កំណើតពិភពលោក 37
37
ប្រវត្តិរបស់ណាពីយូសុះ
សុបិនរបស់ណាពីយូសុះ
1យ៉ាកកូបបានតាំងទីលំនៅក្នុងស្រុកកាណាន ជាស្រុកដែលឪពុករបស់គាត់បានចូលស្នាក់នៅ។ 2នេះជាដំណើររឿងក្រុមគ្រួសាររបស់យ៉ាកកូប។ កាលយូសុះនៅពីក្មេង មានអាយុដប់ប្រាំពីរឆ្នាំ គាត់នៅឃ្វាលចៀមជាមួយបងៗ ដែលត្រូវជាកូនរបស់ប៊ីលហា និងស៊ីលផា ប្រពន្ធចុងរបស់ឪពុកគាត់។ យូសុះបានមករៀបរាប់ប្រាប់ឪពុក អំពីពាក្យសំដីអាក្រក់របស់បងៗ។ 3អ៊ីស្រអែលស្រឡាញ់យូសុះខ្លាំងជាងកូនឯទៀតៗ ព្រោះកូននេះបានកើតនៅពេលគាត់មានវ័យចំណាស់ទៅហើយ។ គាត់បានកាត់អាវបំពង់ដ៏ល្អប្រណីតមួយ ឲ្យយូសុះពាក់។ 4ដោយឃើញឪពុកស្រឡាញ់យូសុះខ្លាំងជាងពួកគេ ដូច្នេះ បងៗក៏នាំគ្នាស្អប់យូសុះ រហូតដល់មិនអាចនិយាយជាមួយគាត់ ដោយពាក្យសំដីទន់ភ្លន់បានឡើយ។
5យូសុះបានយល់សប្តិ ហើយយកមកតំណាលប្រាប់បងៗ ជាហេតុធ្វើឲ្យគេរឹតតែស្អប់គាត់ថែមទៀត។ 6គាត់ប្រាប់ពួកគេថា៖ «សូមបងៗស្តាប់សុបិនរបស់ខ្ញុំ 7គឺខ្ញុំបានយល់សប្តិឃើញយើងទាំងអស់គ្នាកំពុងតែចងកណ្តាប់ស្រូវនៅវាលស្រែ ពេលនោះ ស្រាប់តែកណ្តាប់របស់ខ្ញុំងើបឈរឡើងយ៉ាងត្រង់ រីឯកណ្តាប់របស់បងៗ បានមកព័ទ្ធជុំវិញកណ្តាប់ខ្ញុំ ហើយនាំគ្នាក្រាបគោរពទៀតផង»។ 8បងៗពោលមកគាត់វិញថា៖ «តើឯងមានគំនិតចង់សោយរាជ្យលើយើងឬ? ឬមួយក៏ឯងមានគំនិតចង់ធ្វើជាម្ចាស់គ្រប់គ្រងលើយើង?»។ ពួកគេរឹតតែនាំគ្នាស្អប់គាត់ ជាងមុនទៅទៀត ព្រោះតែសុបិនដែលគាត់យកមកតំណាលប្រាប់ពួកគេ។
9ក្រោយមក យូសុះយល់សប្តិម្តងទៀត ហើយគាត់បានយកទៅនិយាយប្រាប់បងៗថា៖ «ខ្ញុំបានយល់សប្តិម្តងទៀតដូចតទៅគឺ ព្រះអាទិត្យ ព្រះច័ន្ទ និងផ្កាយដប់មួយ មកក្រាបគោរពដល់ខ្ញុំ»។ 10គាត់បានតំណាលអំពីសុបិនប្រាប់ឪពុក ដូចបានប្រាប់បងៗ។ ឪពុកបន្ទោសគាត់ថា៖ «សប្តិរបស់កូនម្តេចក៏អស្ចារ្យម៉្លេះ! តើម្តាយ បងៗ និងឪពុកផ្ទាល់ ត្រូវនាំគ្នាមកក្រាបគោរពដល់កូនឬ?»។ 11បងៗមានចិត្តច្រណែននឹងយូសុះណាស់ ប៉ុន្តែ ឪពុករបស់គាត់បានចងចាំសុបិននេះទុកក្នុងចិត្ត។
ណាពីយូសុះត្រូវគេចាប់យកទៅលក់
12នៅគ្រានោះ បងៗរបស់យូសុះបាននាំគ្នាចេញទៅឃ្វាលហ្វូងចៀមរបស់ឪពុក នៅស៊ីគែម។ 13អ៊ីស្រអែលនិយាយទៅយូសុះថា៖ «បងៗរបស់កូនឃ្វាលចៀមនៅស៊ីគែម ពុកចង់ឲ្យកូនទៅសួរសុខទុក្ខពួកគេ»។ យូសុះតបថា៖ «បាទ កូនយល់ព្រមទៅ!»។ 14អ៊ីស្រអែលនិយាយថា៖ «ចូរកូនទៅមើលមើល៍ បងៗរបស់កូនសុខសប្បាយឬទេ ហើយហ្វូងចៀមបានសុខដែរឬយ៉ាងណា។ កាលបានដំណឹងហើយ ចូរកូនវិលមកប្រាប់ពុកវិញផង»។ យ៉ាកកូបក៏ចាត់យូសុះ ពីជ្រលងភ្នំហេប្រូនឲ្យទៅស៊ីគែម។
15បុរសម្នាក់បានប្រទះឃើញយូសុះ កំពុងតែដើរទៅដើរមកនៅតាមវាលដូច្នេះ ក៏សួរថា៖ «តើក្មួយមករកអ្វី?»។ 16គាត់ឆ្លើយថា៖ «ខ្ញុំមករកបងៗរបស់ខ្ញុំ សូមពូមេត្តាប្រាប់ខ្ញុំផង ថាពួកគាត់ឃ្វាលចៀម នៅកន្លែងណា»។ 17បុរសនោះតបថា៖ «ពួកគេបានចាកចេញពីទីនេះហើយ ព្រោះពូឮគេនិយាយគ្នាថា “តោ៎ះ! យើងទៅដូថាន”»។ យូសុះក៏តាមរកបងៗ ហើយបានជួបពួកគេនៅដូថាន។
18កាលគេបានឃើញយូសុះពីចម្ងាយ គឺមុនពេលគាត់ទៅដល់ ពួកគេបានឃុបឃិតគ្នាថា នឹងសម្លាប់គាត់ចោល។ 19គេនិយាយគ្នាទៅវិញទៅមកថា«មើល៍! លោកគ្រូយល់សប្តិមកដល់ហើយ! 20យើងនាំគ្នាឆ្លៀតសម្លាប់វា យកទៅបោះចោលក្នុងអណ្តូងណាមួយរួចពោលថា មានសត្វសាហាវហែកវាស៊ី។ ធ្វើដូច្នេះ យើងមុខជាដឹងថាសុបិនរបស់វា នឹងបានទៅជាយ៉ាងណា»។ 21ពេលរូបេនឮដូច្នោះ គាត់ចង់ជួយយូសុះឲ្យរួចពីកណ្តាប់ដៃពួកគេ។ គាត់ពោលថា៖ «កុំប្រហារជីវិតវាធ្វើអ្វី»។ 22រូបេនពោលថែមទៀតថា៖ «កុំបង្ហូរឈាមវាធ្វើអ្វី គឺគ្រាន់តែបោះវាទៅក្នុងអណ្តូងនៅវាលរហោស្ថាននេះបានហើយ មិនបាច់សម្លាប់វាទេ»។ គាត់ពោលដូច្នេះ មកពីចង់រំដោះយូសុះឲ្យរួចពីកណ្តាប់ដៃបងៗ ហើយនាំយកទៅជូនឪពុកវិញ។
23ពេលយូសុះដើរទៅដល់បងៗ គេនាំគ្នាដោះអាវបំពង់ដ៏ល្អប្រណីត ដែលគាត់ពាក់នោះចេញ។ 24គេចាប់គាត់បោះទៅក្នុងអណ្តូង។ អណ្តូងនោះរីងគ្មានទឹកទេ។
25បន្ទាប់មកគេអង្គុយបរិភោគអាហារ។ ពេលនោះ គេក្រឡេកទៅ ឃើញជនជាតិអ៊ីស្មាអែលមួយក្រុម ជិះអូដ្ឋមកពីស្រុកកាឡាដ។ អ្នកទាំងនោះដឹកគ្រឿងក្រអូប ជ័រពិដោរ និងជ័រល្វីងទេស យកទៅស្រុកអេស៊ីប។ 26យូដាពោលទៅកាន់បងប្អូនគាត់ថា៖ «បើយើងសម្លាប់ប្អូនយើងចោល តើបានចំណេញអ្វី នាំតែពិបាកលាក់ឃាតកម្មនេះថែមទៀត។ 27មក៍ យើងលក់វាឲ្យពួកអ៊ីស្មាអែលវិញ កុំសម្លាប់វាអី ព្រោះវាជាប្អូនរបស់យើង ជាសាច់ឈាមយើងដែរ»។ គេក៏ស្តាប់តាមពាក្យគាត់។ 28បន្ទាប់មកមានឈ្មួញជាតិម៉ាឌានមកដល់ ពួកគេក៏យកយូសុះចេញពីអណ្តូង រួចលក់ទៅឲ្យជនជាតិអ៊ីស្មាអែល តម្លៃជាប្រាក់សុទ្ធម្ភៃស្លឹង។ ជនជាតិអ៊ីស្មាអែលនាំយូសុះទៅស្រុកអេស៊ីប។
29កាលរូបេនត្រឡប់មកដល់អណ្តូងវិញ គាត់មិនឃើញយូសុះនៅក្នុងនោះទៀតទេ គាត់ក៏ហែកសម្លៀកបំពាក់របស់ខ្លួន 30រួចទៅជួបប្អូនៗប្រាប់ថា៖ «បាត់ក្មេងនោះហើយ! តើបងត្រូវធ្វើយ៉ាងណា?»។ 31គេក៏នាំគ្នាយកអាវបំពង់ដ៏ល្អប្រណីតរបស់យូសុះមក ហើយសម្លាប់ចៀមឈ្មោលមួយ រួចជ្រលក់អាវក្នុងឈាមវា។ 32បន្ទាប់មក គេផ្ញើអាវបំពង់ដ៏ល្អប្រណីតនោះ ទៅឪពុកទាំងផ្តាំថា៖ «ពួកកូនបានរកឃើញអាវនេះ សូមលោកឪពុកពិនិត្យមើល តើអាវនេះពិតជាអាវរបស់កូនលោកឪពុកមែន ឬមិនមែន?»។ 33យ៉ាកកូបស្គាល់អាវនោះ ក៏ពោលថា៖ «នេះពិតជាអាវរបស់កូនខ្ញុំមែន! មានសត្វសាហាវហែកវាស៊ីហើយ! យូសុះត្រូវសត្វហែកស៊ីអស់ហើយ!»។ 34យ៉ាកកូបបានហែកសម្លៀកបំពាក់របស់គាត់ និងយកបាវមកស្លៀក រួចគាត់កាន់ទុក្ខកូនជាយូរថ្ងៃ។ 35កូនចៅរបស់គាត់ទាំងប្រុសទាំងស្រី នាំគ្នាមករំលែកទុក្ខគាត់ តែគាត់មិនព្រមឲ្យនរណារំលែកទុក្ខគាត់ឡើយ។ គាត់និយាយថា៖ «ពុកមុខតែលាចាកលោកនេះ ទៅជួបមុខកូនប្រុសរបស់ពុកទាំងកាន់ទុក្ខ!» ហើយគាត់ក៏យំអាឡោះអាល័យកូន។
36រីឯយូសុះវិញ ជនជាតិម៉ាឌានបានយកគាត់ទៅលក់នៅស្រុកអេស៊ីប គឺលក់ឲ្យមន្ត្រីរបស់ស្តេចហ្វៀរ៉អ៊ូន ឈ្មោះប៉ូទីផារ ដែលជាមេបញ្ជាការកងរក្សាស្តេច។
ទើបបានជ្រើសរើសហើយ៖
កំណើតពិភពលោក 37: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.

: