បទ​ចំរៀង 1:9-17

បទ​ចំរៀង 1:9-17 ពគប

៙ ឱ​មាស​សំឡាញ់​អើយ អញ​បាន​ប្រៀប​ឯង​ដូច​ជា​សេះ​ទឹម​រាជ‌រថ​របស់​ផារ៉ោន ថ្ពាល់​ឯង​ស្រស់​ល្អ​សម​នឹង​គ្រឿង​តែង ហើយ​ក​ឯង​ផង ដែល​ប្រដាប់​ដោយ​ខ្សែ​ដូច្នេះ យើង​នឹង​ធ្វើ​ប្រតោក​មាស​ដាំ​ដោយ​ប្រាក់​ឲ្យ​ឯង។ ៙ កំពុង​ដែល​ស្តេច​ទ្រង់​គង់​នៅ​តុ នោះ​ប្រេង​ទេព្វិរូ​របស់​ខ្ញុំ​បាន​ផ្សាយ​ក្លិន​ក្រអូប​ទៅ ស្ងួន​សំឡាញ់​របស់​ខ្ញុំ​ជា​កញ្ចប់​កំញាន នៅ​នា​រវាង​ដោះ​ខ្ញុំ​ទាំង​២​ដល់​ខ្ញុំ ស្ងួន​សំឡាញ់​របស់​ខ្ញុំ​ក៏​ដូច​ជា​កញ្ចុំ​ផ្កា​ក្រពេន​ដល់​ខ្ញុំ ដែល​ដុះ​នៅ​ក្នុង​ចំការ​ទំពាំង‌បាយ‌ជូរ​ស្រុក​អេន-កេឌី។ ៙ មើល ឯង​ស្រស់‌បស់​ល្អ មាស​សំឡាញ់​អើយ មើល ឯង​ស្រស់​បស់​ល្អ​ណាស់ ភ្នែក​ឯង​ដូច​ជា​ភ្នែក​ព្រាប។ ៙ មើល ព្រះ‌អង្គ​ក៏​ល្អ ស្ងួន​សំឡាញ់​អើយ អើ ទ្រង់​គួរ​ស្រឡាញ់​ណាស់ ដំណេក​របស់​យើង​ខៀវ​ខ្ចី រត​ផ្ទះ​របស់​យើង​ជា​ដើម​តាត្រៅ ហើយ​ធ្នឹម​របស់​យើង​ជា​ដើម​កកោះ

អាន បទ​ចំរៀង 1