សេរីភាព 22
22
ហ៊ូកុំស្តីអំពីចោរ
1ប្រសិនបើអ្នកណាលួចគោ ឬចៀមយកទៅសម្លាប់ ឬយកទៅលក់ អ្នកនោះត្រូវសងគោមួយជាប្រាំ និងចៀមមួយជាបួនទៅឲ្យម្ចាស់សត្វវិញ។
2ប្រសិនបើគេសម្លាប់ចោរដែលគេទាន់ កំពុងតែលួចនៅពេលយប់ អ្នកដែលសម្លាប់ចោរនោះមិនត្រូវមានទោសឡើយ។ 3ប៉ុន្តែ បើហេតុការណ៍នេះកើតឡើងនៅពេលថ្ងៃ អ្នកសម្លាប់ចោរនឹងត្រូវមានទោស។ ត្រូវពិន័យចោរ តែបើចោរនោះគ្មានអ្វីបង់ទេ ត្រូវលក់គេជាទាសករ។ 4ប្រសិនបើគេរកឃើញគោ លា ឬចៀមនៅរស់ក្នុងដៃចោរ ចោរត្រូវតែសងសត្វនោះវិញមួយជាពីរ។
ហ៊ូកុំការពារកម្មសិទ្ធិ
5ប្រសិនបើអ្នកណាបណ្តោយឲ្យហ្វូងសត្វរបស់ខ្លួន ទៅស៊ីបំផ្លាញស្រែ ឬចម្ការទំពំាងបាយជូររបស់អ្នកដទៃ អ្នកនោះត្រូវយកភោគផលដ៏ល្អបំផុតពីស្រែ និងពីចម្ការទំពាំងបាយជូររបស់ខ្លួនទៅសងគេវិញ។
6ប្រសិនបើអ្នកណាដុតគុម្ពបន្លា ធ្វើឲ្យភ្លើងរាលទៅឆេះកណ្តាប់ស្រូវ ឬឆេះស្រូវទុំ ឬមិនទាន់ទុំក្តី អ្នកនោះត្រូវតែបង់ជំងឺចិត្តទៅឲ្យម្ចាស់ស្រែ។
7បើអ្នកណាផ្ញើប្រាក់ ឬវត្ថុអ្វីផ្សេងទៀតឲ្យអ្នកដទៃថែរក្សា ហើយមានចោរលួចរបស់ទាំងនោះពីផ្ទះអ្នកថែរក្សា ប្រសិនបើគេចាប់ចោរបាន ចោរនោះត្រូវសងរបស់គេមួយជាពីរ។ 8ប្រសិនបើចាប់ចោរមិនបានទេ នោះត្រូវនាំម្ចាស់ផ្ទះទៅស្បថ នៅចំពោះអុលឡោះថា គាត់មិនបានបន្លំយកទ្រព្យសម្បត្តិរបស់គេឡើយ។
9បើនរណាម្នាក់បាត់គោ លា កូនចៀម អាវធំ ឬវត្ថុអ្វីផ្សេងទៀត ហើយមានម្នាក់ទៀតប្រកាន់ថាជារបស់ខ្លួន ក្នុងករណីដណ្តើមកម្មសិទ្ធិគ្នា អ្នកទាំងពីរត្រូវនាំគ្នាទៅនៅចំពោះអុលឡោះ។ អ្នកដែលទ្រង់ប្រកាសថាមានកំហុស ត្រូវសងទៅម្ចាស់របស់មួយជាពីរ។
10បើអ្នកណាម្នាក់យកលា គោ កូនចៀម ឬសត្វដទៃទៀត ទៅផ្ញើអ្នកដទៃមើលឲ្យ រួចសត្វនោះងាប់ ឬរបួស ឬត្រូវគេលួចយកទៅដោយគ្មាននរណាឃើញ 11ទាំងអ្នកផ្ញើសត្វ ទាំងអ្នកទទួលបញ្ញើ ត្រូវនាំគ្នាទៅ នៅចំពោះអុលឡោះតាអាឡា ហើយអ្នកទទួលបញ្ញើ ត្រូវស្បថថា គាត់មិនបានធ្វើអ្វីប៉ះពាល់សត្វរបស់គេឡើយ។ ម្ចាស់សត្វត្រូវតែទទួលយកពាក្យសម្បថនេះ រីឯអ្នកទទួលបញ្ញើក៏មិនត្រូវសងជំងឺចិត្តដែរ។ 12ផ្ទុយទៅវិញ បើមានចោរលួចសត្វនោះនៅផ្ទះរបស់អ្នកទទួលបញ្ញើ គាត់ត្រូវតែសងជំងឺចិត្តទៅម្ចាស់សត្វ។ 13ប្រសិនបើសត្វនោះងាប់ដោយសារសត្វព្រៃហែកស៊ី អ្នកទទួលបញ្ញើត្រូវយកចំណែក ដែលនៅសល់មកធ្វើជាភស្តុតាង ហើយគាត់មិនត្រូវសងជំងឺចិត្តទេ។
