សុភាសិត 6:24-29

សុភាសិត 6:24-29 ពគប

ប្រយោជន៍​នឹង​រក្សា​ឯង​ទុក ឲ្យ​រួច​ពី​ស្ត្រី​អាក្រក់ គឺ​ឲ្យ​រួច​ពី​អណ្តាត​បញ្ចើច​របស់​ស្រី​ដទៃ កុំ​ឲ្យ​ឯង​មាន​តណ្ហា​ខ្មួល‌ខ្មាញ់​ចំពោះ​រូប​ឆោម‌ឆាយ​របស់​គេ​ឡើយ ក៏​កុំ​ឲ្យ​គេ​ចាប់​ឯង​ទៅ​ដោយ‌សារ​ត្របក​ភ្នែក​គេ​ដែរ ដ្បិត​ដោយ​ព្រោះ​តែ​ស្រី​សំផឹង នោះ​មាន​មនុស្ស​ដែល​នឹង​ធ្លាក់​ខ្លួន​ទៅ​ជា​មាន​នំបុ័ង​តែ​១​ចំណិត​ប៉ុណ្ណោះ ហើយ​ស្រី​កំផិត​តែង‌តែ​ដេញ​ចាប់​ជីវិត​ដ៏​វិសេស តើ​មនុស្ស​នឹង​យក​ភ្លើង​មក​ដាក់​នៅ​នា​ទ្រូង ឥត​ឆេះ​ដល់​អាវ​ខ្លួន​បាន​ឬ តើ​នឹង​ដើរ​លើ​រងើក​ភ្លើង​ឥត​រលាក​ដល់​ជើង​បាន​ដែរ​ឬ ដូច្នេះ អ្នក​ណា​ដែល​ចូល​ទៅ​ឯ​ប្រពន្ធ​របស់​អ្នក​ជិត​ខាង នោះ​ក៏​ដូច​គ្នា​ដែរ អ្នក​ណា​ដែល​ប៉ះ​ពាល់​នឹង​នាង នោះ​មិន​រួច​ពី​មាន​ទោស​ឡើយ

អាន សុភាសិត 6