សាការី 8:6-15

សាការី 8:6-15 ពគប

ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ នៅ​គ្រា​នោះ បើ​ការ​នេះ​មើល​ទៅ​ជា​ទី​ប្លែក​ភ្នែក​ដល់​សំណល់​ជន‌ជាតិ​នេះ នោះ​តើ​ត្រូវ​បាន​ជា​ទី​ប្លែក​ភ្នែក​ដល់​អញ​ដែរ​ឬ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​ជួយ​សង្គ្រោះ​រាស្ត្រ​អញ​ឲ្យ​រួច​ពី​ស្រុក​ខាង​កើត ហើយ​ពី​ស្រុក​ខាង​លិច​ដែរ អញ​នឹង​នាំ​គេ​មក នោះ​គេ​នឹង​អាស្រ័យ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​បាន​ជា​ព្រះ​ដល់​គេ ដោយ​សេចក្ដី​ពិតនឹង​សេចក្ដី​សុចរិត។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ចូរ​ឯង​រាល់​គ្នា​មាន​កំឡាំង​ដៃ​ចុះ គឺ​ឯង ដែល​សព្វ​ថ្ងៃ​នេះ ឮ​ពាក្យ​ទាំង​ប៉ុន្មាន ពី​មាត់​ពួក​ហោរា ដែល​បាន​នៅ​ក្នុង​គ្រា​គេ​ដាក់​ឫស​ព្រះ‌វិហារ របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដើម្បី​ឲ្យ​បាន​សង់​ព្រះ‌វិហារ​ឡើង ដ្បិត​កាល​មុន​គ្រា​នោះ​គ្មាន​ថ្លៃ​ឈ្នួល​ដល់​មនុស្សឬ​សត្វ​ទេ ក៏​គ្មាន​សេចក្ដី​សុខ​ដល់​មនុស្ស​ដែល​ចេញឬ​ចូល​ផង ដោយ​ព្រោះ​ពួក​ខ្មាំង​សត្រូវ ដ្បិត​អញ​បាន​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់ ទាស់​ទទឹង​នឹង​អ្នក​ជិត​ខាង​រៀង​ខ្លួន តែ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា ឥឡូវ​នេះ អញ​នឹង​មិន​ប្រព្រឹត្ត​នឹង​សំណល់​ជន‌ជាតិ​នេះ ដូច​កាល​ជាន់​មុន​ទៀត​ទេ ដ្បិត​នឹង​មាន​ពូជ​នៃ​សេចក្ដី​សុខ ឯ​ដើម​ទំពាំង‌បាយ‌ជូរ​នឹង​បង្កើត​ផល ហើយ​ដី​នឹង​ចំរើន​ផល​ដែរ ផ្ទៃ​មេឃ​ក៏​នឹង​ទំលាក់​សន្សើម​មក ហើយ​អញ​នឹង​ឲ្យ​សំណល់​នៃ​ជន‌ជាតិ​នេះ​ទទួល​របស់​ទាំង​នេះ​ទុក​ជា​មរដក ឱ​ពួក​វង្ស​យូដា នឹង​ពួក​វង្ស​អ៊ីស្រាអែល​អើយ ពី​ដើម​ឯង​ជា​ទី​ផ្តាសា នៅ​កណ្តាល​អស់​ទាំង​សាសន៍​យ៉ាង​ណា នោះ​អញ​នឹង​ជួយ​សង្គ្រោះ​ឯង​រាល់​គ្នា​ឲ្យ​បាន​ជា​ពរ​វិញ​យ៉ាង​នោះ​ដែរ កុំ​ឲ្យ​ខ្លាច​ឡើយ ចូរ​ឲ្យ​មាន​កំឡាំង​ដៃ​វិញ​ចុះ។ ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា កាល​ពួក​ឰយុកោ​ឯង​បាន​បណ្តាល​ឲ្យ​អញ​មាន​សេចក្ដី​ក្រោធ នោះ​អញ​បាន​គិត​នឹង​ធ្វើ​អាក្រក់​ដល់​ឯង​រាល់​គ្នា ឥត​ប្រែ​ចិត្ត​ឡើយ​ជា​យ៉ាង​ណា សព្វ​ថ្ងៃ​នេះ អញ​គិត​ធ្វើ​ល្អ​ដល់​ក្រុង​យេរូ‌សាឡិម នឹង​ដល់​ពួក​វង្ស​យូដា​ក៏​យ៉ាង​នោះ​ដែរ កុំ​ឲ្យ​ខ្លាច​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

អាន សាការី 8