អេភេសូ 4
4
ការរួបរួមរបស់អូមាត់អ៊ីសា
1ហេតុនេះ ខ្ញុំដែលជាប់ឃុំឃាំង សូមដាស់តឿនបងប្អូន ក្នុងនាមអ៊ីសាជាអម្ចាស់ថា ដោយអុលឡោះបានត្រាស់ហៅបងប្អូន ចូររស់នៅ ឲ្យបានសមរម្យនឹងការត្រាស់ហៅនោះទៅ។ 2ចូរបន្ទាបខ្លួន មានចិត្ដស្លូតបូត និងចេះអត់ធ្មត់ ព្រមទាំងទ្រាំទ្រគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់។ 3ចូរយកចិត្ដទុកដាក់រក្សាឯកភាពដែលមកពីរសអុលឡោះ ដោយយកសេចក្ដីសុខសាន្ដធ្វើជាចំណងប្រាស្រ័យទាក់ទងគ្នា។
4រូបកាយមានតែមួយ ហើយរសអុលឡោះក៏មានតែមួយ ដូចអុលឡោះបានត្រាស់ហៅបងប្អូនឲ្យមានសេចក្ដីសង្ឃឹមតែមួយនោះដែរ។ 5អម្ចាស់មានតែមួយ ជំនឿមានតែមួយ ពិធីជ្រមុជទឹកមានតែមួយ។ 6អុលឡោះមានតែមួយ ទ្រង់ជាបិតារបស់មនុស្សទាំងអស់ ទ្រង់ខ្ពង់ខ្ពស់លើសអ្វីៗទាំងអស់ ហើយទ្រង់ធ្វើការតាមរយៈអ្វីៗទាំងអស់ និងសណ្ឋិតនៅក្នុងអ្វីៗទាំងអស់។
7អុលឡោះបានផ្ដល់គុណមកឲ្យយើងម្នាក់ៗតាមកំរិតអំណោយទាន ដែលអាល់ម៉ាហ្សៀសប្រទានមកយើង។ 8ហេតុនេះហើយបានជាមានថ្លែងទុកថា
«គាត់បានឡើងទៅសូរ៉កា
គាត់បាននាំពួកជាប់ជាឈ្លើយទៅជាមួយ
ហើយគាត់ផ្តល់អំណោយទាន
ផ្សេងៗដល់មនុស្សលោក»។
9ពាក្យថា “ឡើងទៅ”នោះ មានន័យដូចម្ដេច? គឺមានន័យថាអ៊ីសាបានចុះមកផែនដីដ៏ទាបនេះជាមុនសិន។ 10អ៊ីសាដែលបានចុះមកនោះ ជាអ្នកដែលបានឡើងទៅទីដ៏ខ្ពស់បំផុតនៃសូរ៉កា ដើម្បីបំពេញអ្វីៗទាំងអស់។ 11គឺអ៊ីសានេះហើយ ដែលបានប្រទានឲ្យអ្នកខ្លះមានមុខងារជាសាវ័ក ឲ្យអ្នកខ្លះថ្លែងបន្ទូលនៃអុលឡោះអ្នកខ្លះផ្សាយដំណឹងល្អអ្នកខ្លះជាអ្នកគង្វាល និងអ្នកខ្លះទៀតជាអ្នកបង្រៀន 12ដើម្បីរៀបចំប្រជាជនដ៏បរិសុទ្ធឲ្យបំពេញមុខងារបម្រើ និងកសាងរូបកាយរបស់អាល់ម៉ាហ្សៀសឡើង 13រហូតដល់យើងទាំងអស់រួមគ្នា មានជំនឿតែមួយ មានគំនិតតែមួយ ក្នុងការស្គាល់បុត្រារបស់អុលឡោះ និងទៅជាមនុស្សពេញវ័យ ឡើងដល់កំពស់របស់អាល់ម៉ាហ្សៀសដែលបំពេញអ្វីៗទាំងអស់។ 14ដូច្នេះ យើងមិនមែនជាកូនក្មេងដែលរេរា ត្រូវខ្យល់នៃគោលលទ្ធិនានា ផាត់ចុះផាត់ឡើងនោះទៀតឡើយ ហើយក៏លែងចាញ់បោក ឬចាញ់កលល្បិចមនុស្សដែលពូកែនាំឲ្យវង្វេងនោះទៀតដែរ។ 15ផ្ទុយទៅវិញ បើយើងប្រព្រឹត្ដតាមសេចក្ដីពិតដោយចិត្ដស្រឡាញ់ យើងនឹងបានចំរើនឡើងគ្រប់វិស័យទាំងអស់ ឆ្ពោះទៅកាន់អាល់ម៉ាហ្សៀសប្រៀបដូចជាក្បាល 16គឺគាត់ហើយ ដែលធ្វើឲ្យរូបកាយទាំងមូលបានផ្គុំគ្នា និងភ្ជាប់គ្នាឡើងយ៉ាងមាំ ដោយសារសន្លាក់ឆ្អឹងទាំងប៉ុន្មានដែលបម្រើរូបកាយ តាមកំរិតសមត្ថភាពរបស់សរីរាង្គនីមួយៗ ដើម្បីឲ្យរូបកាយនោះចំរើន និងកសាងឡើង ក្នុងសេចក្ដីស្រឡាញ់។
ជីវិតចាស់ និងជីវិតថ្មី
17ដូច្នេះ ខ្ញុំសូមជម្រាបបងប្អូន និងបញ្ជាក់ក្នុងនាមអ៊ីសាជាអម្ចាស់ថា សូមកុំរស់នៅដូចសាសន៍ដទៃ ដែលប្រព្រឹត្ដតាមប្រាជ្ញាដ៏ឥតប្រយោជន៍របស់គេនោះទៀតឡើយ។ 18គំនិតអ្នកទាំងនោះងងឹតសូន្យសុង គេនៅឆ្ងាយពីជីវិតរបស់អុលឡោះ ព្រោះគេមិនស្គាល់ទ្រង់ ហើយមានចិត្ដរឹងរូសទៀតផង។ 19ដោយពួកគេលែងដឹងខុសត្រូវ គេនាំគ្នាប្រាសចាកសីលធម៌ បណ្ដោយខ្លួនទៅប្រព្រឹត្ដអំពើអបាយមុខគ្រប់យ៉ាង តាមតែចិត្ដលោភលន់របស់គេ។
20រីឯបងប្អូនវិញ បងប្អូនពុំបានទទួលការអប់រំអំពីអាល់ម៉ាហ្សៀសរបៀបនេះទេ។ 21ប្រសិនបើបងប្អូនបានឮគេនិយាយអំពីអ៊ីសា ហើយប្រសិនបើបងប្អូនបានទទួលការអប់រំអំពីគាត់ ស្របតាមសេចក្ដីពិតដែលមកពីគាត់មែន 22បងប្អូនត្រូវតែលះបង់កិរិយាមារយាទ ដែលបងប្អូនធ្លាប់កាន់ពីដើម គឺត្រូវដោះជីវិតចាស់ដែលកំពុងតែវិនាស តាមការលោភលន់បញ្ឆោតចិត្ដនេះចោលទៅ។ 23ត្រូវប្រែគំនិតប្រាជ្ញា និងវិញ្ញាណឲ្យបានថ្មីឡើង 24ហើយត្រូវពាក់ជីវិតថ្មីដ៏សុចរិត និងបរិសុទ្ធ មកពីសេចក្ដីពិត ជាជីវិតដែលអុលឡោះបានបង្កើត ស្របតាមបំណងរបស់ទ្រង់។
25ហេតុនេះ សូមបងប្អូនឈប់និយាយកុហកទៅ «ម្នាក់ៗត្រូវនិយាយតែសេចក្ដីពិតទៅកាន់បងប្អូនឯទៀតៗ ដ្បិតយើងជាសរីរាង្គរបស់គ្នាទៅវិញទៅមក។ 26ប្រសិនបើបងប្អូនខឹង សូមប្រយ័ត្ន កុំប្រព្រឹត្ដអំពើបាប» កុំទុកកំហឹងរហូតដល់ថ្ងៃលិចនោះឡើយ។ 27កុំហុចឱកាសឲ្យអ៊ីព្លេសមកល្បួងបងប្អូន។ 28អ្នកណាធ្លាប់លួច កុំលួចទៀត ផ្ទុយទៅវិញ ត្រូវខំប្រឹងធ្វើការដោយចិត្ដទៀងត្រង់ ដើម្បីយកផលទៅជួយអ្នកដែលខ្វះខាត។ 29កុំឲ្យមានពាក្យអាស្រូវណាមួយចេញពីមាត់បងប្អូនឡើយ ផ្ទុយទៅវិញ ត្រូវនិយាយតែពាក្យល្អដែលជួយកសាងជំនឿអ្នកដទៃ ប្រសិនបើគេត្រូវការ ព្រមទាំងនាំពរមកឲ្យអ្នកស្ដាប់ផងដែរ។ 30កុំធ្វើឲ្យរសរបស់អុលឡោះដ៏វិសុទ្ធព្រួយចិត្តសោះឡើយ ដ្បិតទ្រង់បានដៅសញ្ញាសំគាល់មកលើបងប្អូន ទុកសម្រាប់ថ្ងៃដែលអ៊ីសានឹងមកលោះយើង។
31សូមបងប្អូនកំចាត់ចិត្ដជូរចត់ ចិត្ដក្ដៅក្រហាយ កំហឹង សំរែកឡូឡា ពាក្យជេរប្រមាថ ព្រមទាំងសេចក្ដីអាក្រក់គ្រប់បែបយ៉ាង ចេញពីចំណោមបងប្អូនទៅ។ 32ត្រូវមានចិត្ដសប្បុរស និងចេះអាណិតមេត្ដាដល់គ្នាទៅវិញទៅមក។ ត្រូវប្រណីសន្ដោសគ្នាទៅវិញទៅមក ដូចអុលឡោះបានប្រណីសន្ដោសបងប្អូន ដោយសារអាល់ម៉ាហ្សៀសដែរ។
ទើបបានជ្រើសរើសហើយ៖
អេភេសូ 4: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.

: