា។ គាត់បានមកកាត់ជំរំសក្ការៈមួយដ៏ប្រសើរឧត្ដម និងល្អគ្រប់លក្ខណៈជាង ជាជំរំសក្ការៈដែលមិនមែនសង់ឡើងដោយដៃមនុស្ស ពោលគឺមិនមែនជាជំរំសក្ការៈដែលស្ថិតនៅក្នុងលោកនេះឡើយ។ 12អ៊ីសាពុំបានយកឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺយកឈាមរបស់គាត់ផ្ទាល់ចូលទៅជូនក្នុងទីសក្ការៈម្ដងជាសូរេច ទាំងលោះយើងអស់កល្បជានិច្ចផង។ 13ប្រសិនបើឈាមពពែឈ្មោល និងឈាមគោបា ព្រមទាំងផេះគោញីស្ទាវដែលគេបាចលើមនុស្សសៅហ្មង ធ្វើឲ្យរូបកាយគេបានបរិសុទ្ធ និងឲ្យគេទៅជាបរិសុទ្ធយ៉ាងហ្នឹងទៅហើយ 14ចំណង់បើឈាមរបស់អាល់ម៉ាហ្សៀសវិញ តើនឹងរឹតតែជម្រះមនសិការយើងឲ្យបានរួចផុតពីអំពើឥតបានការ ដើម្បីគោរពបម្រើអុលឡោះដ៏នៅអស់កល្បខ្លាំងយ៉ាងណាទៅទៀត? គឺដោយសាររសអុលឡោះ ដែលនៅអស់កល្បជានិច្ច អាល់ម៉ាហ្សៀសបានជូនខ្លួនគាត់ផ្ទាល់ទៅអុលឡោះ ទុកដូចជាគូរបានឥតសៅហ្មង។
15ហេតុនេះ អាល់ម៉ាហ្សៀសជាស្ពាននៃសម្ពន្ធមេត្រីមួយថ្មី ដើម្បីឲ្យអស់អ្នកដែលអុលឡោះត្រាស់ហៅ ទទួលមត៌កដ៏ស្ថិតស្ថេរអស់កល្បជានិច្ច តាមបន្ទូលសន្យាព្រោះអាល់ម៉ាហ្សៀសបានស្លាប់ ដើម្បីលោះមនុស្សលោកឲ្យរួចផុតពីទោស ដែលគេបានប្រព្រឹត្ដល្មើស កាលនៅក្រោមសម្ពន្ធមេត្រីទីមួយ។
16ធម្មតា គេអាចចែកកេរមត៌កតាមពាក្យបណ្ដាំបាន លុះត្រាតែមានសេចក្ដីបញ្ជាក់ថា អ្នកដែលបានចែងពាក្យបណ្ដាំនោះ ស្លាប់ទៅហើយ 17ព្រោះពាក្យបណ្ដាំអាចយកជាការបាន តែនៅពេលណាដែលម្ចាស់បណ្ដាំនោះស្លាប់ប៉ុណ្ណោះ បើម្ចាស់បណ្ដាំនៅរស់គេពុំអាចអនុវត្ដតាមពាក្យបណ្ដាំនោះបានឡើយ។ 18ហេតុនេះ សូម្បីតែសម្ពន្ធមេត្រីពីមុន ក៏ចាប់ផ្ដើមយកជាការបានទាល់តែមានការបង្ហូរឈាម។ 19ពេលណាពីម៉ូសាប្រកាសបទបញ្ជាទាំងអស់ ស្របតាមហ៊ូកុំ ឲ្យប្រជាជនទាំងមូលស្ដាប់រួចហើយ គាត់យករោមចៀមដែលជ្រលក់ពណ៌ក្រហម និងស្លឹកហ៊ីសុបមកជ្រលក់ឈាមកូនគោ ឈាមពពែឈ្មោល និងទឹកប្រោះលើគីតាប ព្រមទាំងលើប្រជាជនទាំងមូល 20គាត់មានប្រសាសន៍ថាៈ«នេះជាឈាមនៃសម្ពន្ធមេត្រី ដែលអុលឡោះបានបង្គាប់ឲ្យអ្នករាល់គ្នាកាន់តាម»។ 21បន្ទាប់មក គាត់ក៏បានប្រោះឈាមនោះលើជំរំសក្ការៈ និងលើប្រដាប់ប្រដាទាំងអស់ ដែលប្រើប្រាស់សម្រាប់គោរពបម្រើអុលឡោះដែរ។ 22តាមហ៊ូកុំ អ្វីៗស្ទើរតែទាំងអស់បានបរិសុទ្ធដោយសារឈាម ប្រសិនបើគ្មានការបង្ហូរឈាមទេ ក៏គ្មានការលើកលែងទោសដែរ។
អាល់ម៉ាហ្សៀសជាគូរបានរំដោះបាប
23អ្វីៗដែលគ្រាន់តែជាតំណាង តាមគំរូនៅសូរ៉កា បានបរិសុទ្ធ ដោយពិធីទាំងនេះទៅហើយ ចំណង់បើគំរូផ្ទាល់ដែលស្ថិតនៅសូរ៉កានោះវិញ ត្រូវតែមានគូរបានដ៏ប្រសើរជាងនេះទៅទៀតទើបបានបរិសុទ្ធ។ 24អាល់ម៉ាហ្សៀសពុំបានចូលក្នុងទីសក្ការៈសង់ឡើង ដោយស្នាដៃមនុស្ស ដែលគ្រាន់តែជាតំណាងនៃទីសក្ការៈដ៏ពិតប្រាកដនោះឡើយ គឺគាត់បានចូលក្នុងសូរ៉កាតែម្ដង។ ឥឡូវនេះ គាត់ស្ថិតនៅចំពោះអុលឡោះ ដើម្បីជាប្រយោជន៍ដល់យើង។ 25អាល់ម៉ាហ្សៀសពុំបានលះបង់ជីវិតគាត់ផ្ទាល់ច្រើនដង ដូចមូស្ទីដែលតែងតែយកឈាមសត្វចូលទៅក្នុងទីសក្ការៈ ជារៀងរាល់ឆ្នាំនោះឡើយ។ 26បើអាល់ម៉ាហ្សៀសលះបង់ជីវិតច្រើនដង គាត់មុខជាត្រូវរងទុក្ខលំបាកច្រើនលើកច្រើនសា តាំងពីកំណើតពិភពលោកមក។ តាមពិត នៅគ្រាចុងក្រោយនេះ អ៊ីសាបានមកតែម្ដងគត់ ដើម្បីលុបបំបាត់បាបដោយគាត់បានលះបង់ជីវិត។ 27មនុស្សលោកទាំងអស់ត្រូវស្លាប់តែមួយដង រួចត្រូវអុលឡោះវិនិច្ឆ័យទោសយ៉ាងណា 28អាល់ម៉ាហ្សៀសក៏បានប្រគល់ជីវិតរបស់គាត់តែមួយដង ធ្វើជាគូរបាន ដើម្បីដកបាបចេញពីមនុស្សទាំងអស់យ៉ាងនោះដែរ។ គាត់នឹងមកម្ដងទៀត តែលើកនោះគ្មានទាក់ទាមអ្វីនឹងបាបទេ គឺគាត់មកសង្គ្រោះអស់អ្នកដែលទន្ទឹងរង់ចាំគាត់។
ទើបបានជ្រើសរើសហើយ៖
ហេប្រឺ 9: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.

: