២កូរិនថូស 4
4
អាល់ម៉ាហ្សៀសជួយគាំពារអ្នកផ្សាយដំណឹងល្អ
1បើអុលឡោះមេត្ដាករុណា ប្រគល់មុខងារនេះមកឲ្យយើងបំពេញ យើងមិនបាក់ទឹកចិត្ដឡើយ។ 2យើងបដិសេធមិនប្រព្រឹត្ដការលួចលាក់ណាដែលគួរឲ្យអៀនខ្មាសនោះទេ ហើយយើងក៏មិនបោកបញ្ឆោតគេ ឬក្លែងបន្លំបន្ទូលរបស់អុលឡោះដែរ។ ផ្ទុយទៅវិញ យើងបង្ហាញឲ្យមនុស្សលោកស្គាល់សេចក្ដីពិត ទាំងនាំគេឲ្យទុកចិត្ដលើយើង នៅចំពោះអុលឡោះ។ 3ប្រសិនបើអត្ថន័យនៃដំណឹងល្អនៅតែលាក់កំបាំង គឺលាក់កំបាំងតែចំពោះអស់អ្នកដែលត្រូវវិនាសអន្ដរាយប៉ុណ្ណោះ 4ជាអ្នកមិនជឿដែលត្រូវព្រះនៃលោកីយ៍នេះធ្វើឲ្យចិត្ដគំនិតរបស់គេទៅជាងងឹត មិនឲ្យគេឃើញពន្លឺរស្មីដ៏រុងរឿងនៃដំណឹងល្អ របស់អាល់ម៉ាហ្សៀសជាតំណាង របស់អុលឡោះនោះឡើយ។ 5យើងមិនប្រកាសអំពីខ្លួនយើងទេ គឺយើងប្រកាសអំពីអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ ហើយយើងដាក់ខ្លួនជាអ្នកបម្រើបងប្អូន ព្រោះតែអ៊ីសានេះហើយ។ 6អុលឡោះដែលមានបន្ទូលថា «ចូរឲ្យមានពន្លឺភ្លឺចេញពីងងឹត!» ទ្រង់ក៏បានបំភ្លឺចិត្ដគំនិតរបស់យើងឲ្យស្គាល់យ៉ាងច្បាស់ នូវសិរីរុងរឿងរបស់អុលឡោះ ដែលភ្លឺចាំងពីមុខរបស់អាល់ម៉ាហ្សៀសដែរ។
7យើងមានមុខងារដ៏ប្រសើរនេះ ប្រៀបបីដូចជាឆ្នាំងដីដែលមានកំណប់នៅខាងក្នុង ដើម្បីឲ្យមនុស្សលោកឃើញថា អំណាចដ៏ប្រសើរខ្ពង់ខ្ពស់នេះជាអំណាចរបស់អុលឡោះ មិនមែនជារបស់យើងទេ។ 8គេសង្កត់សង្កិនយើងគ្រប់យ៉ាងមែន តែយើងមិនភ័យបារម្ភអ្វីឡើយ យើងទ័លច្រកមែន តែយើងនៅតែទៅមុខរួច 9គេបៀតបៀនយើងមែន តែអុលឡោះមិនបោះបង់យើងចោលឡើយ គេវាយដំយើងមែន តែយើងមិនស្លាប់បាត់បង់ជីវិតឡើយ។ 10ក្នុងរូបកាយយើង យើងផ្ទុកសេចក្ដីឈឺចាប់របស់អ៊ីសាជានិច្ច ដើម្បីឲ្យគេឃើញជីវិតរបស់អ៊ីសានៅក្នុងរូបកាយយើង។ 11ព្រោះតែអ៊ីសា យើងដែលកំពុងរស់ តែងតែប្រឈមមុខទល់នឹងសេចក្ដីស្លាប់ជានិច្ច ដើម្បីឲ្យគេឃើញជីវិតរបស់អ៊ីសានៅក្នុងរូបកាយយើងដែលតែងតែស្លាប់។ 12ដូច្នេះ សេចក្ដីស្លាប់ចេះតែយាយីយើង រីឯបងប្អូនវិញ បងប្អូនចេះតែមានជីវិតចំរើនឡើង។
13ដោយយើងមានវិញ្ញាណដែលនាំឲ្យជឿ ស្របតាមសេចក្ដីដែលមានចែងទុកមកថា «ខ្ញុំជឿ ហេតុនេះហើយបានជាខ្ញុំនិយាយ» យើងក៏ជឿដែរ ហេតុនេះហើយបានជាយើងនិយាយ។ 14យើងដឹងថា អុលឡោះដែលបានប្រោសអ៊ីសាជាអម្ចាស់ឲ្យរស់ឡើងវិញ ទ្រង់ក៏នឹងប្រោសយើងឲ្យរស់ឡើងវិញ រួមជាមួយអ៊ីសាដែរ ព្រមទាំងនាំយើងទៅនៅក្បែរអ៊ីសារួមជាមួយបងប្អូនថែមទៀតផង។ 15ហេតុការណ៍ទាំងនេះកើតឡើង ជាប្រយោជន៍ដល់បងប្អូន គឺឲ្យក្តីមេត្តារបស់អុលឡោះបានចំរើនកាន់តែច្រើនឡើងៗ ដើម្បីឲ្យមានគ្នាមួយចំនួនធំ អរគុណអុលឡោះកាន់តែច្រើនឡើង និងលើកតម្កើងសិរីរុងរឿងរបស់ទ្រង់។
លំនៅដែលស្ថិតស្ថេរអស់កល្បជានិច្ច
16ហេតុនេះហើយបានជាយើងមិនបាក់ទឹកចិត្ដឡើយ ទោះបីរូបកាយរបស់យើងចេះតែទ្រុឌទ្រោមទៅៗក៏ដោយ ក៏ជម្រៅចិត្ដយើងកាន់តែចំរើនឡើងជារៀងរាល់ថ្ងៃដែរ 17ដ្បិតទុក្ខលំបាកបន្ដិចបន្ដួចដែលយើងជួបប្រទះម្ដងម្កាលនោះ ធ្វើឲ្យយើងមានសិរីរុងរឿងដ៏ប្រសើរលើសលប់ ជាសិរីរុងរឿងនៅស្ថិតស្ថេរអស់កល្បជានិច្ច ដែលរកអ្វីមកប្រៀបផ្ទឹមពុំបាន។ 18ដូច្នេះយើងមិនចាប់អារម្មណ៍នឹងអ្វីៗ ដែលភ្នែកមើលឃើញឡើយ គឺយើងចាប់អារម្មណ៍នឹងអ្វីៗ ដែលភ្នែកមើលមិនឃើញនោះវិញ ដ្បិតអ្វីៗដែលភ្នែកមើលឃើញនៅស្ថិតស្ថេរតែមួយរយៈប៉ុណ្ណោះ តែអ្វីៗដែលភ្នែកមើលមិនឃើញនៅស្ថិតស្ថេរអស់កល្បជានិច្ច។
ទើបបានជ្រើសរើសហើយ៖
២កូរិនថូស 4: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.

: