២ពេត្រុស 1
1
សេចក្ដីផ្ដើម
1ខ្ញុំ ស៊ីម៉ូនពេត្រុស ជាអ្នកបម្រើ និងជាសាវ័ករបស់អ៊ីសាអាល់ម៉ាហ្សៀស សូមជម្រាបមកបងប្អូនដែលបានទទួលជំនឿ ដោយសារសេចក្ដីសុចរិតរបស់អ៊ីសាអាល់ម៉ាហ្សៀសជាម្ចាស់ និងជាអ្នកសង្គ្រោះរបស់យើង។ ជំនឿរបស់បងប្អូន ក៏មានតម្លៃដូចជំនឿរបស់យើងដែរ។ 2ដោយបងប្អូនស្គាល់អុលឡោះ និងស្គាល់អ៊ីសាជាអម្ចាស់នៃយើង សូមឲ្យបងប្អូនបានប្រកបដោយសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដកាន់តែច្រើនឡើងៗ។
អុលឡោះត្រាស់ហៅអូមាត់អ៊ីសា
3អំណាចរបស់អុលឡោះប្រទានឲ្យយើងមានអ្វីៗទាំងអស់ សម្រាប់ជីវិតរស់នៅ និងសម្រាប់គោរពប្រណិប័តន៍ទ្រង់។ អំណាចនោះនាំយើងឲ្យស្គាល់ទ្រង់ ដែលបានត្រាស់ហៅយើង ដោយសារសិរីរុងរឿងរបស់ទ្រង់ផ្ទាល់ និងដោយសារបារមីរបស់ទ្រង់។ 4ដោយសារសិរីរុងរឿង និងបារមីនេះ ទ្រង់បានប្រទានអំណោយទានដ៏មានតម្លៃវិសេសបំផុតមកយើង តាមបន្ទូលសន្យានៃអុលឡោះ ដើម្បីឲ្យបងប្អូនបានរួមចំណែកជានិស្ស័យនឹងអុលឡោះ ដោយបោះបង់ចោលសេចក្ដីរលួយដែលមកពីការលោភលន់ក្នុងលោកីយ៍។ 5ហេតុនេះ បងប្អូនត្រូវខ្នះខ្នែងឲ្យអស់ពីសមត្ថភាព បន្ថែមកិរិយាល្អឥតខ្ចោះពីលើជំនឿបន្ថែមការស្គាល់ទ្រង់ពីលើកិរិយាល្អ 6បន្ថែមការចេះទប់ចិត្ដពីលើការស្គាល់ទ្រង់ បន្ថែមការព្យាយាមតស៊ូពីលើការចេះទប់ចិត្ដ បន្ថែមការគោរពប្រណិប័តន៍អុលឡោះពីលើការព្យាយាមតស៊ូ 7បន្ថែមភាតរភាព ពីលើការគោរពប្រណិប័តន៍អុលឡោះ និងបន្ថែមសេចក្ដីស្រឡាញ់ ពីលើភាតរភាព។ 8ប្រសិនបើបងប្អូនមានគុណសម្បត្តិទាំងនេះពេញបរិបូណ៌ក្នុងខ្លួនហើយ គុណសម្បត្តិទាំងនេះមុខជានាំបងប្អូនឲ្យមានសកម្មភាព និងបង្កើតផល ដើម្បីបានស្គាល់អ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់របស់យើងយ៉ាងច្បាស់។ 9ផ្ទុយទៅវិញ បើអ្នកណាគ្មានគុណសម្បត្តិទាំងនេះទេ អ្នកនោះជាមនុស្សខ្វាក់ មើលឃើញមិនបានវែងឆ្ងាយ គេភ្លេចថា អុលឡោះបានលាងជម្រះគេពីអំពើបាប ដែលគេប្រព្រឹត្ដពីអតីតកាល។ 10ហេតុនេះបងប្អូនអើយ ចូរខំប្រឹងយកចិត្ដទុកដាក់ ធ្វើឲ្យការត្រាស់ហៅ និងការជ្រើសរើសរបស់អុលឡោះបានកាន់តែខ្ជាប់ខ្ជួនឡើងថែមទៀត។ ធ្វើយ៉ាងនេះ បងប្អូនមុខជាមិនជំពប់ដួលឡើយ។ 11ដូច្នេះ បងប្អូននឹងទទួលសិទ្ធិដ៏ធំទូលំទូលាយ អាចចូលទៅក្នុងនគរ ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច គឺនគររបស់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ និងជាអ្នកសង្គ្រោះរបស់យើង។
12ហេតុនេះ ខ្ញុំនឹងរំលឹកដាស់តឿនបងប្អូនអំពីសេចក្ដីទាំងនោះជានិច្ច ទោះបីបងប្អូនបានដឹង និងនៅតែកាន់តាមសេចក្ដីពិត ដែលបងប្អូនបានទទួលយ៉ាងខ្ជាប់ខ្ជួនហើយក៏ដោយ។ 13ដរាបណាខ្ញុំនៅមានជីវិតរស់ក្នុងលោកីយ៍នេះនៅឡើយ ខ្ញុំយល់ឃើញថា ត្រូវតែរំលឹកបងប្អូនឲ្យភ្ញាក់ស្មារតី។ 14ខ្ញុំដឹងថា ខ្ញុំនឹងត្រូវលាចាកលោកនេះក្នុងពេលឆាប់ៗខាងមុខ ដូចអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើងបានសំដែងឲ្យខ្ញុំដឹងស្រាប់។ 15ប៉ុន្ដែ ខ្ញុំនឹងខ្នះខ្នែងធ្វើយ៉ាងណា ឲ្យបងប្អូនអាចនឹកឃើញសេចក្ដីទាំងនោះ គ្រប់កាលៈទេសៈទាំងអស់ ក្រោយពេលខ្ញុំចាកលោកនេះទៅ។
បន្ទាល់អំពីសិរីរុងរឿងរបស់អ៊ីសា
16យើងពុំបានយករឿងប្រឌិតផ្សេងៗ មកណែនាំបងប្អូន ឲ្យស្គាល់អំណាចរបស់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង និងឲ្យដឹងថា គាត់ត្រូវមកនោះឡើយ គឺយើងបានឃើញភាពថ្កុំថ្កើង រុងរឿងរបស់គាត់ ផ្ទាល់នឹងភ្នែកតែម្ដង 17ដ្បិតគាត់បានទទួលកិត្ដិនាម និងសិរីរុងរឿងពីអុលឡោះជាបិតាមក នៅពេលដែលមានសំឡេងលាន់ឮ ចេញពីសិរីរុងរឿងដ៏ឧត្ដុង្គឧត្ដមមកកាន់គាត់ថាៈ “នេះជាបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្ដនឹងគាត់ណាស់!”។ 18យើងបានឮសំឡេងនេះពីលើមេឃមក កាលយើងនៅជាមួយគាត់នៅលើភ្នំបរិសុទ្ធ។ 19យើងក៏មានពាក្យណាពីបានថ្លែងទុកមកផងដែរ ដែលជាគោលមួយដ៏មាំមួន។ បើបងប្អូនផ្ចង់ចិត្ដទៅកាន់ពាក្យនេះ ពិតជាត្រឹមត្រូវហើយ ព្រោះពាក្យនេះប្រៀបបាននឹងចង្កៀងដែលបំភ្លឺក្នុងទីងងឹត រហូតដល់ថ្ងៃរះ និងរហូតដល់ផ្កាយព្រឹករះឡើងក្នុងចិត្ដបងប្អូន។ 20ជាបឋម សូមបងប្អូនជ្រាបថា គ្មាននរណាម្នាក់អាចបកស្រាយពាក្យរបស់ណាពី ដែលមានចែងទុកមកក្នុងគីតាប តាមគំនិតរបស់ខ្លួនបានឡើយ 21ដ្បិតបន្ទូលនៃអុលឡោះដែលណាពីបានថ្លែងទុកមកនោះ មិនមែនចេញពីបំណងចិត្ដរបស់មនុស្សទេ គឺរសអុលឡោះដ៏វិសុទ្ធវិញឯណោះ ដែលជំរុញចិត្ដលោកទាំងនោះឲ្យថ្លែងបន្ទូលក្នុងនាមទ្រង់។
ទើបបានជ្រើសរើសហើយ៖
២ពេត្រុស 1: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.

: