ហេប្រឺ 8
8
អ៊ីសាជាមូស្ទីនៃសម្ពន្ធមេត្រីថ្មី
1គោលដ៏សំខាន់បំផុត ក្នុងសេចក្ដីដែលយើងកំពុងតែបរិយាយនេះ គឺថាយើងមានមូស្ទីមួយ នៅខាងស្ដាំបល្ល័ង្ករបស់អុលឡោះដ៏ឧត្ដុងឧត្ដមនៅសូរ៉កា។ 2គាត់នៅបម្រើក្នុងទីសក្ការ និងក្នុងជំរំសក្ការៈដ៏ពិតប្រាកដដែលអុលឡោះជាអម្ចាស់បានដំឡើង គឺមិនមែនមនុស្សដំឡើងទេ។ 3ចំពោះមូស្ទីគ្រប់ៗគ្នា គេតែងតាំងឲ្យជូនជំនូន និងធ្វើគូរបាន ដូច្នេះ គាត់ត្រូវតែរកអ្វីយកទៅជូនជាចាំបាច់។ 4ប្រសិនបើអាល់ម៉ាហ្សៀសនៅផែនដីនេះ គាត់មិនមែនជាអ៊ីមុាំទេ ព្រោះមានអ៊ីមុាំឯទៀតៗ សម្រាប់យកជំនូនទៅជូនស្របតាមហ៊ូកុំរួចស្រេចទៅហើយ។ 5អ្នកទាំងនោះធ្វើពិធីផ្សេងៗ តាមគំរូ និងតាមស្រមោលនៃពិធីនៅសូរ៉កា ដូចអុលឡោះមានបន្ទូលមកកាន់ម៉ូសា នៅពេលដែលហៀបនឹងសង់ជំរំសក្ការៈថាៈ«ចូរប្រុងប្រយ័ត្ន អ្នកត្រូវធ្វើសព្វគ្រប់ទាំងអស់តាមគំរូដែលយើងបានបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ»។ 6ឥឡូវនេះ អាល់ម៉ាហ្សៀសបានទទួលមុខងារប្រសើរជាងអ៊ីមុាំទាំងនោះទៅទៀត ព្រោះគាត់ជាស្ពាននៃសម្ពន្ធមេត្រីមួយប្រសើរជាងជាសម្ពន្ធមេត្រីដែលចងឡើង ដោយសារបន្ទូលសន្យាដ៏ប្រសើរជាង។ 7ប្រសិនបើសម្ពន្ធមេត្រីមុនល្អឥតខ្ចោះ ហើយមិនបាច់រកសម្ពន្ធមេត្រីទីពីរ មកជំនួសឡើយ។ 8អុលឡោះមានបន្ទូលស្ដីបន្ទោសប្រជារាស្ដ្ររបស់ទ្រង់ដូចតទៅ៖
អុលឡោះជាអម្ចាស់មានបន្ទូលថា
«បន្ដិចទៀតយើងនឹងចងសម្ពន្ធមេត្រីមួយថ្មី
ជាមួយពូជពង្សរបស់អ៊ីស្រអែល
និងពូជពង្សរបស់យូដា។
9 សម្ពន្ធមេត្រីថ្មីនេះមិនដូចសម្ពន្ធមេត្រីដែលយើងបានចងជាមួយបុព្វបុរសរបស់គេ
នៅថ្ងៃដែលយើងដឹកដៃបុព្វបុរសទាំងនោះ
ចេញពីស្រុកអេស៊ីបឡើយ។
ពួកគេពុំបានគោរពតាមសម្ពន្ធមេត្រី
ដែលយើងបានចងជាមួយគេនោះ
ឲ្យបានខ្ជាប់ខ្ជួនទេ
យើងក៏លែងរវីរវល់នឹងពួកគេដែរ»
នេះជាបន្ទូលរបស់អុលឡោះជាអម្ចាស់។
10 អុលឡោះជាអម្ចាស់មានបន្ទូលថា
«លុះគ្រានេះកន្លងផុតទៅ
យើងនឹងចងសម្ពន្ធមេត្រីជាមួយពូជពង្ស
អ៊ីស្រអែលដូចតទៅៈ
យើងនឹងដាក់ហ៊ូកុំរបស់យើងទាំងប៉ុន្មាន
ក្នុងប្រាជ្ញារបស់ពួកគេ
យើងនឹងចារហ៊ូកុំទាំងនោះទុក
នៅក្នុងចិត្ដរបស់ពួកគេ
យើងនឹងបានទៅជាម្ចាស់របស់ពួកគេ
ហើយគេជាប្រជារាស្ដ្ររបស់យើង។
11 ពេលនោះនឹងលែងមាននរណា
បង្រៀនជនរួមជាតិរបស់ខ្លួន
ហើយក៏លែងមាននរណានិយាយប្រាប់
បងប្អូនរបស់ខ្លួនថា
“ត្រូវតែស្គាល់អុលឡោះជាអម្ចាស់”ទៀតហើយ
ព្រោះតាំងពីអ្នកតូចបំផុតរហូតដល់អ្នកធំ
គេនឹងស្គាល់យើងគ្រប់ៗគ្នា
12 ដ្បិតយើងនឹងអត់ឱនឲ្យគេ
ចំពោះអំពើទុច្ចរិតដែលគេបានប្រព្រឹត្ដ
ហើយយើងក៏មិននឹកនាពីអំពើបាបរបស់គេ
ទៀតដែរ»។
13ដោយទ្រង់ហៅសម្ពន្ធមេត្រីនេះថា ជាសម្ពន្ធមេត្រីថ្មីដូច្នេះ ទ្រង់ចាត់ទុកសម្ពន្ធមេត្រីមុនថា ជាសម្ពន្ធមេត្រីចាស់។ ធម្មតាអ្វីៗដែលចាស់ ហើយកាន់តែចាស់ទៅៗនោះ មុខជាត្រូវសាបសូន្យបាត់ទៅមិនខាន។
ទើបបានជ្រើសរើសហើយ៖
ហេប្រឺ 8: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.