១​ថេស្សា‌ឡូនិក 1

1
សេចក្ដី​ផ្ដើម
1យើង​ខ្ញុំ ប៉ូល ស៊ីលវ៉ាន និង​ធីម៉ូ‌ថេ សូម​ជម្រាប​មក​ក្រុម‌ជំអះ​នៅ​ក្រុង​ថេស្សា‌ឡូនិក ដែល​រួម​ជា​មួយ​អុលឡោះ​ជា​បិតា និង​ជា​មួយ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់។ សូម​ទ្រង់​ប្រទាន​សេចក្តី​ប្រណី‌សន្តោស និង​សេចក្ដី​សុខ‌សាន្ដ​ដល់​បង​ប្អូន។
ជីវិត និង​ជំនឿ​របស់​អូមាត់‌អ៊ីសា​នៅ​ក្រុង​ថេស្សា‌ឡូនិក
2យើង​តែងតែ​អរ​គុណ​អុលឡោះ អំពី​បង​ប្អូន​ទាំង​អស់​គ្នា​ជា‌និច្ច ហើយ​នៅ​ពេល​យើង​ទូរអា យើង​តែង​នឹក​គិត​ដល់​បង​ប្អូន​ជា​ដរាប។ 3នៅ​ចំពោះ​អុលឡោះ​ជា​បិតា​របស់​យើង យើង​នឹក​ចាំ​អំពី​កិច្ចការ​ដែល​បង​ប្អូន​បាន​ធ្វើ​ដោយ​ជំនឿ អំពី​ការ​នឿយ‌ហត់​ដែល​បង​ប្អូន​បំពេញ ដោយ​ចិត្ដ​ស្រឡាញ់ និង​អំពី​ការ​ស៊ូ​ទ្រាំ​របស់​បង​ប្អូន ដោយ​ចិត្ដ​សង្ឃឹម​លើ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់​នៃ​យើង។ 4បង​ប្អូន​ជា​ទី​ស្រឡាញ់​របស់​អ៊ីសា‌ជាអម្ចាស់​អើយ យើង​ដឹង​ហើយ​ថា គាត់​បាន​ជ្រើស​រើស​បង​ប្អូន 5ដ្បិត​យើង​បាន​នាំ​ដំណឹង‌ល្អ​មក​ជូន​បង​ប្អូន មិន​មែន​ត្រឹម​តែ​ដោយ​ពាក្យ​សំដី​ប៉ុណ្ណោះ​ទេ គឺ​ដោយ​មាន​អំណាច មាន​រស‌អុលឡោះ​ដ៏​វិសុទ្ធ និង​មាន​ចិត្ដ​ជឿ​ជាក់​ទាំង​ស្រុង​ថែម​ទៀត​ផង។ កាល​យើង​នៅ​ជា​មួយ​បង​ប្អូន យើង​បាន​ប្រព្រឹត្ដ​យ៉ាង​ណា សម្រាប់​ជា​ប្រយោជន៍​បង​ប្អូន ដូច​បង​ប្អូន​ជ្រាប​ស្រាប់​ហើយ។ 6បង​ប្អូន​បាន​យក​តម្រាប់​តាម​យើង និង​យក​តម្រាប់​តាម​អ៊ីសា‌ជាអម្ចាស់ គឺ​ទោះ​បី​បង​ប្អូន​ជួប​ប្រទះ​នឹង​ទុក្ខ​វេទនា​ធ្ងន់‌ធ្ងរ​យ៉ាង​ណា​ក៏​ដោយ ក៏​បង​ប្អូន​បាន​ទទួល​បន្ទូល​នៃ​អុលឡោះ​ទាំង​មាន​អំណរ មក​ពី​រស‌អុលឡោះ​ដ៏​វិសុទ្ធ​ដែរ។ 7ហេតុ​នេះ បង​ប្អូន​បាន​ទៅ​ជា​គំរូ​ដល់​អ្នក​ជឿ​ទាំង​អស់​នៅ​ស្រុក​ម៉ាសេដូន និង​ស្រុក​អាខៃ 8ដ្បិត​ពាក្យ​របស់​អ៊ីសា‌ជាអម្ចាស់​ដែល​ចេញ​ពី​បង​ប្អូន​ទៅ​នោះ មិន​ត្រឹម​តែ​លាន់​ឮ​សុស​សាយ​ក្នុង​ស្រុក​ម៉ាសេ‌ដូន និង​ស្រុក​អាខៃ​ប៉ុណ្ណោះ​ទេ គឺ​ជំនឿ​របស់​បង​ប្អូន​លើ​អុលឡោះ បាន​ឮ​ខ្ចរ‌ខ្ចាយ​ទៅ​គ្រប់​ទី​កន្លែង។ ដូច្នេះ យើង​មិន​បាច់​និយាយ​អ្វី​ទៀត​ឡើយ។ 9មនុស្ស‌ម្នា​រៀប​រាប់​អំពី​របៀប​ដែល​បង​ប្អូន​ទទួល​យើង នៅ​ពេល​យើង​មក​រក​បង​ប្អូន និង​អំពី​របៀប​ដែល​បង​ប្អូន​លះ‌បង់​ព្រះ​ក្លែង‌ក្លាយ បែរ​មក​រក​អុលឡោះ ដើម្បី​គោរព​បម្រើ​ទ្រង់​ដែល​នៅ​អស់‌កល្ប និង​ជា​ម្ចាស់​ដ៏​ពិត​ប្រាកដ។ 10បង​ប្អូន​ក៏​ទន្ទឹង​រង់‌ចាំ​បុត្រា​របស់​ទ្រង់ ពី​សូរ៉កា​មក គឺ​អ៊ីសា​ដែល​អុលឡោះ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ អ៊ីសា​នេះ​ហើយ​ប្រោស​យើង​ឲ្យ​រួច​ផុត​ពី​កំហឹង​ដែល​កំពុង​តែ​មក។

ទើបបានជ្រើសរើសហើយ៖

១​ថេស្សា‌ឡូនិក 1: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល