អេភេសូ 6
6
ទំនាក់ទំនងរវាងឪពុកម្ដាយ និងកូន
1កុមារាកុមារីអើយ ចូរស្ដាប់បង្គាប់ឪពុកម្តាយ ដោយយល់ដល់អុលឡោះជាអម្ចាស់ ធ្វើដូច្នេះទើបត្រឹមត្រូវ។ 2«ចូរគោរពឪពុកម្តាយ (នេះជាបទបញ្ជាទីមួយ ដែលមានទាំងបន្ទូលសន្យានៃអុលឡោះជាប់មកជាមួយផង) 3ដើម្បីឲ្យបានសេចក្ដីសុខ និងមានអាយុវែងនៅលើផែនដីនេះ»។
4រីឯបងប្អូនដែលជាឪពុកវិញ កុំធ្វើឲ្យកូនរបស់ខ្លួនមួម៉ៅនោះឡើយ តែត្រូវអប់រំវាដោយពាក្យប្រៀនប្រដៅ និងដំបូន្មានស្របតាមអ៊ីសាជាអម្ចាស់។
ទំនាក់ទំនងរវាងទាសករ និងម្ចាស់
5បងប្អូនជាខ្ញុំបម្រើអើយ ចូរស្ដាប់បង្គាប់ម្ចាស់របស់ខ្លួនក្នុងលោកនេះ ដោយគោរពកោតខ្លាចញាប់ញ័រ និងដោយចិត្ដស្មោះសរដូចស្ដាប់បង្គាប់អាល់ម៉ាហ្សៀសដែរ 6មិនត្រូវធ្វើដូច្នេះ ដើម្បីគ្រាន់តែឲ្យម្ចាស់ទាំងនោះឃើញថា បងប្អូនចង់ផ្គាប់ចិត្ដមនុស្សឡើយ គឺត្រូវធ្វើដូចជាខ្ញុំបម្រើអាល់ម៉ាហ្សៀស ដែលយកចិត្ដទុកដាក់ ធ្វើតាមបំណងរបស់អុលឡោះ។ 7ត្រូវបម្រើម្ចាស់ដោយស្ម័គ្រចិត្ដ ដូចបម្រើអ៊ីសាជាអម្ចាស់ ពុំមែនបម្រើមនុស្សទេ 8ដោយដឹងថាមនុស្សម្នាក់ៗ ទោះជាអ្នកងារ ឬអ្នកជាក្ដីនឹងទទួលរង្វាន់ពីអ៊ីសាជាអម្ចាស់ តាមអំពើល្អដែលខ្លួនបានប្រព្រឹត្ដ។
9រីឯបងប្អូនដែលជាម្ចាស់វិញ ចូរប្រព្រឹត្ដចំពោះអ្នកបម្រើរបស់បងប្អូនបែបនោះដែរ គឺមិនត្រូវគំរាមកំហែងគេឡើយ។ តោងដឹងថា ទាំងពួកគេ ទាំងបងប្អូនមានម្ចាស់តែមួយនៅសូរ៉កា ហើយទ្រង់មិនរើសមុខនរណាសោះឡើយ។
គ្រឿងសស្ត្រាវុធរបស់អ្នកជឿ
10មួយវិញទៀត ចូរទាញយកកម្លាំង ដោយរួមជាមួយអ៊ីសាជាអម្ចាស់ និងដោយសារអំណាចដ៏ខ្លាំងក្លារបស់គាត់។ 11ចូរបងប្អូនប្រដាប់ខ្លួនដោយគ្រឿងសស្ត្រាវុធទាំងប៉ុន្មានរបស់អុលឡោះ ដើម្បីអាចតតាំងនឹងកលល្បិចរបស់អ៊ីព្លេស 12ដ្បិតយើងមិនមែនតយុទ្ធទល់នឹងមនុស្សទេ គឺតយុទ្ធទល់នឹងវត្ថុស័ក្តិសិទ្ធិ ទល់នឹងអ្វីៗដែលមានអំណាច ទល់នឹងមេត្រួតត្រាក្នុងលោកីយ៍ដ៏ងងឹតនេះ ហើយតយុទ្ធទល់នឹងឥទ្ធិពលអរូបដ៏អាក្រក់ទាំងឡាយដែលនៅស្ថានលើដែរ។ 13ហេតុនេះ ចូរបងប្អូនប្រើគ្រឿងសស្ត្រាវុធទាំងប៉ុន្មានរបស់អុលឡោះទៅ ដើម្បីឲ្យបងប្អូនអាចតទល់នៅថ្ងៃអពមង្គល ហើយមានជំហររឹងប៉ឹងដដែល ដោយបានប្រើគ្រប់មធ្យោបាយ។ 14ដូច្នេះ ចូរមានជំហររឹងប៉ឹងឡើង ចូរយកសេចក្ដីពិតមកក្រវាត់ចង្កេះ យកសេចក្ដីសុចរិតធ្វើជាអាវក្រោះ 15យកចិត្ដប្រុងប្រៀបផ្សាយដំណឹងល្អ អំពីសេចក្ដីសុខសាន្ដ មកពាក់ជាស្បែកជើង។ 16ជាពិសេស ចូរយកជំនឿធ្វើជាខែលដើម្បីឲ្យបងប្អូនអាចពន្លត់ព្រួញភ្លើងទាំងប៉ុន្មានរបស់អ៊ីព្លេសកំណាច។ 17ចូរទទួលការសង្គ្រោះយកមកធ្វើជាមួកដែក និងយកបន្ទូលរបស់អុលឡោះមកធ្វើជាដាវ។ 18ចូរទូរអាគ្រប់ពេលវេលា តាមការណែនាំរបស់រសអុលឡោះ ដោយប្រើទាំងពាក្យទូរអា ទាំងពាក្យអង្វរគ្រប់យ៉ាង ហើយប្រុងស្មារតីសូមអង្វរអុលឡោះ ដោយចិត្ដព្យាយាមបំផុតសម្រាប់ប្រជាជនដ៏បរិសុទ្ធទាំងអស់។ 19ចូរអង្វរទ្រង់សម្រាប់ខ្ញុំផង សូមទ្រង់ប្រទានឲ្យខ្ញុំរកបានពាក្យត្រឹមត្រូវ នៅពេលណាខ្ញុំហាមាត់និយាយ សូមប្រទានឲ្យខ្ញុំមានចិត្ដអង់អាច នាំគេឲ្យស្គាល់គម្រោងការដ៏លាក់កំបាំងនៃដំណឹងល្អ 20ទោះបីខ្ញុំជាប់ឃុំឃាំងក៏ដោយ ក៏ខ្ញុំនៅតែជាទូតនៃដំណឹងល្អនេះដែរ ដូច្នេះ សូមសូមអង្វរទ្រង់ឲ្យខ្ញុំមានចិត្ដអង់អាច និយាយតាមដែលខ្ញុំត្រូវនិយាយ។
អវសានកថា
21លោកទីឃីកុស ជាបងប្អូនដ៏ជាទីស្រឡាញ់របស់យើង និងជាអ្នកបម្រើដ៏ស្មោះត្រង់របស់អ៊ីសាជាអម្ចាស់ នឹងជម្រាបបងប្អូនអំពីសុខទុក្ខរបស់ខ្ញុំ និងអំពីកិច្ចការដែលខ្ញុំធ្វើនោះដែរ។ 22ខ្ញុំចាត់គាត់មករកបងប្អូន ក្នុងគោលបំណងឲ្យបងប្អូនបានដឹងដំណឹងពីយើង និងឲ្យគាត់លើកទឹកចិត្ដបងប្អូនទៀតផង។
23សូមអុលឡោះជាបិតា និងអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ ប្រទានសេចក្ដីសុខសាន្ដ និងសេចក្ដីស្រឡាញ់ ព្រមទាំងជំនឿមកបងប្អូន។ 24សូមក្តីមេត្តារបស់អុលឡោះស្ថិតនៅជាមួយអស់អ្នកដែលស្រឡាញ់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង ដោយឥតមានចិត្ដប្រែប្រួលឡើយ។
ទើបបានជ្រើសរើសហើយ៖
អេភេសូ 6: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.

: