បទ​ចំរៀង 2:1-7

បទ​ចំរៀង 2:1-7 ពគប

ខ្ញុំ​ជា​ផ្កា​កុឡាប​ដែល​ដុះ​នៅ​វាល​សារ៉ុន ជា​ផ្កា​កំភ្លឹង​ដែល​ដុះ​នៅ​ច្រក​ភ្នំ។ ៙ មាស​សំឡាញ់​របស់​អញ​នៅ​កណ្តាល​ពួក​កូន​ស្រីៗ ប្រៀប​ដូច​ជា​កំភ្លឹង​ដុះ​នៅ​កណ្តាល​គុម្ព​បន្លា។ ស្ងួន​សំឡាញ់​របស់​ខ្ញុំ​នៅ​កណ្តាល​ពួក​កូន​ប្រុសៗ នោះ​ប្រៀប​ដូច​ជា​ដើម​សារី នា​កណ្តាល​ពួក​ឈើ​នៅ​ព្រៃ ខ្ញុំ​បាន​អង្គុយ​ក្រោម​ម្លប់​នៃ​ទ្រង់ ដោយ​ចិត្ត​រីក‌រាយ​ជា​ខ្លាំង ហើយ​ផ្លែ​របស់​ទ្រង់​ក៏​មាន​រស​ផ្អែម​ដល់​អណ្តាត​ខ្ញុំ ទ្រង់​បាន​នាំ​ខ្ញុំ​ទៅ​ឯ​ផ្ទះ​ស៊ី‌លៀង ហើយ​ទង់​របស់​ទ្រង់​ដែល​នៅ​ពី​លើ​ខ្ញុំ គឺ​ជា​សេចក្ដី​ស្រឡាញ់ សូម​ទប់‌ទល់​ខ្ញុំ​ដោយ​ផែន​ទំពាំង‌បាយ‌ជូរ ហើយ​ចំរើន​កំឡាំង​ខ្ញុំ​ដោយ​ផ្លែ​សារី​ផង ដ្បិត​ខ្ញុំ​ឈឺ​ដោយ​រោគ​ស្រឡាញ់ ព្រះ‌ហស្ត​ឆ្វេង​ទ្រង់​ទ្រ​ក្បាល​ខ្ញុំ ហើយ​ព្រះ‌ហស្ត​ស្តាំ​ក៏​ឱប​ខ្ញុំ ឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយ ខ្ញុំ​ចាប់​ឲ្យ​នាង​រាល់​គ្នា​ស្បថ​ដោយ​នូវ​ពួក​ប្រើស នឹង​ពួក​ក្តាន់​នៅ​វាល​ថា នាង​ទាំង‌ឡាយ​នឹង​មិន​អង្រួន ឬ​ដាស់​ស្ងួន​សំឡាញ់ របស់​ខ្ញុំ​ឡើយ ចាំ​ទាល់​តែ​ទ្រង់​សព្វ​ព្រះ‌ទ័យ។

អាន បទ​ចំរៀង 2