ទំនុកដំកើង 51:1-12

ទំនុកដំកើង 51:1-12 ពគប

ឱ​ព្រះ‌អង្គ​អើយ សូម​អាណិត​មេត្តា​ដល់​ទូលបង្គំ តាម​សេចក្ដី​សប្បុរស​របស់​ទ្រង់ ហើយ​សូម​លុប​សេចក្ដី​រំលង​របស់​ទូលបង្គំ​ចេញ ដោយ​សេចក្ដី​មេត្តា‌ករុណា​ដ៏​បរិបូរ​របស់​ទ្រង់ សូម​លាង​ទូលបង្គំ​ឲ្យ​យ៉ាង​ស្អាត ពី​អំពើ​ទុច្ចរិត​របស់​ទូលបង្គំ សូម​សំអាត​អំពើ​បាប​របស់​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ទទួល​ស្គាល់​អំពើ​រំលង​របស់​ទូលបង្គំ​ហើយ ឯ​អំពើ​បាប​របស់​ទូលបង្គំ នោះ​ក៏​នៅ​ចំពោះ​មុខ​ទូលបង្គំ​ជានិច្ច ទូលបង្គំ​បាន​ធ្វើ​បាប​នឹង​ទ្រង់​ហើយ គឺ​នឹង​ទ្រង់​តែ​១​ព្រះ‌អង្គ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​ដែល​អាក្រក់​នៅ​ព្រះ‌នេត្រ​ទ្រង់​ផង ទូលបង្គំ​ទទួល​ស្គាល់​អំពើ​ទាំង​នោះ ដើម្បី​ឲ្យ​ទ្រង់​បាន​រាប់​ជា​សុចរិត ក្នុង​កាល​ដែល​ទ្រង់​មាន​បន្ទូល ហើយ​ឲ្យ​បាន​ឥត​សៅ‌ហ្មង ក្នុង​កាល​ដែល​ទ្រង់​ជំនុំ‌ជំរះ មើល ទូលបង្គំ​បាន​កើត​មក​ក្នុង​សេចក្ដី​ទុច្ចរិត ហើយ​ម្តាយ​ទូលបង្គំ​បាន​មាន​ទំងន់ បង្កើត​ទូលបង្គំ​នៅ​ក្នុង​អំពើ​បាប​ដែរ មើល ទ្រង់​ប្រាថ្នា​ចង់​បាន​សេចក្ដី​ពិត​នៅ​ចំណែក​ខាង​ក្នុង ហើយ​គឺ​នៅ​ទី​លាក់​កំបាំង​ខាង​ក្នុង ដែល​ទ្រង់​នឹង​ធ្វើ ឲ្យ​ទូលបង្គំ​ស្គាល់​ប្រាជ្ញា​ដែរ សូម​ជំរះ​ទូលបង្គំ​ដោយ​មែក​ហ៊ីសុប នោះ​ទូលបង្គំ​នឹង​បាន​ជ្រះ​ស្អាត សូម​ដុស​លាង​ទូលបង្គំ នោះ​នឹង​បាន​ស​ជាង​ហិមៈ សូម​ឲ្យ​ទូលបង្គំ​បាន​ឮ​សេចក្ដី​អំណរ នឹង​សេចក្ដី​រីក‌រាយ នោះ​អស់​ទាំង​ឆ្អឹង​ដែល​ទ្រង់​បាន​បំបាក់​បំបែក នឹង​បាន​អរ​សប្បាយ​វិញ សូម​បាំង​ព្រះ‌ភក្ត្រ​ទ្រង់​ចេញ​ពី​អំពើ​បាប​របស់​ទូលបង្គំ ហើយ​លុប​គ្រប់​ទាំង​អំពើ​ទុច្ចរិត​របស់​ទូលបង្គំ​ចេញ ឱ​ព្រះ‌អង្គ​អើយ សូម​បង្កើត​ចិត្ត​បរិសុទ្ធ​នៅ​ក្នុង​ទូលបង្គំ ហើយ​កែ​វិញ្ញាណ​ក្នុង​ទូលបង្គំ​ឲ្យ​ត្រឹម‌ត្រូវ​ឡើង សូម​កុំ​ចោល​ទូលបង្គំ​ចេញ​ពី​ចំពោះ​ទ្រង់ ហើយ​កុំ​ដក​យក​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ ចេញ​ពី​ទូលបង្គំ​ឡើយ សូម​ឲ្យ​ទូលបង្គំ​មាន​ចិត្ត​រីក‌រាយ​ចំពោះ​សេចក្ដី​សង្គ្រោះ នៃ​ទ្រង់​ឡើង​វិញ ហើយ​ទប់‌ទល់​ទូលបង្គំ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏​សទ្ធា​នៃ​ទ្រង់

រូបភាពខគម្ពីរសម្រាប់ ទំនុកដំកើង 51:1-12

ទំនុកដំកើង 51:1-12 - ឱ​ព្រះ‌អង្គ​អើយ
សូម​អាណិត​មេត្តា​ដល់​ទូលបង្គំ
តាម​សេចក្ដី​សប្បុរស​របស់​ទ្រង់
ហើយ​សូម​លុប​សេចក្ដី​រំលង​របស់​ទូលបង្គំ​ចេញ
ដោយ​សេចក្ដី​មេត្តា‌ករុណា​ដ៏​បរិបូរ​របស់​ទ្រង់
សូម​លាង​ទូលបង្គំ​ឲ្យ​យ៉ាង​ស្អាត
ពី​អំពើ​ទុច្ចរិត​របស់​ទូលបង្គំ
សូម​សំអាត​អំពើ​បាប​របស់​ទូលបង្គំ​ផង
ដ្បិត​ទូលបង្គំ​ទទួល​ស្គាល់​អំពើ​រំលង​របស់​ទូលបង្គំ​ហើយ
ឯ​អំពើ​បាប​របស់​ទូលបង្គំ
នោះ​ក៏​នៅ​ចំពោះ​មុខ​ទូលបង្គំ​ជានិច្ច
ទូលបង្គំ​បាន​ធ្វើ​បាប​នឹង​ទ្រង់​ហើយ
គឺ​នឹង​ទ្រង់​តែ​១​ព្រះ‌អង្គ
ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​ដែល​អាក្រក់​នៅ​ព្រះ‌នេត្រ​ទ្រង់​ផង
ទូលបង្គំ​ទទួល​ស្គាល់​អំពើ​ទាំង​នោះ
ដើម្បី​ឲ្យ​ទ្រង់​បាន​រាប់​ជា​សុចរិត
ក្នុង​កាល​ដែល​ទ្រង់​មាន​បន្ទូល
ហើយ​ឲ្យ​បាន​ឥត​សៅ‌ហ្មង ក្នុង​កាល​ដែល​ទ្រង់​ជំនុំ‌ជំរះ
មើល ទូលបង្គំ​បាន​កើត​មក​ក្នុង​សេចក្ដី​ទុច្ចរិត
ហើយ​ម្តាយ​ទូលបង្គំ​បាន​មាន​ទំងន់
បង្កើត​ទូលបង្គំ​នៅ​ក្នុង​អំពើ​បាប​ដែរ
មើល ទ្រង់​ប្រាថ្នា​ចង់​បាន​សេចក្ដី​ពិត​នៅ​ចំណែក​ខាង​ក្នុង
ហើយ​គឺ​នៅ​ទី​លាក់​កំបាំង​ខាង​ក្នុង ដែល​ទ្រង់​នឹង​ធ្វើ
ឲ្យ​ទូលបង្គំ​ស្គាល់​ប្រាជ្ញា​ដែរ
សូម​ជំរះ​ទូលបង្គំ​ដោយ​មែក​ហ៊ីសុប
នោះ​ទូលបង្គំ​នឹង​បាន​ជ្រះ​ស្អាត
សូម​ដុស​លាង​ទូលបង្គំ នោះ​នឹង​បាន​ស​ជាង​ហិមៈ
សូម​ឲ្យ​ទូលបង្គំ​បាន​ឮ​សេចក្ដី​អំណរ នឹង​សេចក្ដី​រីក‌រាយ
នោះ​អស់​ទាំង​ឆ្អឹង​ដែល​ទ្រង់​បាន​បំបាក់​បំបែក
នឹង​បាន​អរ​សប្បាយ​វិញ
សូម​បាំង​ព្រះ‌ភក្ត្រ​ទ្រង់​ចេញ​ពី​អំពើ​បាប​របស់​ទូលបង្គំ
ហើយ​លុប​គ្រប់​ទាំង​អំពើ​ទុច្ចរិត​របស់​ទូលបង្គំ​ចេញ
ឱ​ព្រះ‌អង្គ​អើយ សូម​បង្កើត​ចិត្ត​បរិសុទ្ធ​នៅ​ក្នុង​ទូលបង្គំ
ហើយ​កែ​វិញ្ញាណ​ក្នុង​ទូលបង្គំ​ឲ្យ​ត្រឹម‌ត្រូវ​ឡើង
សូម​កុំ​ចោល​ទូលបង្គំ​ចេញ​ពី​ចំពោះ​ទ្រង់
ហើយ​កុំ​ដក​យក​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ ចេញ​ពី​ទូលបង្គំ​ឡើយ
សូម​ឲ្យ​ទូលបង្គំ​មាន​ចិត្ត​រីក‌រាយ​ចំពោះ​សេចក្ដី​សង្គ្រោះ
នៃ​ទ្រង់​ឡើង​វិញ
ហើយ​ទប់‌ទល់​ទូលបង្គំ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏​សទ្ធា​នៃ​ទ្រង់ទំនុកដំកើង 51:1-12 - ឱ​ព្រះ‌អង្គ​អើយ

ហើយ​ទប់‌ទល់​ទូលបង្គំ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏​សទ្ធា​នៃ​ទ្រង់