14ប្រសិនបើអ្នកណាខ្ចីសត្វពាហនៈពីអ្នកជិតខាងខ្លួន ហើយសត្វនោះត្រូវរបួស ឬងាប់ ពេលម្ចាស់មិននៅ អ្នកនោះត្រូវតែសងជំងឺចិត្ត។ ប៉ុន្តែ បើម្ចាស់នៅជាមួយដែរ នោះអ្នកខ្ចីមិនត្រូវសងអ្វីទេ។ 15ប្រសិនបើគាត់ជួលសត្វនោះមក គាត់ត្រូវតែបង់ថ្លៃឈ្នួល។
ហ៊ូកុំសីលធម៌ផ្សេងៗ
16បើអ្នកណាល្បួងស្ត្រីក្រមុំដែលមិនទាន់មានគូដណ្តឹង ហើយរួមរ័កជាមួយនាង អ្នកនោះត្រូវបង់បណ្តាការ រួចយកនាងធ្វើជាភរិយា។ 17ប្រសិនបើឪពុកនាងប្រកែកដាច់ខាត មិនព្រមលើកនាងឲ្យទេ អ្នកនោះត្រូវបង់ប្រាក់តាមតម្លៃបណ្តាការ សម្រាប់ស្ត្រីក្រមុំ។
18មិនត្រូវទុកឲ្យស្ត្រីអាបធ្មប់ នៅរស់ឡើយ។
19អ្នកដែលរួមរ័័កជាមួយសត្វ ត្រូវតែទទួលទោសដល់ជីវិត។
20អ្នកដែលធ្វើគូរបានដល់អ្វីដទៃ ក្រៅពីអុលឡោះតាអាឡា ត្រូវតែសម្លាប់ចោល។ 21មិនត្រូវជិះជាន់ ឬសង្កត់សង្កិនជនបរទេសដែលរស់នៅជាមួយអ្នកឡើយ ដ្បិតអ្នករាល់គ្នាក៏ធ្លាប់ជាជនបរទេសនៅស្រុកអេស៊ីបដែរ។
22មិនត្រូវធ្វើបាបស្ត្រីមេម៉ាយ ឬក្មេងកំព្រាឡើយ។ 23ប្រសិនបើអ្នកធ្វើបាបពួកគេ ហើយពួកគេស្រែកហៅយើង យើងប្រាកដជាស្តាប់សំរែករបស់ពួកគេ។ 24យើងនឹងខឹងអ្នករាល់គ្នាយ៉ាងខ្លាំង យើងនឹងប្រហារអ្នករាល់គ្នាដោយមុខដាវ ប្រពន្ធរបស់អ្នករាល់គ្នានឹងទៅជាស្ត្រីមេម៉ាយ ហើយកូនរបស់អ្នករាល់គ្នានឹងទៅជាក្មេងកំព្រា។
25ប្រសិនបើអ្នកឲ្យជនទុគ៌តណាម្នាក់ ក្នុងចំណោមប្រជាជនរបស់យើងខ្ចីប្រាក់ មិនត្រូវប្រព្រឹត្តចំពោះគេ ដូចជាអ្នកចងការប្រាក់ឡើយ គឺកុំទារការប្រាក់ពីគេជាដាច់ខាត។
26ប្រសិនបើអ្នករាល់គ្នាទទួលអាវធំដែលអ្នកដទៃយកមកបញ្ចាំ ត្រូវប្រគល់ទៅគេវិញ មុនពេលថ្ងៃលិច 27ដ្បិតអ្នកនោះគ្មានអ្វីផ្សេងទៀតដណ្តប់ទេ បើគ្នាគ្មានអាវធំ តើបានអ្វីដណ្តប់នៅពេលដេក? ប្រសិនបើគេស្រែករកយើង យើងនឹងស្តាប់ពាក្យគេ ដ្បិតយើងមានចិត្តអាណិតមេត្តា។
28មិនត្រូវជេរប្រមាថអុលឡោះ ហើយក៏មិនត្រូវប្រទេចផ្តាសាអ្នកដឹកនាំប្រជាជនរបស់អ្នកដែរ។
29ត្រូវយកភោគផលដំបូងនៃស្រែចម្ការរបស់អ្នក មកឲ្យយើងកុំបីអាក់ខានឡើយ។ ត្រូវញែកកូនប្រុសច្បងរបស់អ្នកទុកសម្រាប់យើង។ 30រីឯកូនដំបូងរបស់គោ និងចៀមក៏ត្រូវញែកទុកឲ្យយើងដែរ។ ត្រូវទុកកូនគោ ឬកូនចៀមឲ្យនៅជាមួយមេវា ក្នុងរយៈពេលប្រាំពីរថ្ងៃ ហើយនៅថ្ងៃទីប្រាំបី ត្រូវយកមកឲ្យយើង។ 31យើងចាត់ទុកអ្នករាល់គ្នាជាមនុស្សបរិសុទ្ធ ដូច្នេះ មិនត្រូវបរិភោគសាច់សត្វដែលសត្វព្រៃហែកស៊ីនោះឡើយ តែត្រូវបោះសាច់នោះទៅឲ្យឆ្កែស៊ីវិញ។
ទើបបានជ្រើសរើសហើយ៖
សេរីភាព 22: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.

: