ទំនុកដំកើង 25:16-21
ទំនុកដំកើង 25:16-21 ពគប
សូមទ្រង់បែរមកមានសេចក្ដីមេត្តាដល់ទូលបង្គំផង ដ្បិតទូលបង្គំនៅតែឯង ហើយមានសេចក្ដីវេទនា សេចក្ដីទុក្ខព្រួយក្នុងចិត្តទូលបង្គំបានកើនឡើងជាខ្លាំង ឱសូមនាំទូលបង្គំចេញពីសេចក្ដីទុក្ខលំបាកនៃទូលបង្គំ សូមពិនិត្យមើលសេចក្ដីវេទនា នឹងសេចក្ដីនឿយព្រួយរបស់ទូលបង្គំ ហើយអត់ទោសអស់ទាំងបាបរបស់ទូលបង្គំផង សូមពិចារណាមើលពួកខ្មាំងទូលបង្គំដែលមានគ្នាច្រើន ហើយមានសេចក្ដីសំអប់ស្អប់ដល់ទូលបង្គំ ដោយចិត្តសាហាវណាស់ ឱសូមរក្សាព្រលឹងនៃទូលបង្គំ ហើយជួយឲ្យរួចផង សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ ដ្បិតទូលបង្គំពឹងដល់ទ្រង់ សូមឲ្យសេចក្ដីសុចរិត នឹងសេចក្ដីទៀងត្រង់ ការពារទូលបង្គំទុក ដ្បិតទូលបង្គំសង្ឃឹមដល់ទ្រង់


