ហេប្រឺ 13
13
របៀបរស់នៅដែលគាប់ចិត្តអុលឡោះ
1ចូរស្រឡាញ់គ្នាជាបងប្អូនឲ្យបានជាប់ជានិច្ច។ 2សូមកុំភ្លេចទទួលអ្នកដទៃយ៉ាងរាក់ទាក់។ ដោយទទួលអ្នកដទៃដូច្នេះ អ្នកខ្លះបានទទួលម៉ាឡាអ៊ីកាត់ទាំងមិនដឹងខ្លួន។ 3ចូរគិតដល់អស់អ្នកដែលជាប់ឃុំឃាំងហាក់បីដូចជាបងប្អូននៅជាប់ឃុំឃាំង រួមជាមួយគេ ហើយគិតដល់អស់អ្នកដែលត្រូវគេធ្វើបាប ព្រោះបងប្អូនក៏មានរូបកាយចេះឈឺចាប់ដូចគេដែរ។
4សូមបងប្អូនទាំងអស់គ្នាលើកតម្លៃការរស់នៅជាស្វាមីភរិយា គឺមិនត្រូវក្បត់ចិត្ដគ្នាឡើយ ដ្បិតអុលឡោះនឹងវិនិច្ឆ័យទោសអ្នកប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ និងផិតក្បត់។ 5កុំបណ្ដោយខ្លួនឲ្យឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ គឺត្រូវស្កប់ចិត្ដនឹងទ្រព្យសម្បត្តិ ដែលបងប្អូនមាននៅពេលនេះ ដ្បិតអុលឡោះមានបន្ទូលថា៖ «យើងនឹងមិនទុកអ្នកចោល ហើយក៏មិនបោះបង់អ្នកចោលដែរ»។ 6ហេតុនេះហើយបានជាយើងហ៊ាននិយាយដោយចិត្ដរឹងប៉ឹងថា«អុលឡោះជាអម្ចាស់នឹងជួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ។ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?»។
7ចូរបងប្អូនគិតដល់អ្នកដឹកនាំបងប្អូន ដែលបានប្រកាសបន្ទូលរបស់អុលឡោះឲ្យបងប្អូនស្ដាប់។ ចូរពិចារណាមើលជីវិតរបស់អ្នកទាំងនោះដែលចប់របៀបណា ហើយយកតម្រាប់តាមជំនឿរបស់គាត់ទៅ។
8អ៊ីសាអាល់ម៉ាហ្សៀសមិនប្រែប្រួលឡើយ ពីដើម សព្វថ្ងៃ និងរហូតដល់អស់កល្បជានិច្ចគាត់នៅតែដដែល។ 9សូមកុំបណ្ដោយខ្លួនទៅតាមលទ្ធិផ្សេងៗពីខាងក្រៅឡើយ គួរគប្បីតាំងចិត្ដគំនិតឲ្យបានរឹងប៉ឹងដោយសារក្តីមេត្តារបស់អុលឡោះ គឺមិនមែនដោយកាន់ហ៊ូកុំស្ដីអំពីអាហារទេ ហ៊ូកុំទាំងនោះគ្មានប្រយោជន៍ដល់អ្នកដែលកាន់សោះ។ 10យើងមានអាសនៈមួយ ដែលពួកអ៊ីមុាំធ្វើការក្នុងជំរំសក្ការៈគ្មានសិទ្ធិនឹងយកជំនូនពីអាសនៈនោះមកបរិភោគបានឡើយ។ 11លោកមូស្ទី តែងយកឈាមសត្វចូលទៅជូនអុលឡោះក្នុងទីសក្ការ ដើម្បីសុំឲ្យរួចពីបាប រីឯសាច់សត្វនោះវិញ គេយកទៅដុតខាងក្រៅជំរំ។ 12អ៊ីសាក៏ដូច្នោះដែរ គាត់រងទុក្ខទោសនៅខាងក្រៅទីក្រុង ដើម្បីប្រោសប្រជាជនឲ្យបានបរិសុទ្ធ ដោយសារឈាមរបស់គាត់ផ្ទាល់។ 13ដូច្នេះ យើងត្រូវតែចាកចេញពីជំរំទៅរកគាត់ ទាំងស៊ូទ្រាំឲ្យគេប្រមាថមើលងាយរួមជាមួយគាត់ដែរ 14ដ្បិតក្នុងលោកនេះ យើងគ្មានក្រុងដែលនៅស្ថិតស្ថេរគង់វង្សរហូតឡើយ យើងខំស្វែងរកក្រុងដែលនឹងមាននៅពេលខាងមុខនោះវិញ។ 15ចូរយើងជូនជំនូន សម្រាប់លើកតម្កើងអុលឡោះជានិច្ច តាមរយៈអ៊ីសា គឺជាពាក្យហូរចេញពីបបូរមាត់យើងដែលប្រកាសនាមគាត់។ 16កុំភ្លេចធ្វើទាន និងជួយគ្នាទៅវិញទៅមក ដ្បិតអុលឡោះគាប់ចិត្តនឹងគូរបានបែបនេះ។
17ចូរទុកចិត្ដលើអ្នកដឹកនាំបងប្អូន ព្រមទាំងស្ដាប់បង្គាប់អ្នកទាំងនោះទៀតផង ដ្បិតគាត់តែងតែថែរក្សាព្រលឹងបងប្អូនជានិច្ច ព្រោះគាត់នឹងទទួលខុសត្រូវលើបងប្អូននៅចំពោះអុលឡោះ។ បើបងប្អូនស្ដាប់បង្គាប់គាត់ គាត់នឹងបំពេញមុខងារនេះដោយអំណរ គឺមិនមែនដោយថ្ងូរទេ។ ប្រសិនបើពួកគេបំពេញមុខងារទាំងថ្ងូរ បងប្អូនមុខជាគ្មានទទួលផលប្រយោជន៍អ្វីឡើយ។
18សូមទូរអាឲ្យយើងផង ដ្បិតយើងជឿជាក់ថា យើងមានមនសិការល្អ និងមានឆន្ទៈចង់ប្រព្រឹត្ដយ៉ាងល្អត្រឹមត្រូវក្នុងគ្រប់កាលៈទេសៈ 19ជាពិសេស ខ្ញុំសូមអង្វរបងប្អូនមេត្ដាទូរអាឲ្យខ្ញុំអាចវិលត្រឡប់មករកបងប្អូនវិញ ក្នុងពេលឆាប់ៗ។
20អុលឡោះជាប្រភពនៃសេចក្ដីសុខសាន្ដ បានប្រោសអ៊ីសាជាអម្ចាស់នៃយើងឲ្យរស់ឡើងវិញ។ អាល់ម៉ាហ្សៀសជាអ្នកគង្វាលដ៏ប្រសើរឧត្ដមរបស់ហ្វូងចៀម ព្រោះគាត់បានចងសម្ពន្ធមេត្រីមួយថ្មី ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ដោយសារឈាមរបស់គាត់។ 21សូមអុលឡោះប្រទានឲ្យបងប្អូនមានសមត្ថភាព នឹងប្រព្រឹត្ដអំពើល្អគ្រប់យ៉ាង តាមបំណងរបស់ទ្រង់។ សូមទ្រង់សម្រេចការអ្វីដែលគាប់បំណងទ្រង់នៅក្នុងយើងតាមរយៈអ៊ីសាអាល់ម៉ាហ្សៀស។ សូមលើកតម្កើងសិរីរុងរឿងរបស់អ៊ីសាអាល់ម៉ាហ្សៀសអស់កល្បជាអង្វែងតរៀងទៅ! អាម៉ីន!
22បងប្អូនអើយ ខ្ញុំសូមអង្វរបងប្អូនឲ្យទទួលពាក្យទូន្មានទាំងនេះទៅ ដ្បិតខ្ញុំបានសរសេរមកបងប្អូនដោយត្រួសៗប៉ុណ្ណោះ។
23សូមជ្រាបថា លោកធីម៉ូថេជាបងប្អូនរបស់យើងបានរួចពីឃុំឃាំងហើយ។ ប្រសិនបើគាត់មកដល់ឆាប់ៗខ្ញុំនឹងមកជួបបងប្អូនជាមួយគាត់ដែរ។
24សូមជម្រាបសួរ អ្នកដឹកនាំទាំងអស់របស់បងប្អូន ព្រមទាំងប្រជាជនដ៏បរិសុទ្ធទាំងអស់ផង។ បងប្អូននៅស្រុកអ៊ីតាលី ក៏សូមជម្រាបសួរមកបងប្អូនដែរ។
25សូមឲ្យបងប្អូនទាំងអស់គ្នា បានប្រកបដោយសេចក្តីប្រណីសន្តោសរបស់អុលឡោះ។
ទើបបានជ្រើសរើសហើយ៖
ហេប្រឺ 13: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.

: