ណាពីអេសេគាល 16
16
យេរូសាឡឹមប្រៀបបាននឹងស្ត្រីផិតក្បត់
1 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ 2«កូនមនុស្សអើយ! ចូរប្រាប់អ្នកក្រុងយេរូសាឡឹមឲ្យដឹងពីអំពើដ៏គួរឲ្យស្អប់ខ្ពើម ដែលពួកគេប្រព្រឹត្ត។ 3ចូរប្រាប់ពួកគេថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលមកកាន់ក្រុងយេរូសាឡឹមដូចតទៅ: នាងមានកំណើតនៅស្រុកកាណាន។ ឪពុករបស់នាងជាសាសន៍អាម៉ូរី ម្ដាយរបស់នាងជាសាសន៍ហេត។ 4នៅថ្ងៃដែលនាងកើត គេមិនបានកាត់ផ្ចិតនាងទេ គេមិនបានយកទឹកមកលាងសំអាតនាង គេមិនបានយកអំបិល មកលាបនាង ហើយគេក៏មិនបានយកសំពត់មករុំនាងដែរ។ 5គ្មាននរណាយកភ្នែកមើលនាងទេ ហើយក៏គ្មាននរណាថែទាំនាងដែរ។ ផ្ទុយទៅវិញ នៅថ្ងៃនាងកើត គេស្អប់ខ្ពើមនាង ហើយយកនាងទៅបោះចោលនៅវាលស្រែ។ 6យើងបានដើរកាត់តាមនោះ ឃើញនាងកំពុងតែបំរះក្នុងថ្លុកឈាម យើងក៏ប្រាប់នាងថា ចូរមានជីវិតឡើង! ទោះបីនាងស្ថិតនៅក្នុងឈាមក៏ដោយ ចូរមានជីវិតឡើង! 7យើងបានធ្វើឲ្យនាងចំរើនឡើង ដូចដំណាំលូតលាស់នៅតាមចម្ការ។ នាងក៏បានចំរើនធំឡើងពេញរូបពេញរាង មានរូបឆោមល្អឥតខ្ចោះ។ ប៉ុន្តែ នាងគ្មានសម្លៀកបំពាក់បិទបាំងកាយទេ។ 8យើងបានដើរកាត់តាមនោះ ឃើញនាងពេញវ័យ ដល់ពេលមានគូស្រករហើយ យើងក៏លាតអាវធំរបស់យើងបិទបាំងរូបកាយនាង។ យើងបានសន្យាយ៉ាងឱឡារិក ហើយចងសម្ពន្ធមេត្រីជាមួយនាង ដើម្បីឲ្យនាងបានទៅជាភរិយារបស់យើង -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
9យើងបានយកទឹកមកលាងនាង ហើយជម្រះឈាមដែលប្រឡាក់រូបកាយនាង រួចចាក់ប្រេងក្រអូបលាបនាងទៀតផង។ 10យើងបានឲ្យសម្លៀកបំពាក់ធ្វើពីក្រណាត់ប៉ាក់មកនាង យើងយកស្បែកជើងដ៏ល្អវិសេសមកពាក់ឲ្យនាង ហើយក៏យកស្បៃដ៏ល្អប្រណីត និងអាវធំធ្វើពីសូត្រមកពាក់ឲ្យនាងដែរ។ 11យើងយកគ្រឿងអលង្ការមកពាក់ឲ្យនាង គឺមានខ្សែដៃ ខ្សែក 12ក្រវិលទំហូ និងមកុដដ៏ភ្លឺផ្លេក។ 13នាងពាក់សុទ្ធតែមាស និងប្រាក់ ស្លៀកសម្លៀកបំពាក់ដ៏ល្អប្រណីត ធ្វើអំពីសូត្រ និងក្រណាត់ប៉ាក់ដ៏មានតម្លៃ។ នាងបរិភោគសុទ្ធតែម្ហូបអាហារឆ្ងាញ់ពិសេស គឺម្ហូបធ្វើពីម្សៅម៉ដ្ដ ទឹកឃ្មុំ និងប្រេងដ៏មានតម្លៃ។ នាងមានរូបឆោមលោមពណ៌កាន់តែស្អាតឡើងៗ ហើយទទួលឋានៈជាមហាក្សត្រិយានី។ 14កេរ្តិ៍ឈ្មោះរបស់នាងល្បីរន្ទឺសុសសាយ ក្នុងចំណោមប្រជាជាតិទាំងឡាយ ព្រោះនាងមានសម្ផស្សល្អឥតខ្ចោះ និងតែងខ្លួនដោយគ្រឿងអលង្ការដែលយើងប្រគល់ឲ្យ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
15ប៉ុន្តែ នាងអួតអាងលើរូបសម្បត្តិ និងកេរ្តិ៍ឈ្មោះ ហើយក្លាយទៅជាស្រីពេស្យា ដោយប្រគល់ខ្លួនឲ្យអស់អ្នកដែលដើរកាត់មុខនាង។ 16នាងយកសម្លៀកបំពាក់របស់នាង ជាសម្លៀកបំពាក់ធ្វើពីក្រណាត់ចំរុះពណ៌ ទៅតាក់តែងកន្លែងនៅតាមទួលខ្ពស់ៗ ហើយប្រព្រឹត្តអំពើពេស្យាចារនៅទីនោះ - ពីមុនក្ដី នៅពេលខាងមុខក្ដី មិនដែលមានរឿងដូច្នេះកើតឡើងទេ -។ 17នាងយកគ្រឿងអលង្ការមាសប្រាក់ដែលយើងឲ្យ ទៅសូនធ្វើជារូបបដិមាប្រុសៗ រួចប្រព្រឹត្តអំពើពេស្យាចារជាមួយរូបទាំងនោះ។ 18នាងយកអាវប៉ាក់របស់នាងទៅដណ្ដប់រូបទាំងនោះ ព្រមទាំងយកប្រេង និងគ្រឿងក្រអូបរបស់យើង ទៅលាបឲ្យផង។ 19រីឯអាហារ ម្សៅដ៏ម៉ដ្ដ ប្រេង និងទឹកឃ្មុំ ដែលយើងចែកឲ្យនាងបរិភោគ នាងបែរជាយកទៅធ្វើជាគ្រឿងសក្ការបូជាឲ្យរូបទាំងនោះទៅវិញ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ 20នាងពុំស្កប់ចិត្តនឹងអំពើពេស្យាចារទេ គឺនាងបានយកកូនប្រុសកូនស្រីដែលនាងបានបង្កើតឲ្យយើង ទៅធ្វើយញ្ញបូជាដល់រូបទាំងនោះទៀតផង! 21នាងបានអារ ក កូនប្រុសរបស់យើង ហើយដុតជូនរូបទាំងនោះ។ 22ក្នុងពេលដែលនាងឈ្លក់នឹងអំពើពេស្យាចារដ៏គួរឲ្យស្អប់ខ្ពើមទាំងនេះ នាងពុំបាននឹកឃើញគ្រាដែលនាងនៅពីក្មេង គ្មានសម្លៀកបំពាក់បិទបាំងកាយ ហើយបំរះនៅក្នុងថ្លុកឈាមនោះទេ។
23នាងនឹងត្រូវវេទនា ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មានដែលនាងប្រព្រឹត្ត គឺនាងពិតជាត្រូវវេទនាមិនខាន - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ 24នាងបានសង់ខ្ទម សម្រាប់ប្រព្រឹត្តអំពើពេស្យាចារគ្រប់ទីកន្លែង 25គឺនាងសង់នៅគ្រប់ច្រកផ្លូវ ហើយប្រើសម្រស់របស់ខ្លួនប្រព្រឹត្តអំពើគួរស្អប់ខ្ពើម។ នាងប្រគល់ខ្លួនទៅឲ្យអស់អ្នកដើរកាត់តាមនោះ នាងប្រព្រឹត្តអំពើពេស្យាចារកាន់តែច្រើនឡើងៗ។ 26នាងប្រព្រឹត្តអំពើពេស្យាចារជាមួយជនជាតិអេស៊ីប ជាអ្នកជិតខាងដែលមានកម្លាំងមាំមួន។ នាងប្រព្រឹត្តអំពើពេស្យាចារកាន់តែច្រើនឡើងៗ រហូតដល់ធ្វើឲ្យយើងខឹង។ 27ហេតុនេះបានជាយើងសំដែងការអស្ចារ្យប្រឆាំងនឹងនាង យើងកាត់បន្ថយទឹកដីរបស់នាង ហើយប្រគល់នាងទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ គឺពួកភីលីស្ទីនដែលនឹកខ្មាសចំពោះអំពើថោកទាបរបស់នាង។ 28ដោយនាងពុំស្កប់ចិត្ត នាងក៏ប្រព្រឹត្តអំពើពេស្យាចារជាមួយជនជាតិអាស្ស៊ីរី។ ប៉ុន្តែ ទោះបីនាងបានប្រព្រឹត្តអំពើពេស្យាចារជាមួយអ្នកទាំងនោះក្ដី ក៏នាងនៅតែពុំស្កប់ដដែល។ 29នាងប្រព្រឹត្តអំពើពេស្យាចារកាន់តែច្រើនឡើងៗជាមួយជនជាតិបាប៊ីឡូនជាអ្នកជំនួញ ប៉ុន្តែ នាងនៅតែពុំស្កប់ចិត្តដដែល។ 30នាងមានចិត្តសាវាណាស់ នាងប្រព្រឹត្តអំពើទាំងនេះដែលជាអំពើរបស់មេបនពេស្យា! - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ 31រៀងរាល់ពេលដែលនាងសង់ខ្ទមនៅតាមច្រកផ្លូវ ហើយរៀបចំកន្លែងប្រព្រឹត្តអំពើពេស្យាចារគ្រប់ទិសទី នាងពុំបានទារប្រាក់ដែលស្រីពេស្យាធ្លាប់ទារនោះទេ។ 32នាងជាស្ត្រីផិតប្ដី ទៅស្រឡាញ់ប្រុសដទៃ។ 33ធម្មតា ស្រីពេស្យាតែងតែទទួលជំនូន រីឯនាង នាងបែរជាយកជំនូនទៅឲ្យសហាយរបស់ខ្លួនទៅវិញ។ នាងយកជំនូនទៅទាក់ទាញពួកគេពីគ្រប់ទីកន្លែង មករួមផិតក្បត់ជាមួយនាង។ 34នាងប្រព្រឹត្តផ្ទុយពីស្រីពេស្យាឯទៀតៗ គ្មាននរណាស្វែងរកនាង គ្មាននរណាបង់ប្រាក់ឲ្យនាងទេ ផ្ទុយទៅវិញ នាងបែរជាបង់ប្រាក់ឲ្យគេ គឺនាងធ្វើផ្ទុយពីអ្នកដទៃ។
35ឥឡូវនេះ ស្រីពេស្យាអើយ ចូរស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា! 36អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: នាងបើកកេរខ្មាស យករូបកាយរបស់ខ្លួនទៅប្រព្រឹត្តអំពើពេស្យាចារជាមួយពួកសហាយរបស់នាង និងព្រះដ៏គួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់នាង ហើយយកឈាមកូនរបស់ខ្លួនទៅសែនព្រះទាំងនោះ។ 37ហេតុនេះ យើងនឹងប្រមូលសហាយទាំងអស់ដែលពេញចិត្តនាង គឺទាំងអ្នកដែលនាងស្រឡាញ់ ទាំងអ្នកដែលនាងស្អប់ យើងនឹងប្រមូលពួកគេពីគ្រប់ទីកន្លែងឲ្យមកប្រឆាំងនឹងនាង។ យើងនឹងយកសម្លៀកបំពាក់ចេញពីនាង ហើយបើកកេរខ្មាសរបស់នាងឲ្យពួកគេឃើញ។ 38យើងនឹងដាក់ទោសនាង ដូចគេដាក់ទោសស្រីផិតប្ដី និងស្រីឃាតក យើងនឹងឲ្យគេបង្ហូរឈាមនាង តាមកំហឹង និងចិត្តប្រច័ណ្ឌរបស់យើង។ 39យើងនឹងប្រគល់នាងទៅក្នុងកណ្ដាប់ដៃសហាយរបស់នាង។ ពួកគេនឹងកំទេចខ្ទម ព្រមទាំងកន្លែងដែលនាងប្រព្រឹត្តអំពើពេស្យាចារ ពួកគេនឹងយកសម្លៀកបំពាក់ និងគ្រឿងអលង្ការចេញពីនាង ទុកឲ្យនាងនៅខ្លួនទទេ។ 40ពួកគេនឹងប្រមូលបណ្ដាជនមក ហើយយកដុំថ្មគប់នាង និងយកដាវចាក់ទម្លុះនាង។ 41ពួកគេនឹងដុតផ្ទះរបស់នាង ពួកគេនឹងកាត់ទោសនាងឲ្យស្រីជាច្រើនឃើញ។ យើងនឹងបញ្ឈប់អំពើពេស្យាចាររបស់នាង នាងលែងបង់ប្រាក់ឲ្យសហាយរបស់នាងទៀតហើយ។ 42ពេលដាក់ទោសនាងរួចហើយ យើងនឹងរសាយកំហឹង។ យើងលែងប្រច័ណ្ឌ យើងស្ងប់ចិត្តលែងខឹងសម្បារនឹងនាងទៀត។ 43ដោយនាងពុំបាននឹកឃើញគ្រានាងនៅពីក្មេង ហើយប្រព្រឹត្តអំពើផ្សេងៗធ្វើឲ្យយើងខឹង នោះយើងនឹងដាក់ទោសនាងតាមអំពើដែលនាងប្រព្រឹត្ត គឺនាងបានប្រព្រឹត្តអំពើដ៏គួរឲ្យស្អប់ខ្ពើម ថែមពីលើអំពើដ៏ថោកទាប - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ក្រុងយេរូសាឡឹមអាក្រក់ជាងក្រុងឯទៀតៗ
44អ្នកចងក្រងសុភាសិតមុខជាយកសុភាសិតមួយនេះ មកនិយាយអំពីនាងថា “ម្ដាយយ៉ាងណា កូនស្រីក៏យ៉ាងនោះដែរ!”។ 45នាងពិតជាកូនដែលកាត់ទៅម្ដាយ ម្ដាយរបស់នាងស្អប់ប្ដី និងកូនរបស់ខ្លួន។ នាងក៏កាត់ទៅបងស្រី និងប្អូនស្រីរបស់នាងដែរ អ្នកទាំងនោះស្អប់ប្ដី និងកូនរបស់ខ្លួន។ ម្ដាយរបស់នាងជាសាសន៍ហេត រីឯឪពុករបស់នាងជាសាសន៍អាម៉ូរី។ 46បងស្រីរបស់នាងគឺសាម៉ារី ដែលស្ថិតនៅខាងជើង ព្រមទាំងស្រុកភូមិជុំវិញ។ ប្អូនស្រីរបស់នាងគឺសូដុម ដែលស្ថិតនៅខាងត្បូង ព្រមទាំងស្រុកភូមិជុំវិញ។ 47នាងមិនត្រឹមតែយកតម្រាប់តាមពួកគេ និងប្រព្រឹត្តអំពើគួរស្អប់ខ្ពើមដូចពួកគេប៉ុណ្ណោះទេ គឺនាងប្រព្រឹត្តអំពើគ្រប់យ៉ាងអាក្រក់លើសពួកគេទៅទៀត។ 48យើងប្រកាសក្នុងនាមយើង ជាម្ចាស់ដែលមានជីវិតអស់កល្បថា សូដុមជាប្អូនស្រីរបស់នាង ព្រមទាំងស្រុកភូមិជុំវិញ ពុំបានប្រព្រឹត្តដូចនាង និងស្រុកភូមិរបស់នាងទេ -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ 49សូដុម ជាប្អូនស្រីរបស់នាង មានកំហុសដូចតទៅនេះ គឺសូដុម និងស្រុកភូមិមានអំនួត គេមានអាហារបរិភោគហូរហៀរ គេសំងំយកសុខតែឯង គឺឥតរវីរវល់ជួយមនុស្សទុគ៌ត និងជនក្រីក្រឡើយ។ 50សូដុម និងស្រុកភូមិវាយឫកខ្ពស់ ហើយនាំគ្នាប្រព្រឹត្តអំពើគួរស្អប់ខ្ពើមនៅចំពោះមុខយើង។ ដូច្នេះ យើងបានលុបបំបាត់ពួកគេពីទឹកដីនេះដូចនាងឃើញស្រាប់។ 51រីឯអំពើបាបដែលសាម៉ារីប្រព្រឹត្ត ពុំបានពាក់កណ្ដាលនៃអំពើបាបរបស់នាងទេ។ អំពើអាក្រក់ដែលនាងប្រព្រឹត្ត មានចំនួនច្រើនលើសអំពើអាក្រក់របស់សាម៉ារីទៅទៀត។ បើប្រៀបផ្ទឹមនឹងអំពើអាក្រក់ទាំងប៉ុន្មានដែលនាងប្រព្រឹត្ត បង និងប្អូនស្រីរបស់នាង ហាក់ដូចជាគ្មានធ្វើអ្វីខុសសោះ។ 52ដោយនាងបានបណ្ដាលឲ្យបង និងប្អូនស្រីរបស់ខ្លួនហាក់ដូចជាគ្មានទោសដូច្នេះ នាងត្រូវបាក់មុខហើយ ដ្បិតនាងប្រព្រឹត្តអំពើអាក្រក់លើសនាងទាំងពីរទៅទៀត គឺនាងទាំងពីរហាក់ដូចជាគ្មានធ្វើអ្វីខុសសោះ។ ដូច្នេះ ចូរអាម៉ាស់ហើយទ្រាំទ្រនឹងការបាក់មុខនេះទៅ ដ្បិតនាងបណ្ដាលឲ្យបង និងប្អូនស្រីរបស់នាង ហាក់ដូចជាគ្មានកំហុសសោះ។
53យើងនឹងធ្វើឲ្យក្រុងសូដុម និងស្រុកភូមិនៅជុំវិញ ព្រមទាំងក្រុងសាម៉ារី និងស្រុកភូមិនៅជុំវិញបានចំរុងចំរើនដូចមុន។ រីឯនាង យើងក៏ធ្វើឲ្យនាងបានចំរុងចំរើនឡើងវិញដែរ។ 54បងស្រី និងប្អូនស្រីរបស់នាងនឹងបានធូរស្រាល ដោយឃើញនាងត្រូវបាក់មុខ ព្រោះតែអំពើទាំងប៉ុន្មានដែលនាងបានធ្វើ។ 55ក្រុងសូដុម និងស្រុកភូមិដែលនៅជុំវិញ នឹងបានដូចដើម ក្រុងសាម៉ារី និងស្រុកភូមិដែលនៅជុំវិញ នឹងបានដូចដើម ហើយនាង និងស្រុកភូមិរបស់នាង ក៏បានដូចដើមឡើងវិញដែរ។ 56កាលនាងនៅមានអំនួត នាងតែងតែមាក់ងាយសូដុម។ 57គ្រានោះ អំពើអាក្រក់របស់នាងមិនទាន់បើកមុខនៅឡើយទេ។ ឥឡូវនេះ ដល់វេនដែលក្រុងនានានៃស្រុកអារ៉ាម និងស្រុកភូមិនៅជុំវិញ ប្រមាថមើលងាយនាងហើយ។ ក្រុងទាំងឡាយនៃស្រុកភីលីស្ទីន ដែលនៅជិតខាងនាង ក៏នាំគ្នាមើលងាយនាងដែរ។ 58នាងត្រូវរងនូវអំពើថោកទាប និងអំពើគួរស្អប់ខ្ពើមដែលខ្លួនបានប្រព្រឹត្ត - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
59ដូច្នេះ យើងអុលឡោះតាអាឡាជាម្ចាស់ យើងនឹងប្រព្រឹត្តចំពោះនាងតាមអំពើដែលនាងបានប្រព្រឹត្ត គឺនាងបានបំភ្លេចពាក្យសម្បថ ដោយផ្ដាច់សម្ពន្ធមេត្រីរបស់យើង។ 60ប៉ុន្តែ យើងនៅនឹកដល់សម្ពន្ធមេត្រី ដែលយើងបានចងជាមួយនាង កាលពីនាងនៅក្មេង ហើយយើងនឹងចងសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយនាង។ 61នាងនឹងនឹកឃើញពីកិរិយាមារយាទដ៏អាក្រក់របស់ខ្លួន ហើយនៅពេលនាងទទួលបងស្រី និងប្អូនស្រីឲ្យនៅជាមួយ នោះនាងនឹងនឹកខ្មាស។ យើងនឹងឲ្យនាងត្រួតត្រាលើបងស្រី និងប្អូនស្រី តែពួកគេមិនចូលរួមក្នុងសម្ពន្ធមេត្រីដែលយើងចងជាមួយនាងទេ។ 62យើងនឹងចងសម្ពន្ធមេត្រីជាមួយនាង។ ពេលនោះ នាងនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន។ 63នាងនឹងនឹកឃើញ ពីកិរិយាមារយាទដ៏អាក្រក់របស់ខ្លួន ហើយនឹកខ្មាស។ យើងនឹងលើកលែងទោសចំពោះកំហុសទាំងប៉ុន្មានដែលនាងបានប្រព្រឹត្ត ពេលនោះ នាងនឹកស្ដាយរកអ្វីថ្លែងពុំបាន» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ទើបបានជ្រើសរើសហើយ៖
ណាពីអេសេគាល 16: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.

: