កិច្ចការ 26:17-18

កិច្ចការ 26:17-18 អគត

ខ្ញុំ​បាន​រំដោះ​អ្នក​ឲ្យ​រួច​ពី​សាសន៍​អ៊ីស្រ‌អែល និង​សាសន៍​ដទៃ។ ខ្ញុំ​ចាត់​អ្នក​ឲ្យ​ទៅ​រក​សាសន៍​ទាំង​នោះ ដើម្បី​បើក​ភ្នែក​គេ​ឲ្យ​ភ្លឺ ឲ្យ​គេ​ងាក​ចេញ​ពី​សេចក្ដី​ងងឹត​បែរ​មក​រក​ពន្លឺ និង​ងាក​ចេញ​ពី​អំណាច​របស់​អ៊ីព្លេស‌ហ្សៃតន បែរ​មក​រក​អុលឡោះ​វិញ ព្រម​ទាំង​ទទួល​ការ​អត់​ទោស​ឲ្យ​រួច​ពី​បាប និង​ទទួល​មត៌ក​រួម​ជា​មួយ​អស់​អ្នក​ដែល​អុលឡោះ​ប្រោស​ឲ្យ​បាន​បរិសុទ្ធ ដោយ​មាន​ជំនឿ​លើ​ខ្ញុំ”។

អាន កិច្ចការ 26

វីដេអូសម្រាប់ កិច្ចការ 26:17-18

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង កិច្ចការ 26:17-18

ហេតុអ្វីបានជាព្រះយេស៊ូវយាងមកលើផែនដី? កិច្ចការ 26:17-18 អាល់គីតាប

ហេតុអ្វីបានជាព្រះយេស៊ូវយាងមកលើផែនដី?

5 ថ្ងៃ

មនុស្សជាច្រើននៅលើពិភពលោកជឿលើព្រះ ឬលើអំណាចដ៏ខ្ពស់ណាមួយ។ ប៉ុន្តែនៅក្នុងជីវិតជារឿយៗ តែងតែព្រួយបារម្ភ ច្របូកច្របល់ និងការខកចិត្ត។ ប្រសិនបើជាមានព្រះពិតមែន ហើយមានអំណាច ហេតុអ្វីបាននៅតែមានការឈឺចាប់ជាច្រើន? ហេតុអ្វីបានជាមិនងាយមានសន្តិភាព? តាមព្រះគម្ពីរ ព្រះមិនបាននៅស្ងៀមឡើយ។ ចាប់តាំងពីមានពេលវេលាមក ព្រះអង្គបានបង្ហាញអង្គទ្រង់ដល់មនុស្សយើង។ ព្រះទ្រង់មិនបាននៅឆ្ងាយពីយើងឡើយ។ ព្រះចង់ឲ្យមនុស្សស្គាល់ទ្រង់ មិនត្រឹមតែតាមរយៈធម្មជាតិ ហោរា ឬតាមរយៈសៀវភៅសាសនានោះទេ គឺតាមរយៈម្នាក់តែមួយគត់ គឺព្រះយេស៊ូវ។ គ្រីស្ទានជឿថា ព្រះយេស៊ូវមិនត្រឹមតែជាហោរា ឬគ្រូតែប៉ុណ្ណោះទេ ប៉ុន្តែគឺជាព្រះបុត្រារបស់ព្រះ ដែលបានបញ្ជូនមកលើផែនដីនេះ។ បុណ្យណូអែល​(គ្រីស្មាស) គឺជាការអបអរសាទរកំណើតរបស់ទ្រង់ ហើយហេតុអ្វីបានជាទ្រង់យាងមក? ប្រសិនបើការយាងមករបស់ទ្រង់ នាំមកនៅសេចក្តីសុខសាន្ត ហេតុអ្វីបានជាពិភពលោកនេះនៅតែច្របូកច្របល់? តើព្រះអង្គពាក់ព័ន្ធអ្វីជាមួយនឹងជីវិតរបស់អ្នកសព្វថ្ងៃនេះ? ការសិក្សាព្រះគម្ពីររយៈពេលប្រាំថ្ងៃនេះ នឹងជួយឲ្យយើងស្វែងរកចម្លើយនៅលើសំណួរទាំងនេះក្នុងព្រះគម្ពីរ។ អ្នកមិនចាំបាច់ជាគ្រីស្ទាន ដើម្បីចូលរួមសិក្សានេះទេ។ គោលបំណងនោះគឺ៖ ដើម្បីឲ្យយល់ពីអ្វីដែលព្រះគម្ពីរប្រាប់ថា ហេតុអ្វីបានជាព្រះយេស៊ូវយាងមកលើផែនដី​ ហើយហេតុអ្វីបានជាសំខាន់សម្រាប់យើងសព្វថ្ងៃនេះ។