នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលបានមកដល់សេផានា ជាកូនគូស៊ី ដែលជាកូនកេដាលាៗ ជាកូនអ័ម៉ារាៗជាកូនហេសេគា នៅក្នុងរាជ្យនៃយ៉ូសៀស ព្រះរាជបុត្រាអាំម៉ូន ជាស្តេចយូដា។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងរំលីងរបស់ទាំងអស់ឲ្យបាត់ពីលើផែនដីទៅ អញនឹងរំលីងទាំងមនុស្សនឹងសត្វ ក៏នឹងរំលីងទាំងសត្វហើរលើអាកាស នឹងត្រីនៅសមុទ្រ ព្រមទាំងរបស់អ្វីដែលនាំឲ្យរវាតចិត្ត ជាមួយនឹងពួកមនុស្សអាក្រក់ផង គឺអញនឹងកាត់ផ្តិលមនុស្សពីលើផែនដីចេញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា អញនឹងលូកដៃទៅលើស្រុកយូដា ហើយលើពួកអ្នកនៅក្រុងយេរូសាឡិមទាំងប៉ុន្មានដែរ ក៏នឹងកាត់ផ្តិលសំណល់របស់ព្រះបាល ពីទីនេះចេញ ព្រមទាំងឈ្មោះពួកអ្នកធ្វើការងារចំពោះរូបព្រះជាមួយនឹងពួកសង្ឃផង នឹងពួកអ្នកដែលឡើងទៅលើដំបូលផ្ទះ ដើម្បីថ្វាយបង្គំដល់ពលបរិវារនៅលើមេឃ ហើយពួកអ្នកដែលថ្វាយបង្គំ គឺដែលស្បថដល់ទាំងព្រះយេហូវ៉ា នឹងដល់ព្រះម៉ូឡុកផង ហើយពួកអ្នកដែលបានរាថយ ចេញពីការគោរពតាមព្រះយេហូវ៉ា នឹងពួកអ្នកដែលមិនបានស្វែងរកព្រះយេហូវ៉ា ឬស៊ើបសួរតាមទ្រង់សោះ។
អាន សេផានា 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សេផានា 1:1-6
7 ថ្ងៃ
សេផានាបានព្រមានអ៊ីស្រាអែលថា ព្រះនឹងវិនិច្ឆ័យពួកគេ ប៉ុន្តែប្រាប់ពួកគេផងដែរថាទ្រង់ស្រឡាញ់ពួកគេប៉ុណ្ណា ហើយថ្ងៃណាមួយទ្រង់នឹងរីករាយនឹងពួកគេដោយការច្រៀង។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈសេផានា ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