កំណើតពិភពលោក 43
43
ពុនយ៉ាម៉ីនទៅស្រុកអេស៊ីបជាមួយបងៗ
1ទុរ្ភិក្សកើតមាននៅក្នុងស្រុកកាន់តែខ្លាំងឡើងៗ។ 2កាលបរិភោគស្រូវ ដែលគេបានយកមកពីស្រុកអេស៊ីបនោះអស់ហើយ យ៉ាកកូបនិយាយទៅកូនៗថា៖ «ចូរកូននាំគ្នាវិលទៅរកទិញស្បៀងអាហារខ្លះពីស្រុកអេស៊ីបមក»។ 3យូដាតបថា៖ «អ្នកនោះបានប្រាប់កូនៗយ៉ាងច្បាស់ថា “បើអ្នករាល់គ្នាមិននាំប្អូនប្រុសមកជាមួយទេនោះ កុំមកជួបមុខខ្ញុំឲ្យសោះ!”។ 4ប្រសិនបើលោកឪពុកឲ្យប្អូនទៅជាមួយ ទើបកូនសុខចិត្តចុះទៅរកទិញស្បៀងអាហារមក។ 5ប៉ុន្តែ បើលោកឪពុកមិនឲ្យវាទៅទេនោះ កូនក៏មិនទៅដែរ ដ្បិតអ្នកនោះនិយាយថា “បើអ្នករាល់គ្នាមិននាំប្អូនប្រុសមកជាមួយទេនោះ កុំមកជួបមុខខ្ញុំឲ្យសោះ!”»។ 6អ៊ីស្រអែលនិយាយថា៖ «ហេតុអ្វីបានជាកូនៗធ្វើបាបពុក ដោយជម្រាបអ្នកនោះថា មានប្អូនម្នាក់ទៀតដូច្នេះ?»។ 7ពួកគេតបវិញថា៖ «គាត់បានជំរឹតសួរចម្លើយពួកកូនឲ្យនិយាយរៀបរាប់អំពីពួកកូន និងអំពីញាតិសន្តានរបស់យើងថា “ឪពុកអ្នករាល់គ្នានៅរស់ឬទេ? តើអ្នករាល់គ្នាមានប្អូនទេ?” ពួកកូនត្រូវតែឆ្លើយនឹងសំនួររបស់គាត់។ ពួកកូនមិននឹកស្មានថា គាត់នឹងប្រាប់ឲ្យយើងនាំប្អូនទៅស្រុកអេស៊ីបដូច្នេះឡើយ»។ 8យូដាជម្រាបអ៊ីស្រអែល ជាឪពុកថា៖ «សូមលោកឪពុកអនុញ្ញាតឲ្យអាពៅទៅជាមួយកូនចុះ។ យើងត្រូវតែរៀបចំខ្លួនចេញទៅ ដើម្បីកុំឲ្យយើងស្លាប់ គឺឲ្យយើងបានរួចជីវិតទាំងលោកឪពុកទាំងចៅៗ និងពួកកូនផ្ទាល់។ 9កូននឹងធានាមើលថែរក្សាវា កូនសូមរ៉ាប់រងទាំងអស់ ប្រសិនបើកូនមិនយកវាមកឲ្យលោកឪពុកឃើញមុខទេនោះ កូននឹងមានទោសចំពោះលោកឪពុកអស់មួយជីវិត។ 10មួយវិញទៀត ប្រសិនបើយើងមិនពន្យាពេលទេនោះ ម៉្លេះសមយើងត្រឡប់មកវិញ ពីរសារួចទៅហើយ»។ 11អ៊ីស្រអែល ជាឪពុកនិយាយទៅគេថា៖ «បើដូច្នោះ ចូរកូននាំគ្នាទៅចុះ! ចូរយកភោគផលពីស្រុកយើងទៅជូនអ្នកនោះផង គឺយកជ័រពិដោរបន្តិច ទឹកឃ្មុំបន្តិច គ្រឿងក្រអូបខ្លះ ជ័រល្វីងទេសខ្លះ ព្រមទាំងយកគ្រាប់សណ្តែក និងគ្រាប់ស្វាយចន្ទីទៅជាមួយផង។ 12ចូរយកប្រាក់ទៅជាមួយពីរដងច្រើនជាងមុន គឺយកប្រាក់ដែលពួកកូនបានឃើញនៅក្នុងបាវស្រូវនោះទៅផង ប្រហែលមកពីគេដាក់ច្រឡំ។ 13ចូរយកប្អូន ហើយនាំគ្នាវិលទៅជួបអ្នកនោះទៅ។ 14សូមអុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ប្រទានឲ្យអ្នកនោះ មានចិត្តអាណិតមេត្តាដល់កូនទាំងអស់គ្នា ព្រមទាំងអនុញ្ញាតឲ្យស៊ីម្មាន និងពុនយ៉ាម៉ីនវិលត្រឡប់មកវិញ ជាមួយកូនៗផង។ ចំណែកឯពុក បើសិនជាពុកត្រូវបែកពីកូនដូច្នេះ ឲ្យពុកគ្រាំគ្រាទៅចុះ!»។
ណាពីយូសុះជួបបងប្អូនជាលើកទីពីរ
15កូនៗរបស់យ៉ាកកូបបាននាំគ្នាយកជំនូន យកប្រាក់មួយទ្វេជាពីរ ព្រមទាំងយកពុនយ៉ាម៉ីន ចេញដំណើរឆ្ពោះទៅស្រុកអេស៊ីប ហើយចូលជួបយូសុះ។ 16កាលយូសុះឃើញពុនយ៉ាម៉ីនមកជាមួយបងៗ គាត់ក៏ប្រាប់អ្នកមើលខុសត្រូវផ្ទះរបស់គាត់ថា៖ «ចូរនាំអ្នកទាំងនេះចូលទៅក្នុងផ្ទះ ហើយសម្លាប់សត្វធ្វើម្ហូបទៅ ដ្បិតអ្នកទាំងនោះនឹងបរិភោគអាហារថ្ងៃត្រង់ រួមជាមួយខ្ញុំ»។ 17បុរសនោះធ្វើតាមពាក្យយូសុះបង្គាប់ រួចនាំពួកគេចូលទៅក្នុងផ្ទះ។ 18កាលបងប្អូនរបស់យូសុះឃើញគេនាំខ្លួនចូលទៅក្នុងផ្ទះដូច្នេះ ពួកគេតក់ស្លុតជាខ្លាំង ក៏និយាយថា៖ «គេបញ្ជូនយើងមកទីនេះ ព្រោះតែប្រាក់នៅក្នុងបាវកាលពីលើកមុននោះហើយ។ គេនាំទាំងយើង ទាំងលារបស់យើងមកដូច្នេះ ព្រោះគេចង់ចាប់យើងធ្វើទោស និងយកយើងធ្វើជាទាសករទៀតផង!»។ 19ពេលមកដល់មាត់ទ្វារផ្ទះ ពួកគេខិតទៅជិតអ្នកមើលខុសត្រូវលើផ្ទះរបស់យូសុះ ហើយពោលទៅគាត់ថា៖ 20«សូមទោសលោក យើងខ្ញុំធ្លាប់មករកទិញស្បៀងនៅទីនេះម្តងរួចមកហើយ។ 21ប៉ុន្តែ ពេលទៅដល់កន្លែងសម្រាក យើងខ្ញុំស្រាយបាវ ក៏ឃើញប្រាក់រៀងៗខ្លួននៅក្នុងនោះ គ្រប់ចំនួន។ យើងខ្ញុំបានយកប្រាក់នេះមកជូនវិញ 22ហើយយើងខ្ញុំក៏បានយកប្រាក់ផ្សេងទៀតមកជាមួយដែរ ដើម្បីសុំទិញស្បៀងអាហារ។ យើងខ្ញុំពុំដឹងថា នរណាបានដាក់ប្រាក់នេះក្នុងបាវស្រូវរបស់យើងខ្ញុំឡើយ»។ 23បុរសនោះតបវិញថា៖ «កុំព្រួយបារម្ភ ហើយកុំភ័យខ្លាចធ្វើអ្វី! គឺអុលឡោះជាម្ចាស់របស់អ្នករាល់គ្នា ជាម្ចាស់នៃឪពុករបស់អ្នករាល់គ្នាទេតើ ដែលបានដាក់ប្រាក់ទៅក្នុងបាវនោះ។ រីឯប្រាក់ថ្លៃស្រូវខ្ញុំបានទទួលគ្រប់អស់ហើយ»។ បន្ទាប់មក គាត់ដោះលែងស៊ីម្មានឲ្យជួបជុំនឹងពួកគេវិញដែរ។ 24បុរសនោះបាននាំពួកគេចូលទៅក្នុងផ្ទះរបស់យូសុះ គាត់យកទឹកឲ្យពួកគេលាងជើង ហើយយកស្មៅមកឲ្យលាស៊ីផងដែរ។ 25ក្នុងពេលរង់ចាំយូសុះមកដល់នៅវេលាថ្ងៃត្រង់នោះ ពួកគេបានរៀបចំជំនូនសម្រាប់យូសុះ ដ្បិតពួកគេឮដំណឹងថា ពួកគេនឹងពិសាបាយនៅទីនេះ។
26ពេលយូសុះមកដល់ផ្ទះវិញ បងៗក៏នាំគ្នាយកជំនូនមកជូនគាត់ ហើយក្រាបដល់ដីគោរពគាត់។ 27យូសុះសួរសុខទុក្ខពួកគេ ហើយនិយាយថា៖ «ពីមុន អ្នករាល់គ្នាប្រាប់ខ្ញុំថា មានឪពុកចាស់ហើយ តើគាត់សុខសប្បាយជាទេ? គាត់នៅរស់ទេឬ?» 28ពួកគេតបថា៖ «បាទលោក ឪពុករបស់យើងខ្ញុំនៅរស់នៅឡើយទេ ហើយគាត់ក៏សុខសប្បាយដែរ»។ ពោលដូច្នោះរួចហើយ គេនាំគ្នាអោនកាយក្រាបគោរពយូសុះ។ 29យូសុះសម្លឹងមើលទៅ ឃើញពុនយ៉ាម៉ីន ជាប្អូនពោះមួយរបស់គាត់ គាត់សួរថា៖ «តើអ្នកនេះត្រូវជាប្អូនប្រុស ដែលអ្នករាល់គ្នាបានដំណាលប្រាប់ខ្ញុំនោះមែនឬ?» រួចគាត់បន្ថែមថា៖ «សូមអុលឡោះប្រណីសន្តោសដល់អ្នក!»។ 30ពេលយូសុះឃើញប្អូន គាត់អួលដើមក គាត់ក៏ចូលទៅយំនៅក្នុងបន្ទប់ ព្រោះទប់ទឹកភ្នែកពុំបាន។ 31ក្រោយលុបលាងមុខរួចហើយ គាត់ក៏ចេញមកវិញ ទាំងខំប្រឹងទប់ចិត្តឲ្យស្ងប់ ហើយប្រាប់គេឲ្យលើកម្ហូបអាហារមក។ 32គេលើកម្ហូបអាហារមកជូនយូសុះដោយឡែក បងប្អូនគាត់ដោយឡែក និងជនជាតិអេស៊ីប ដែលបរិភោគជាមួយគាត់ដោយឡែក ដ្បិតជនជាតិអេស៊ីប គ្មានសិទ្ធិបរិភោគជាមួយនឹងជនជាតិហេប្រឺទេ ពីព្រោះជនជាតិអេស៊ីបប្រកាន់ណាស់។ 33បងប្អូនរបស់យូសុះអង្គុយបរិភោគ នៅទល់មុខគាត់ តាមលំដាប់លំដោយអាយុរបស់គេ គឺចាប់តាំងពីអ្នកចាស់ជាងគេ រហូតដល់អ្នកក្មេងជាងគេ ម្នាក់ៗចេះតែសម្លឹងមុខគ្នាទៅវិញទៅមក ទាំងងឿងឆ្ងល់យ៉ាងខ្លាំង។ 34យូសុះឲ្យអ្នកបម្រើយកម្ហូបអាហារពីតុរបស់គាត់ទៅជូនបងប្អូន ពុនយ៉ាម៉ីនទទួលប្រាំដង ច្រើនជាងបងៗទាំងអស់សរុបគ្នា។ ពួកគេក៏ផឹកស្រាយ៉ាងច្រើនជាមួយយូសុះដែរ។
ទើបបានជ្រើសរើសហើយ៖
កំណើតពិភពលោក 43: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.

: