ណាពីអេសេគាល 14
14
អ៊ីស្រអែលត្រូវតែបោះបង់ចោលព្រះក្លែងក្លាយ
1មានអះលីជំអះអ៊ីស្រអែលខ្លះមកជួបខ្ញុំ ហើយនាំគ្នាអង្គុយនៅមុខខ្ញុំ។ 2ពេលនោះ អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំដូចតទៅ៖
3«កូនមនុស្សអើយ អ្នកទាំងនោះជំពាក់ចិត្តនឹងព្រះក្លែងក្លាយ ហើយនាំគ្នាគោរពអ្វីៗដែលនាំឲ្យខ្លួនប្រព្រឹត្តអំពើបាប។ តើពួកគេនឹកស្មានថា យើងនឹងផ្ដល់ចម្លើយឲ្យឬ? 4ចូរនាំពាក្យទៅប្រាប់ពួកគេថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: ក្នុងចំណោមពូជពង្សអ៊ីស្រអែល អ្នកណាជំពាក់ចិត្តនឹងព្រះក្លែងក្លាយ ហើយគោរពអ្វីៗដែលនាំឲ្យខ្លួនប្រព្រឹត្តអំពើបាប រួចមករកណាពី យើងជាអុលឡោះតាអាឡា យើងនឹងឆ្លើយតបទៅអ្នកនោះវិញ ដោយផ្ទាល់តែម្ដង។ យើងនឹងឆ្លើយទៅគេវិញ តាមចំនួនព្រះក្លែងក្លាយដែលគេគោរព។ 5ចម្លើយរបស់យើងនឹងធ្វើឲ្យជនជាតិអ៊ីស្រអែលរំជួលចិត្ត ដ្បិតពួកគេបានងាកចេញឆ្ងាយពីយើង ទៅគោរពព្រះក្លែងក្លាយទាំងអស់គ្នា។ 6ហេតុនេះ ចូរប្រាប់ពូជពង្សអ៊ីស្រអែលថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: “ចូរវិលត្រឡប់មកវិញ ចូរលះបង់ព្រះក្លែងក្លាយ ហើយងាកចេញពីអំពើគួរស្អប់ខ្ពើមទាំងប៉ុន្មានដែលអ្នករាល់គ្នាប្រព្រឹត្ត!
7ប្រសិនបើជនជាតិអ៊ីស្រអែល ឬជនបរទេសណាម្នាក់ដែលរស់នៅក្នុងស្រុកអ៊ីស្រអែល ងាកចេញឆ្ងាយពីយើង ព្រមទាំងជំពាក់ចិត្តនឹងព្រះក្លែងក្លាយ ហើយនាំគ្នាគោរពអ្វីៗដែលនាំឲ្យខ្លួនប្រព្រឹត្តអំពើបាប រួចមករកគ្រូទស្សន៍ទាយ យើងដែលជាអុលឡោះតាអាឡាយើងនឹងឆ្លើយតបទៅអ្នកនោះវិញ ដោយផ្ទាល់តែម្ដង។ 8យើងនឹងដាក់ទោសអ្នកនោះ យើងនឹងធ្វើឲ្យអ្នកនោះក្លាយទៅជាគំរូអាក្រក់ និងជាមេរៀនសម្រាប់ព្រមានអ្នកឯទៀតៗ យើងនឹងដកអ្នកនោះចេញពីចំណោមប្រជារាស្ត្ររបស់យើង។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន។
9ប្រសិនបើណាពីចាញ់ការទាក់ទាញរបស់គេ ហើយឆ្លើយតបទៅគេវិញ គឺយើងជាអុលឡោះតាអាឡាបានបណ្ដោយឲ្យណាពីនោះចាញ់ការទាក់ទាញ។ យើងនឹងដាក់ទោសគាត់ ហើយដកគាត់ចេញពីចំណោមអ៊ីស្រអែលជាប្រជារាស្ត្ររបស់យើង។ 10ណាពី និងអ្នកទៅរកណាពីត្រូវទទួលទោសដូចគ្នា ព្រោះគេប្រព្រឹត្តអំពើបាបតែមួយ។ 11ដូច្នេះ ជនជាតិអ៊ីស្រអែលលែងវង្វេងចេញឆ្ងាយពីយើង ហើយលែងសៅហ្មងដោយអំពើទុច្ចរិតទាំងប៉ុន្មានទៀតហើយ។ ពេលនោះ គេនឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងធ្វើជាម្ចាស់របស់ពួកគេ”» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ទោសដែលអ៊ីស្រអែលត្រូវតែទទួល
12 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំដូចតទៅ៖ 13«កូនមនុស្សអើយ ប្រសិនបើប្រជាជននៅក្នុងស្រុកទាំងមូលប្រព្រឹត្តអំពើបាប ដោយក្បត់យើង យើងនឹងដាក់ទោសពួកគេឲ្យខ្វះស្បៀង និងកើតទុរ្ភិក្ស ហើយដកជីវិតទាំងមនុស្សទាំងសត្វនៅស្រុកនោះផង។ 14ទោះបីនៅស្រុកនោះ មានណុះហ៍ ដានីយ៉ែល និងអៃយ៉ូបក្ដី ក៏សេចក្ដីសុចរិតរបស់អ្នកទាំងបី រក្សាបានត្រឹមតែជីវិតរបស់ខ្លួនគេផ្ទាល់ប៉ុណ្ណោះ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ 15ប្រសិនបើយើងឲ្យសត្វសាហាវចូលមកក្នុងស្រុក ប្រល័យជីវិតអ្នកស្រុក និងធ្វើឲ្យស្រុកនោះក្លាយទៅជាទីស្មសាន គ្មាននរណាដើរកាត់ ព្រោះខ្លាចសត្វទាំងនោះ 16ទោះបីមានអ្នកទាំងបីរស់នៅក្នុងស្រុកក្ដី យើងសុំប្រកាសក្នុងនាមយើងជាម្ចាស់ដែលមានជីវិតអស់កល្បថា អ្នកទាំងបីរំដោះបានតែជីវិតរបស់ខ្លួនប៉ុណ្ណោះ គឺសូម្បីតែកូនប្រុសកូនស្រីរបស់គេផ្ទាល់ ក៏គេពុំអាចរំដោះបានដែរ ហើយស្រុកនោះនឹងក្លាយទៅជាទីស្មសាន - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ 17ប្រសិនបើយើងធ្វើឲ្យសង្គ្រាមកើតមានដល់ស្រុក ប្រសិនបើយើងបញ្ជាឲ្យកងទ័ពមួយវាយលុកស្រុកនោះ ប្រល័យជីវិតទាំងមនុស្សទាំងសត្វ 18ទោះបីមានអ្នកទាំងបីរស់នៅក្នុងស្រុកក្ដី យើងសុំប្រកាសក្នុងនាមយើងជាអុលឡោះដែលមានជីវិតអស់កល្បថា អ្នកទាំងបីរំដោះបានតែជីវិតរបស់ខ្លួនប៉ុណ្ណោះ គឺសូម្បីតែកូនប្រុសកូនស្រីរបស់គេផ្ទាល់ ក៏គេពុំអាចរំដោះបានដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ 19ប្រសិនបើយើងធ្វើឲ្យជំងឺរាតត្បាតកើតមានក្នុងស្រុកនេះ ដើម្បីដាក់ទោសពួកគេ ដោយប្រល័យជីវិតទាំងមនុស្សទាំងសត្វ 20ទោះបីមានណុះហ៍ ដានីយ៉ែល និងអៃយ៉ូបរស់នៅក្នុងស្រុកក្ដី យើងសុំប្រកាសក្នុងនាមយើងជាម្ចាស់ដែលមានជីវិតអស់កល្បថា សេចក្ដីសុចរិតរបស់អ្នកទាំងបីនោះរំដោះបានតែជីវិតរបស់ខ្លួនប៉ុណ្ណោះ គឺសូម្បីតែកូនប្រុសកូនស្រីរបស់គេផ្ទាល់ ក៏គេពុំអាចរំដោះបានដែរ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
21ពិតមែនហើយ អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «ទោះបីយើងដាក់ទោសក្រុងយេរូសាឡឹម ដោយគ្រោះកាចទាំងបួនយ៉ាង គឺសង្គ្រាម ទុរ្ភិក្ស សត្វសាហាវ និងជំងឺរាតត្បាត ដើម្បីប្រល័យជីវិតពួកគេទាំងមនុស្សទាំងសត្វក្ដី 22ក៏មានមនុស្សប្រុសស្រីមួយចំនួននៅសេសសល់ដែរ។ ខ្មាំងនឹងកៀរអ្នកទាំងនោះឲ្យចេញមកនៅជាមួយអ្នករាល់គ្នា។ អ្នករាល់គ្នានឹងឃើញរបៀបដែលគេរស់នៅ ព្រមទាំងរបៀបដែលគេប្រព្រឹត្ត ហើយអ្នករាល់គ្នានឹងធូរស្រាលក្នុងចិត្ត ចំពោះទុក្ខវេទនាដែលយើងបានធ្វើឲ្យកើតមានដល់ក្រុងយេរូសាឡឹម។ 23អ្នកទាំងនោះនឹងសំរាលទុក្ខអ្នករាល់គ្នា តាមរបៀបដែលគេរស់នៅ និងរបៀបដែលគេប្រព្រឹត្ត ហើយអ្នករាល់គ្នានឹងយល់ថា អ្វីៗទាំងអស់ដែលយើងប្រព្រឹត្តចំពោះក្រុងនេះមិនមែនឥតមូលហេតុទេ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ទើបបានជ្រើសរើសហើយ៖
ណាពីអេសេគាល 14: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.

: