១យ៉ូហាន 5
5
ជំនឿលើអ៊ីសាជាប្រភពនៃសេចក្ដីស្រឡាញ់
1អ្នកណាជឿថាអ៊ីសាពិតជាអាល់ម៉ាហ្សៀស អ្នកនោះកើតមកពីអុលឡោះ ហើយអ្នកណាស្រឡាញ់អុលឡោះជាបិតា អ្នកនោះក៏ស្រឡាញ់អ្នកដែលកើតមកពីទ្រង់ដែរ។ 2ដោយយើងស្រឡាញ់អុលឡោះ និងប្រតិបត្ដិតាមហ៊ូកុំទាំងប៉ុន្មាន យើងនឹងដឹងថា យើងពិតជាស្រឡាញ់បុត្ររបស់អុលឡោះ។ 3យើងមានសេចក្ដីស្រឡាញ់របស់អុលឡោះក្នុងខ្លួនមែន លុះត្រាតែយើងកាន់តាមហ៊ូកុំទាំងប៉ុន្មាន។ ហ៊ូកុំរបស់ទ្រង់មិនតឹងតែងទេ 4ព្រោះអស់អ្នកដែលកើតមកពីអុលឡោះ សុទ្ធតែឈ្នះលោកីយ៍នេះ គឺជំនឿរបស់យើងហ្នឹងហើយ ដែលបានឈ្នះលោកីយ៍។ 5តើអ្នកណាអាចឈ្នះលោកីយ៍បាន? គឺអ្នកដែលជឿថា អ៊ីសាពិតជាបុត្រារបស់អុលឡោះ។
សក្ខីភាពអំពីអ៊ីសាអាល់ម៉ាហ្សៀស និងអំពីជីវិតអស់កល្បជានិច្ច
6អ៊ីសាអាល់ម៉ាហ្សៀសនេះហើយ ដែលបានមកក្នុងលោកនេះ ដោយទឹក និងឈាម មិនត្រឹមតែដោយទឹកប៉ុណ្ណោះទេ គឺដោយទឹក និងឈាមផង។ រសអុលឡោះបានផ្ដល់សក្ខីភាពថា សេចក្ដីនេះពិតជាត្រឹមត្រូវមែន ដ្បិតរសអុលឡោះជាសេចក្ដីពិត។ 7មានបន្ទាល់បីគឺ 8រសអុលឡោះ ទឹក និងឈាម ហើយបន្ទាល់ទាំងបីនេះ រួមគ្នាផ្ដល់សក្ខីភាពតែមួយ។ 9អុលឡោះបានផ្ដល់សក្ខីភាពអំពីបុត្រារបស់ទ្រង់។ យើងតែងតែទទួលស្គាល់សក្ខីភាពរបស់មនុស្ស រីឯសក្ខីភាពរបស់អុលឡោះរឹងរឹតតែធំជាងនោះទៅទៀត។ 10អ្នកណាជឿលើបុត្រារបស់អុលឡោះ អ្នកនោះមានសក្ខីភាពរបស់ទ្រង់នៅក្នុងខ្លួន អ្នកណាមិនជឿអុលឡោះទេ អ្នកនោះចាត់ទុកថា ទ្រង់កុហកទៅវិញ ព្រោះគេមិនជឿលើសក្ខីភាពដែលអុលឡោះបានប្រទានមក ស្ដីអំពីបុត្រារបស់ទ្រង់។ 11រីឯសក្ខីភាពនោះមានដូចតទៅនេះ គឺអុលឡោះបានប្រទានជីវិតអស់កល្បជានិច្ចមកយើង ហើយជីវិតនេះស្ថិតនៅក្នុងបុត្រារបស់ទ្រង់។ 12អ្នកណាមានបុត្រា អ្នកនោះក៏មានជីវិតដែរ ហើយអ្នកណាគ្មានបុត្រារបស់អុលឡោះទេ អ្នកនោះគ្មានជីវិតនេះឡើយ។
13ខ្ញុំសរសេរសេចក្ដីនេះមកអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាដែលជឿលើនាមបុត្រារបស់អុលឡោះ មានជីវិតអស់កល្បជានិច្ចហើយ។ 14ហេតុនេះហើយបានជាយើងមានចិត្ដរឹងប៉ឹងនៅចំពោះទ្រង់ គឺថា ប្រសិនបើយើងសូមអ្វី ស្របតាមបំណងរបស់ទ្រង់ នោះទ្រង់នឹងស្តាប់យើងជាមិនខាន។ 15បើយើងដឹងថាទ្រង់ស្តាប់យើង ទោះបីយើងសូមអ្វីពីទ្រង់ក៏ដោយ យើងដឹងថា យើងបានទទួលអ្វីៗដែលយើងសូមនោះរួចហើយ។
16ប្រសិនបើអ្នកណាម្នាក់ ឃើញបងប្អូនប្រព្រឹត្ដអំពើបាប ដែលមិនបណ្ដាលឲ្យស្លាប់ ត្រូវតែទូរអាអង្វរអុលឡោះ ហើយទ្រង់នឹងប្រទានជីវិតឲ្យបងប្អូននោះ។ ខ្ញុំនិយាយតែពីអំពើបាប ដែលមិនបណ្ដាលឲ្យស្លាប់ប៉ុណ្ណោះ។ មានអំពើបាបម្យ៉ាងដែលបណ្ដាលឲ្យស្លាប់ ចំពោះអំពើបាបនោះ ខ្ញុំមិនសុំឲ្យសូមអង្វរទេ។ 17អំពើទុច្ចរិតទាំងប៉ុន្មាន សុទ្ធតែជាអំពើបាបទាំងអស់ ប៉ុន្ដែ មានអំពើបាបខ្លះមិនបណ្ដាលឲ្យស្លាប់ឡើយ។
18យើងដឹងហើយថា អ្នកកើតមកពីអុលឡោះ មិនប្រព្រឹត្ដអំពើបាបឡើយ ដ្បិតបុត្រាដែលកើតពីអុលឡោះមក ការពារអ្នកនោះ ហើយអ៊ីព្លេសកំណាចពុំអាចយាយីគេបានឡើយ។ 19យើងដឹងថា យើងកើតមកពីអុលឡោះ រីឯមនុស្សលោកទាំងមូលស្ថិតនៅក្រោមអំណាចរបស់អ៊ីព្លេសកំណាច។ 20យើងក៏ដឹងដែរថា បុត្រារបស់អុលឡោះបានមក គាត់ប្រទានប្រាជ្ញាឲ្យយើងស្គាល់ម្ចាស់ដ៏ពិតប្រាកដ ហើយយើងក៏ស្ថិតនៅក្នុងម្ចាស់ដ៏ពិតប្រាកដ ដោយរួមក្នុងអ៊ីសាអាល់ម៉ាហ្សៀស ជាបុត្រារបស់ទ្រង់ គឺទ្រង់នេះហើយ ដែលជាម្ចាស់ដ៏ពិតប្រាកដ ទ្រង់ជាជីវិតអស់កល្បជានិច្ច។
21កូនចៅអើយ ចូរចៀសឲ្យផុតពីការគោរពព្រះក្លែងក្លាយ។
ទើបបានជ្រើសរើសហើយ៖
១យ៉ូហាន 5: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.

: