១ថេស្សាឡូនិក 2
2
បេសកកម្មរបស់លោកប៉ូលនៅក្រុងថេស្សាឡូនិក
1បងប្អូនអើយ បងប្អូនផ្ទាល់ ក៏ជ្រាបស្រាប់ហើយថា យើងមករកបងប្អូនមិនមែនឥតប្រយោជន៍ទេ 2គឺក្រោយពេលយើងបានរងទុក្ខលំបាក និងត្រូវគេជេរប្រមាថនៅក្រុងភីលីពនោះមក ដូចបងប្អូនជ្រាបស្រាប់ អុលឡោះបានប្រទានឲ្យយើងមានចិត្ដអង់អាចប្រកាសដំណឹងល្អរបស់ទ្រង់ដល់បងប្អូន ទោះបីត្រូវតយុទ្ធពុះពារខ្លាំងយ៉ាងណាក៏ដោយ។ 3សេចក្ដីដែលយើងទូន្មាន មិនមែនមកពីការភាន់ច្រឡំ មកពីគោលបំណងមិនល្អ ឬកលល្បិចណាឡើយ។ 4មុននឹងប្រគល់មុខងារផ្សាយដំណឹងល្អមកយើង អុលឡោះបានល្បងមើលចិត្ដយើង យ៉ាងណាយើងក៏និយាយយ៉ាងនោះដែរ យើងមិននិយាយដើម្បីផ្គាប់ចិត្ដមនុស្សទេ គឺដើម្បីឲ្យផ្គាប់ចិត្តអុលឡោះដែលល្បងមើលចិត្ដយើងនោះវិញ។
5បងប្អូនជ្រាបហើយថា យើងមិនដែលពោលពាក្យបញ្ចើចបញ្ចើទាល់តែសោះ យើងក៏មិនដែលធ្វើអ្វី ដោយលាក់គំនិតលោភលន់ចង់បានប្រាក់ដែរ មានអុលឡោះជាសាក្សីស្រាប់។ 6យើងពុំបានស្វែងរកកិត្ដិយសដែលមកពីមនុស្សទេ ទោះបីពីសំណាក់បងប្អូន ឬពីសំណាក់អ្នកឯទៀតៗក្ដី។ 7ក្នុងឋានៈជាសាវ័ករបស់អាល់ម៉ាហ្សៀស ថ្វីដ្បិតតែយើងមានសិទ្ធិបង្គាប់បញ្ជាបងប្អូនក្ដី ក៏យើងរស់ក្នុងចំណោមបងប្អូនដោយស្លូតបូត ដូចម្តាយបីបាច់ថែរក្សាកូនខ្ចីដែរ។ 8ដោយយើងជាប់ចិត្ដស្រឡាញ់បងប្អូនខ្លាំងយ៉ាងនេះ យើងមានបំណងមិនត្រឹមតែប្រគល់ដំណឹងល្អជូនបងប្អូនប៉ុណ្ណោះទេ គឺរហូតដល់ទៅស៊ូប្ដូរជីវិត សម្រាប់បងប្អូនថែមទៀតផង ដ្បិតយើងស្រឡាញ់បងប្អូនខ្លាំងណាស់!។ 9បងប្អូនអើយ បងប្អូនពិតជានឹកចាំកិច្ចការដែលយើងបានធ្វើ ទាំងនឿយហត់នោះមិនខាន គឺនៅពេលយើងប្រកាសដំណឹងល្អរបស់អុលឡោះដល់បងប្អូន យើងខំធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីកុំឲ្យនរណាម្នាក់ ក្នុងចំណោមបងប្អូនពិបាកនឹងផ្គត់ផ្គង់យើង។ 10យើងបានរស់នៅជាមួយបងប្អូនជាអ្នកជឿ ដោយឥរិយាបថដ៏ល្អបរិសុទ្ធសុចរិតឥតកំហុស យើងមានទាំងបងប្អូន ទាំងអុលឡោះជាសាក្សីស្រាប់។ 11បងប្អូនក៏ជ្រាបថា យើងបានប្រព្រឹត្ដចំពោះបងប្អូនម្នាក់ៗ ដូចឪពុកប្រព្រឹត្ដចំពោះកូនដែរ 12គឺយើងបានទូន្មាន និងលើកទឹកចិត្ដបងប្អូន ហើយយើងក៏បានអង្វរករបងប្អូនឲ្យរស់នៅយ៉ាងសមរម្យ ស្របតាមអុលឡោះ ដែលបានត្រាស់ហៅបងប្អូនមកចូលរួមក្នុងនគរ និងសិរីរុងរឿងរបស់ទ្រង់។
13ហេតុនេះហើយបានជាយើងចេះតែអរគុណអុលឡោះជានិច្ច ព្រោះនៅពេលដែលយើងនាំដំណឹងល្អមកជូនបងប្អូនស្ដាប់ បងប្អូនបានទទួលយក ដោយពុំចាត់ទុកថាជាពាក្យសំដីរបស់មនុស្សទេ គឺទុកដូចជាបន្ទូលរបស់អុលឡោះ តាមពិតជាបន្ទូលរបស់ទ្រង់មែន ហើយបន្ទូលនេះកំពុងតែបង្កើតផលក្នុងបងប្អូនជាអ្នកជឿ។ 14បងប្អូនអើយ បងប្អូនបានយកតម្រាប់តាមក្រុមជំអះរបស់អុលឡោះនៅស្រុកយូដា ដែលរួមក្នុងអាល់ម៉ាហ្សៀសអ៊ីសានោះដែរ ដ្បិតបងប្អូនបានរងទុក្ខលំបាក ដោយជនរួមជាតិរបស់បងប្អូនធ្វើបាប ដូចអ្នកនៅស្រុកយូដា ត្រូវជនជាតិយូដាធ្វើបាបដែរ។ 15អ្នកទាំងនោះបានធ្វើគុតអ៊ីសាជាអម្ចាស់ និងសម្លាប់ពួកណាពី ព្រមទាំងធ្វើទុក្ខបៀតបៀនយើងទៀតផង។ អ្នកទាំងនោះមិនគាប់ចិត្តអុលឡោះទេ ហើយគេក៏ជាខ្មាំងសត្រូវនឹងមនុស្សលោកទាំងអស់! 16ពួកគេបានរារាំងយើងមិនឲ្យប្រកាសដំណឹងល្អដល់ជាតិសាសន៍ដទៃទេ ដើម្បីកុំឲ្យជាតិសាសន៍ទាំងនោះទទួលការសង្គ្រោះ ធ្វើដូច្នេះ អំពើបាបរបស់ពួកគេចេះតែកើនឡើងៗដល់កំរិត ហើយនៅទីបំផុតពួកគេនឹងត្រូវទទួលទោសមិនខាន។
លោកប៉ូលចង់ជួបអូមាត់អ៊ីសានៅក្រុងថេស្សាឡូនិក
17បងប្អូនអើយ ចំពោះយើងវិញ ទោះបីយើងនៅឆ្ងាយពីបងប្អូនមួយគ្រាក្ដី គឺនៅឆ្ងាយតែរូបកាយប៉ុណ្ណោះ ឯចិត្ដយើងនៅជាប់នឹងបងប្អូនជានិច្ច ហើយយើងខំប្រឹងប្រែងរកគ្រប់មធ្យោបាយ ដើម្បីឲ្យបានមកជួបបងប្អូន ព្រោះយើងចង់ឃើញមុខបងប្អូនខ្លាំងណាស់។ 18ហេតុនេះហើយបានជាយើង គឺខ្ញុំផ្ទាល់ ប៉ូល បានរកឱកាសមកជួបមុខបងប្អូនពីរបីលើកហើយ ក៏ប៉ុន្ដែអ៊ីព្លេសហ្សៃតនចេះតែរារាំងដំណើរយើង។ 19បងប្អូនហ្នឹងហើយ ដែលធ្វើឲ្យយើងមានសង្ឃឹម មានអំណរសប្បាយ និងមានកិត្ដិយស នាំឲ្យយើងបានខ្ពស់មុខនៅចំពោះមុខអ៊ីសាជាអម្ចាស់នៅពេលគាត់មក។ ក្រៅពីបងប្អូន គ្មានអ្នកឯណាទៀតឡើយ!។ 20បងប្អូនពិតជាសិរីរុងរឿង និងជាអំណររបស់យើងមែន។
ទើបបានជ្រើសរើសហើយ៖
១ថេស្សាឡូនិក 2: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.

: